ការបម្រើក្នុងការរួមសហការក្រោមការគ្រប់គ្រងរបស់ក្រុមជំនុំ (១)

ការបម្រើក្នុងការរួមសហការក្រោមការគ្រប់គ្រងរបស់ក្រុមជំនុំ ()

 រ៉ូម. ១២:៥ នោះយើងដែលមានគ្នាជាច្រើន ក៏ជារូបកាយតែមួយក្នុងគ្រិស្ដ ហើយជាអវយវៈនិង គ្នាបែបយ៉ាងនោះដែរ ។

ការគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំ

វាជាមេរៀនសំខាន់បំផុតនៅក្នុងការគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំនៃក្រុមជំនុំ ។  មេរៀននេះ គឺជាការគ្រប់គ្រងរបស់ក្រុមជំនុំ ។ ការគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំ គឺការមើលខុសត្រូវ ការកាន់កាប់ ការកសាង និងភាពជាអ្នកដឹកនាំនៃពួកអ្នកចាស់ទុំ ។  ការមើលខុសត្រូវរបស់ពួកអ្នកចាស់ទុំ ការកសាង ភាពជាអ្នកដឹកនាំ និងការកាន់កាប់ក្រុមជំនុំរបស់ពួកអ្នកចាស់ទុំ សំដៅលើរឿងតែមួយ ។ទោះយ៉ាងណាក៏ដោយនៅក្នុងមេរៀននេះយើងចូលចិត្តប្រើពាក្យគ្រប់គ្រង ។

មានគោលដៅតែមួយក្នុងការគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំ ដោយមានបីវិស័យនៃការបម្រើរ ។  វាក៏មានរឿងរ៉ាវផ្សេងៗនៃការរួមសហការដែលត្រូវតែពិចារណាផងដែរ ។

គោលដៅតែមួយធ្វើជាទីបន្ទាល់របស់ព្រះគ្រិស្ត

និងការសម្តែងព្រះគ្រិស្តនៅក្នុងចំណោមសភាពមនុស្ស

មិនថាក្រុមជំនុំលេចឡើងនៅទីណាលើផែនដីនោះទេ មានគោលដៅតែមួយប៉ុណ្ណោះ គឺធ្វើជាទីបន្ទាល់របស់ព្រះគ្រិស្ត និងការសម្តែងព្រះគ្រិស្តក្នុងចំណោមសភាពមនុស្ស ។  នៅពេលដែលព្រះគ្រិស្តត្រូវបានរស់ចេញ និងសម្តែងតាមរយៈប្រជារាស្ត្ររបស់ទ្រង់ នោះគឺជាទីបន្ទាល់របស់ក្រុមជំនុំ ។  នេះគឺជាគោលដៅដែលក្រុមជំនុំមាននៅលើផែនដីសព្វថ្ងៃនេះ ។ មូលហេតុដែលព្រះចង់ឱ្យមានក្រុមជំនុំនៅសកលលោកគឺដើម្បីសម្តែងព្រះគ្រិស្តតាមរបៀបនេះ ។  មូលហេតុដែលព្រះតាំងក្រុមជំនុំនៅគ្រប់តំបន់ទាំងអស់ គឺថាព្រះគ្រិស្តអាចត្រូវបានសម្តែងដោយពួកបរិសុទ្ធនៅតាមតំបន់ទាំងនេះ ។  នេះជាគោលដៅរបស់ក្រុមជំនុំ ។  វាក៏ជាគោលដៅនៃការគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំនៃក្រុមជំនុំផងដែរ ។

ផ្នែកទាំងបីនៃការបម្រើរការប្រកាស់ដំណឹងល្អ

ធ្វើឱ្យពួកបរិសុទ្ធគ្រប់លក្ខណ័ និងការបម្រើរ

តាមរយៈបទពិសោធន៍ពីអតីតកាល និងចំណេះដឹងរបស់យើងទាក់ទងនឹងសេចក្តីពិតនៅក្នុងបទគម្ពីរយើងបានដឹងយ៉ាងច្បាស់តាមរយៈការអនុវត្តរបស់យើង ថាការអនុវត្តន៍ជាក់ស្តែងនៅក្នុងក្រុមជំនុំគឺមានបីផ្នែក៖

