វាក្យសព្ទទី៣ ព្រះគម្ពីរ

ដកស្រង់ពី :

២ធីម៉ូថេ ៣:១៦ គ្រប់ទាំងបទគម្ពីរ គឺជាព្រះ‌ទ្រង់បានបញ្ចេញព្រះ‌វិញ្ញាណបណ្តាលឱ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឱ្យដឹងខ្លួន ការប្រដៅតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ។

ព្រះគម្ពីរ គឺជាខ្យល់ដង្ហើមរបស់ព្រះ ដែលទ្រង់បានបញ្ចេញ ។ ព្រះ គឺជាពន្លឺ ជាជីវិត ជាសេចក្ដីស្រឡាញ់ ជាចេស្ដារ និង ជាប្រាជ្ញា ។ល។ ចំណុចទាំងនេះហើយដែលព្រះជាម្ចាស់បានបញ្ចេញចូលទៅក្នុងព្រះគម្ពីរ ។ ព្រះគម្ពីរមានប្រាជ្ញា ដែលអាចឱ្យយើងបានសង្រ្គោះ ។

ខ្លឹមសារ :

២ធីម៉ូថេ ៣:១៦ គ្រប់ទាំងបទគម្ពីរ គឺជាព្រះ‌ទ្រង់បានបញ្ចេញព្រះ‌វិញ្ញាណបណ្តាលឱ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឱ្យដឹងខ្លួន ការប្រដៅតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ។

២ពេត្រុស ១:២១ មនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយ‌សារព្រះ‌វិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ។

២ធីម៉ូថេ ៣:១៥ បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឱ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយ‌សារសេចក្ដីជំនឿជឿដល់ព្រះគ្រិស្តយេស៊ូផង ។

I.“គ្រប់ទាំងបទគម្ពីរ គឺជាព្រះ‌ទ្រង់បានបញ្ចេញព្រះ‌វិញ្ញាណបណ្តាលឱ្យតែងទេ” ហើយ “មនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយ‌សារព្រះ‌វិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ”— ២ធីម៉ូថេ ៣:១៦; ២ពេត្រុស ១:២១ :

A.ព្រះបន្ទូលរបស់ព្រះ មកដល់មនុស្សដោយសារព្រះវិញ្ញាណបរិសុទ្ធ ។ ហើយមនុស្សទាំងនេះនិយាយដោយសារព្រះវិញ្ញាណបរិសុទ្ធជាអ្នកបណ្ដាល ដូចជាទូកក្ដោងត្រូវបានខ្យល់បក់ផាត់ និងធ្វើចលនាដោយសារខ្យល់—ខ២១ ។

B.ពួកអ្នកសរសេរព្រះគម្ពីរ គឺត្រូវបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ និងនៅក្រោមចេស្ដាររបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានបក់និងនាំដោយសារព្រះវិញ្ញាណ ដើម្បីសម្ដែងព្រះបន្ទូលរបស់ព្រះ ។ ព្រះគម្ពីរមិនបានចេញមកពីមនុស្ស ឬជាការបញ្ចេញគំនិតពីមនុស្សឡើយ ផ្ទុយទៅវិញមនុស្សទាំងនេះ បានសរសេរព្រះបន្ទូលដែលចេញមកពីព្រះ—ខ២១ ។

II.ព្រះគម្ពីរ គឺជាខ្យល់ដង្ហើមរបស់ព្រះ ដែលទ្រង់បានបញ្ចេញ—២ធីម៉ូថេ ៣:១៦ :

A.កាលណាយើងដកដង្ហើមចេញ នោះគឺជាខ្យល់ដង្ហើមរបស់យើង ហើយខ្យល់ដង្ហើមនេះគឺចេញមកពីខ្លួនរបស់យើង ។ ដូច្នេះ ព្រះគម្ពីរដែលជាខ្យល់ដង្ហើមរបស់ព្រះ គឺជាអ្វីមួយដែលចេញមកពីរូបអង្គព្រះជាម្ចាស់—ខ១៦ ។

B.ព្រះគម្ពីរផ្ទុកនូវអង្គធាតុរបស់ព្រះ ។ ព្រះ គឺជាពន្លឺ ជាជីវិត ជាសេចក្ដីស្រឡាញ់ ជាចេស្ដារ និង ជាប្រាជ្ញា ។ល។ ចំណុចទាំងនេះហើយដែលព្រះបានបញ្ចេញចូលទៅក្នុងព្រះគម្ពីរ—យ៉ូហាន ១:៩ ។

III.បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឱ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយ‌សារសេចក្ដីជំនឿជឿដល់ព្រះគ្រិស្តយេស៊ូផង—២ធីម៉ូថេ ៣:១៥ ។

IV.សូមហូប និងសូមផឹកពីព្រះអង្គយេស៊ូ / សូមហូបដោយការអាន ផឹកដោយអធិដ្ឋាន / ខ្ញុំហូបហើយខ្ញុំផឹកដោយអានអធិដ្ឋាន / អានអធិដ្ឋានអាចឱ្យខ្ញុំស្កប់ចិត្តបាន / ព្រះអង្គចិញ្ចឹមខ្ញុំឱ្យខ្ញុំបានផឹក បំពេញអស់ការឃ្លាន បំបាត់ការស្រេក ឱ្យខ្ញុំរីករាយមានកម្លាំងក្នុងជីវិត បំពេញអស់ការឃ្លាន បំបាត់ការស្រេក—(បទចម្រៀងខ្មែរលេខ ៥៨៦ , អង់គ្លេលេខ ៨១១) ។