វាក្យសព្ទទី១ អាថ៌កំបាំងនៃជីវិតមនុស្ស

ដកស្រង់ពី:

រ៉ូម ៩:២៣ ហើយបើទ្រង់ចង់បើកឱ្យភាជនៈដែលគួរនឹងសេចក្ដីមេត្តា‌ករុណាដែលទ្រង់បានរៀប‌ចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរី‌ល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ ។

យើងគឺជាភាជនៈរបស់ព្រះដើម្បីដាក់ និងសម្ដែងព្រះ ។ នៅពេលដែលអំពើបាបចូលមកក្នុងមនុស្ស ធ្វើឱ្យមនុស្សប្រព្រឹត្តអំពើបាប ។ ដោយសារព្រះគ្រិស្តបានសុគតនៅលើឈើឆ្កាងហើយបានសម្រេចការប្រោសលោះ ដូច្នេះយើងត្រូវតែជឿហើយទទួលបុណ្យជ្រមុជទឹក ។

ខ្លឹមសារ:

លោកុប្បត្តិ ១:២៦ក ទ្រង់ក៏មានព្រះ‌បន្ទូលថា ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើង ឱ្យមានភាពដូចយើង ។

រ៉ូម ៩:២៣ ហើយបើទ្រង់ចង់បើកឱ្យភាជនៈ ដែលគួរនឹងសេចក្ដីមេត្តា‌ករុណា ដែលទ្រង់បានរៀប‌ចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរី‌ល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ ។

យ៉ូហាន ១:២៩ លុះស្អែកឡើង យ៉ូហានឃើញព្រះ‌យេស៊ូ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!

I. “ហើយព្រះជាម្ចាស់ទ្រង់មានបន្ទូលថា“ ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើងឱ្យមានភាពដូចយើង”—លោកុប្បត្តិ ១:២៦ក:

A. ព្រះបានបង្កើតមនុស្សឱ្យមានរូប និងភាពដូចទ្រង់ ពីព្រោះមនុស្សត្រូវបានបង្កើតឡើងដូចជាភាជនៈសម្រាប់ដាក់ព្រះទ្រង់ផ្ទាល់ ។ ដូចគ្នានេះដែរស្រោមដៃត្រូវបានបង្កើតឡើងតាមរូបភាពដូចដៃ ពីព្រោះស្រោមដៃត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ដាក់ដៃ—ខ២៦ ។

B. ទ្រង់បានបង្កើតយើងឱ្យមានរូបដូចជាទ្រង់និងភាពដូចទ្រង់ដូច្នេះយើងអាចនឹងល្មមសម្រាប់ទ្រង់ដើម្បីដាក់ព្រះអង្គទ្រង់នៅក្នុងយើង—ខ២៦ ។

II. “ហើយបើទ្រង់ចង់បើកឱ្យភាជនៈដែលគួរនឹងសេចក្ដីមេត្តា‌ករុណាដែលទ្រង់បានរៀប‌ចំជាមុនបានស្គាល់សេចក្ដីវិសេសនៃសិរី‌ល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ”— រ៉ូម ៩:២៣ ។

III. នៅពេលអំពើបាបចូលមកក្នុងមនុស្ស វាក្លាយជាអំណាចដែលធ្វើឱ្យមនុស្សប្រព្រឹត្តអំពើបាប ។ ព្រះគ្រិស្តបានសុគតនៅលើឈើឆ្កាង ហើយបានបង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីលាងសម្អាតអំពើបាបរបស់យើង និងបំពេញសម្រេចការប្រោសលោះ—យ៉ូហាន ១:២៩; រ៉ូម ៥:១២:

A. ក្នុងនាមជាកូនចៀមនៃព្រះ ព្រះគ្រិស្តបានសុគត ដើម្បីដកយកអំពើបាបចេញពីលោកិយ—យ៉ូហាន ១:២៩ ។

B. ក្នុងនាមជាគ្រាប់ស្រូវសាលីមួយគ្រាប់ ព្រះគ្រិស្ដបានសុគត ដោយការធ្លាក់ចុះទៅក្នុងសេចក្ដីស្លាប់ ដើម្បីបញ្ចេញជីវិតរបស់ព្រះ—១០:២៤ ។

IV. “អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជ‌ទឹក នោះនឹងបានសង្គ្រោះ”—ម៉ាកុស ១៦:១៦ :

A. ការជឿគឺការទទួលយកព្រះអម្ចាស់យេស៊ូ ។ យើងគួរតែបើកមាត់របស់យើងហើយអំពាវនាវរកព្រះអម្ចាស់អស់ពីដួងចិត្តរបស់យើង ដើម្បីឱ្យទ្រង់នឹងចូលទៅក្នុងយើង—ខ១៦ ។

B. បន្ទាប់ពីយើងបានជឿលើព្រះអម្ចាស់ យើងចាំបាច់ត្រូវតែបានទទួលជ្រមុជទឹក—ខ១៦ ។

V. “ឱ!នេះជារឿងដ៏សែនអស្ចារ្យ គឺព្រះយេស៊ូ ហើយនិងរូបខ្ញុំ ខ្ញុំនៅក្នុងទ្រង់ ទ្រង់គង់ក្នុងខ្ញុំ ជាអាថ៍កំបាំងជារឿង អស្ចារ្យ”—(បទចម្រៀងខ្មែរលេខ ១៧៧, អង់គ្លេសលេខ ២៣៣) ។