ទី១ គឺការប្រកាសដំណឹងល្អយ៉ាងខ្នះខ្នែង ។  ដើម្បីឱ្យក្រុមជំនុំនៅលើផែនដីសម្តែងព្រះរាជបុត្រានៃព្រះ មិនអាចធ្វេសប្រហែសក្នុងការប្រកាសដំណឹងល្អបានឡើយ។ ក្រុមជំនុំត្រូវតែប្រកាសដំណឹងល្អ របស់ព្រះរាជបុត្រានៃព្រះដល់ពួកមនុស្សមានបាបនៅក្នុងទីងងឹត ។  រឿងទី២ គឺធ្វើឱ្យពួកបរិសុទ្ធគ្រប់លក្ខណ័ ។  នៅពេលដែលមនុស្សបានសង្រ្គោះហើយ ត្រូវនាំមកក្នុងក្រុមជំនុំ ពួកគេត្រូវតែចាប់ផ្តើមធ្វើឱ្យគ្រប់លក្ខណ័ពេលហ្នឹងតែម្តង ។  ជាការពិតណាស់ការធ្វើឱ្យគ្រប់លក្ខណ័រួមបញ្ចូលនូវរឿងរ៉ាវជាច្រើន ។  វារួមបញ្ចូលទាំងរឿងដូចជាការជួយពួកគេឱ្យស្រឡាញ់ព្រះអម្ចាស់ ដោះស្រាយជាមួយអតីតកាលរបស់ពួកគេ ថ្វាយខ្លួនពួកគេដល់ព្រះអម្ចាស់ រៀន និងសិក្សាព្រះគម្ពីរ អធិដ្ឋានទាក់ទងនឹងព្រះអម្ចាស់ និងស្វែងរកនៅក្នុងជីវិត ។  ទាំងនេះគឺជា ៤ កម្រិតនៃជីវិតខាងវិញ្ញាណ​ ដែលយើងបានទទួលការហ្វឹកហ្វឺននាពេលកន្លងមក ។  រឿងទី៣ គឺការបម្រើរ ។  យើងមិនត្រឹមតែត្រូវធ្វើឱ្យអ្នកដែលបានសង្រ្គោះបានគ្រប់លក្ខណ័ប៉ុណ្ណោះនោះទេ ។  យើងត្រូវតែដឹកនាំអ្នកបានសង្គ្រោះដែលធ្វើឱ្យគ្រប់លក្ខណ័ទាំងនេះចូលក្នុងក្រុមជំនុំ ហើយឱ្យពួកគេបម្រើតាមការជាក់ស្តែង ។ការទាំងបីនេះរួមបញ្ចូលគ្នាបង្កើតជាការកសាងដែលជាការសម្រេចបាននូវគោលដៅរបស់ព្រះ ។

ការរួមសហការនៅក្នុងការបម្រើរ

ការមើលការខុសត្រូវ និងការគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំត្រូវតែអនុវត្តដោយមានការរួមសហការគ្នា ។  ប្រសិនបើពួកគេមិនអាចអនុវត្តការរួមសហការទេ ការរគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំ ច្បាស់ជាខ្សោយហើយ ។  យើងត្រូវដឹងថាប្រសិនបើព្រះអម្ចាស់ចង់សម្រេចគោលដៅក្នុងក្រុមជំនុំនៅគ្រានេះ នោះពួកបវិសុទ្ធត្រូវតែបានកសាងរួមគ្នា ។  ការកសាងនេះ គឺជាការរួមសហការ ។  ដំណឹងល្អនាំមកនូវមនុស្សមានបាបដែលបានសង្រ្គោះ ។  នៅពេលមនុស្សម្នាក់ត្រូវបានសង្គ្រោះគាត់ចាំបាច់ត្រូវតែធ្វើឱ្យគ្រប់លក្ខណ័ ។  បន្ទាប់ពីបានធ្វើឱ្យគ្រប់លក្ខណ័ គាត់ត្រូវការបម្រើ ។  ទោះយ៉ាងណាក៏ដោយគាត់មិនត្រូវបម្រើជាលក្ខណៈបុគ្គលទេ ប៉ុន្តែត្រូវបម្រើដោយការរួមសហការ ។  នេះគឺជាការរួមសហការក្នុងការបម្រើរ​ ។  វាគឺជាការកសាងនៃក្រុមជំនុំ​។

ទិដ្ឋភាពនៃការរួមសហការ

រ៉ូម ១២:៥ ចែងថា“ យើងដែលមានគ្នាជាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រិស្ដ ហើយជាអវយវៈនិងគ្នាបែបយ៉ាងនោះដែរ” ។ ការក្លាយជាអវយវៈនិងគ្នា ជាការក្លាយជារូបកាយតែមួយគឺជារឿងរ៉ាវនៃការរួមសហការ ។  ឥឡូវចូរយើងពិចារណាពីទិដ្ឋភាពផ្សេងៗនៃការររួមសហការ ។

មានជីវិត និងក្លាយជាការរស់រវើក

ពួកអ្នកចាស់ទុំត្រូវគិតពិចារណាឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់អ្នកដែលចង់ចូលមកក្នុងការរួមសហការ ដើម្បីពិនិត្យមើលថាតើម្នាក់ៗមានជីវិតដែរឬទេ ។  ដើម្បីគ្រប់គ្រងក្រុមជំនុំ អ្នកត្រូវតែយកជីវិតធ្វើជាគ្រឹះ ។  ការពិចារណាដំបូងគឺថាអ្នកត្រូវតែមានជីវិត ។

វាជារឿងមួយដែលមានជីវិត ។  វាគឺជារឿងមួយទៀតដែលត្រូវក្លាយជាការរស់រវើក ។  អ្នកត្រូវតែដឹងថានេះជាការងារលំបាកសម្រាប់អ្នក ។ ពួកអ្នកចាស់ទុំមិនគួរនិយាយថាមិនមានអ្វីត្រូវធ្វើនោះទេ ។  មានបងប្អូនច្រើនណាស់នៅទីនេះ។  តើពួកគេប៉ុន្មាននាក់កំពុងរស់រវើក?  អ្នកដែលមិនរស់រវើក គឺជាអ្នកដែលអ្នកត្រូវធ្វើការជាមួយ ។  អ្នកត្រូវត្រេកអរជាមួយពួកគេ ។  នេះគឺជាការគ្រប់គ្រងរបស់ពួកអ្នកចាស់ទុំ ។  អ្នកទាំងអស់ដែលមិនរស់រវើកត្រូវការអ្នកធ្វើការជាមួយពួកគេ ។

ការនាំអ្នកដទៃចូលក្នុងការបម្រើ និងធ្វើឱ្យមុខងារគ្រប់លក្ខណ័

ដើម្បីនាំមនុស្សឱ្យចូលទៅក្នុងការបម្រើ ពីចំណុចទស្សនៈខាងវិញ្ញាណ អ្នកនៅតែត្រូវស្វែងរកព្រះយ៉ាងខ្លាំង ដើម្បីសួរអំពីបំណងរបស់ទ្រង់ និងពិចារណាពីរបៀបដែលគួរត្រូវបានកាន់កាប់ ។  អ្នកត្រូវតែពិចារណាពីអ្វីដែលត្រូវការធ្វើជាមុនសិន ការរៀបចំបែបណាដែលអ្នកត្រូវធ្វើ និងប្រភេទមនុស្សណាដែលអ្នកគួរតែនាំចូលមក ។ អ្នកមិនត្រឹមតែមើលទៅព្រះអម្ចាស់ដោយខ្លួនឯងប៉ុណ្ណោះទេ តែត្រូវប្រកបជាមួយអ្នកដែលកំពុងបម្រើជាមួយអ្នកផងដែរ ។  មានរឿងជាច្រើនដែលអ្នកមិនអាចមើលឃើញដោយខ្លួនឯង ។

អ្នកមិនត្រឹមតែត្រូវនាំអ្នកណាម្នាក់ចូលប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវតែសង្កេតមើលគាត់ពេលអ្នកកំពុងនាំគាត់ចូល។ អ្នកត្រូវតែស្វែងយល់ថាតើមុខងារអ្វីដែលគាត់មាន ហើយតាមរយៈការបម្រើរប្រភេទណាដែលគាត់គួរតែបំពេញ ។  នេះគឺជាការធ្វើឱ្យគ្រប់លក្ខណ័នៃពួកបរិសុទ្ធដែលបាននិយាយនៅក្នុងអេភេសូរ ៤  ។ ការធ្វើឱ្យគ្រប់លក្ខណ័នៅទីនោះ សង្កត់ធ្ងន់ទៅលើភាពគ្រប់លក្ខណ័នៃមុខងារ ។  យើងត្រូវចំណាយពេលវេលាដើម្បីធ្វើឱ្យអ្នកដទៃបានគ្រប់លក្ខណ័ ។

ការលើកទឹកចិត្ត អំណោយទាន និងការផ្គត់ផ្គង់ព្រះគ្រិស្ត

ពួកគេត្រូវបានគេនាំទៅក្នុងការបម្រើរ ហើយមុខងាររបស់ពួកគេត្រូវបានបង្ហាញឱ្យឃើញ ។  ជាក់ស្តែងអំណោយទានរបស់ពួកគេគឺមានច្រើន ឬតិច ។  ប៉ុន្តែដូចម្ដេចបានជាបាត់អ្វីមួយ។  វាហាក់ដូចជាអំណោយទានរបស់ពួកគេបានមានឡើងហើយ ប៉ុន្តែវាមិនទាន់ពេញវ័យនៅឡើយ ។  បន្ទាប់ពីការស៊ើបអង្កេតមើលនេះនោះ ទីបំផុតអ្នកបានរកឃើញថាបងប្អូននេះនៅតែមានបាបលាក់កំបាំង ។  ប្រសិនបើអ្នកជួយគាត់ឱ្យថែរក្សារឿងនេះ អ្នកនឹងត្រូវលើកទឹកចិត្តបានឱ្យដឹងពីអំណោយទានរបស់គាត់ ។  ប្រសិនបើអ្នកអាចជួយគាត់ដោះស្រាយបញ្ហានៃអំពើបាបរបស់គាត់ អ្នកនឹងឃើញថាអំណោយទានរបស់គាត់នឹងលិចជារូបរាងភ្លាមៗ ។  ប្រហែលជានៅសប្តាហ៍ក្រោយ ការប្រកាសរបស់គាត់អាចនឹងមានអានុភាពខ្លាំងជាងអ្វីផ្សេងទៅទៀត ។

ប៉ុន្តែពួកគេមិនបានឆ្លងដល់ឧបសគ្គនៃការបទពិសោធព្រះគ្រិស្តជាជីវិត និងភាពពរពេញនៅផ្នែកខាងក្នុងរបស់ពួកគេនោះទេ ។ ពួកអ្នកចាស់ទុំត្រូវចំណាយពេលម្តងទៀត ដើម្បីប្រកប អធិដ្ឋាន និងនិយាយជាមួយពួកគេ។  ពួកគេត្រូវតែសិក្សាព្រះគម្ពីរជាមួយនឹងពួកគេ។  អ្នកត្រូវតែបង្ហាញពួកគេថាខ្លឹមសារនៃអំណោយទានត្រូវតែជាព្រះគ្រិស្ត ។  អ្នកត្រូវជួយពួកគេឱ្យឆ្លងកាត់ឧបសគ្គ និងដឹងពីអត្ថន័យព្រះគ្រិស្តជាជីវិត ដើម្បីឱ្យពួកគេអាចអំណរនឹងភាពបរិបូររបស់ព្រះគ្រិស្ត ។