វាក្យសព្ទទី៣ ព្រះគម្ពីរ

ដកស្រង់ពី :

យ៉ូហាន ៣:១៦ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាព្រះអង្គប្រទានព្រះរាជបុត្រតែមួយរបស់ទ្រង់ ដើម្បីឱ្យ អស់អ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះនឹងមិនត្រូវវិនាសឡើយតែឱ្យមានជីវិតអស់កល្បជានិច្ចវិញ ។

ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់! ទ្រង់បានខ្វល់ខ្វាយពីតម្រូវការរបស់មនុស្ស។ព្រះគ្រិស្តបានយាងមកសុគត ដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់យើង ។ ប្រសិនបើអ្នកនិយាយទៅកាន់ព្រះជាម្ចាស់ថា “ទូលបង្គំជាមនុស្សមានបាប ទូលបង្គំស្ម័គ្រចិត្ត ហើយចង់ទទួលយកព្រះអង្គ” នោះអ្នកនឹងបានសង្រ្គោះ!

ខ្លឹមសារ :
១យ៉ូហាន ៤:១៦ខ ព្រះអម្ចាស់ គឺជាសេចក្តីស្រឡាញ់ ។

យ៉ូហាន ៣:១៦ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាព្រះអង្គប្រទានព្រះរាជបុត្រតែមួយរបស់ទ្រង់ ដើម្បីឱ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះនឹងមិនត្រូវវិនាសឡើយ តែឱ្យមានជីវិតអស់កល្បជានិច្ចវិញ ។

រ៉ូម ៥:៨ ប៉ុន្តែព្រះបានផ្តល់សេចក្តីស្រឡាញ់របស់ទ្រង់មកយើងនៅពេលដែលយើងមានបាបនៅឡើយ ព្រះគ្រិស្គទ្រង់ សុគតសម្រាប់យើងរាល់គ្នា ។

I. “ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់”។“ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់…….”—១យ៉ូហាន ៤:១៦ខ, យ៉ូហាន ៣:១៦:

A. “ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់” នេះគឺជាការពិត! ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់ ទ្រង់មិនអាចជួយបាន ប៉ុន្តែស្រឡាញ់ ទ្រង់មិនមានព្រះទ័យសុខស្រួលឡើយ ប្រសិនបើទ្រង់មិនបានស្រឡាញ់ ។

B. ទ្រង់បានស្រឡាញ់ និងបានប្រទានឱ្យ ។ ទ្រង់បានប្រទានព្រះអម្ចាស់យេស៊ូដល់មនុស្សលោក ដើម្បីសុគតសម្រាប់មនុស្សលោក និងបំពេញសម្រេចសេចក្តីសង្រ្គោះនៅលើឈើឆ្កាង ។

C. ដោយព្រោះហេតុនេះហើយ ទើបព្រះគម្ពីរបានបង្ហាញយើងនូវការពិតដ៏អស្ចារ្យមួយនេះ នោះគឺថា សេចក្តីស្រឡាញ់នៃព្រះជាម្ចាស់ បានសម្តែងចេញនៅក្នុងសេចក្តីស្លាប់របស់ព្រះគ្រិស្ត ។

II. “អស់អ្នកណាដែលជឿដល់ទ្រង់មិនត្រូវវិនាសឡើយ ប៉ុន្តែមានជីវិតអស់កល្បវិញ”—ខ១៦ :

A. សព្វថ្ងៃនេះ ខ្ញុំកំពុងនិយាយរឿងមួយ នោះគឺថា ព្រះចង់បានអ្នក និងស្រឡាញ់អ្នក ។

B. ទ្រង់បានដោះស្រាយរាល់បញ្ហារបស់យើងទ្រង់មិនបានទុកកន្លែងសម្រាប់ឱ្យយើងធ្វើការងារឡើយ។ យើងមិនចាំបាច់ធ្វើអ្វីទាំងអស់ លើកលែងតែការជឿនូវអ្វីដែលព្រះអម្ចាស់បានបំពេញសម្រេចរួចហើយប៉ុណ្ណោះ ។

C. ខ្ញុំសង្ឃឹមថា អ្នកអាចចងចាំថា ព្រះគឺជាសេចក្តីស្រឡាញ់! ប្រសិនបើអ្នកនិយាយទៅកាន់ព្រះថា “ទូលបង្គំជាមនុស្សមានបាប ទូលបង្គំស្ម័គ្រចិត្តនិងចង់ទទួលយកព្រះអង្គ”នោះអ្នកនឹងបានសង្រ្គោះ!ក្រោយមកព្រះអង្គនឹងរីករាយព្រះទ័យហើយអ្នកក៏នឹងរីករាយចិត្តជាមួយនឹងទ្រង់ផងដែរ ។

III. “ព្រះមេត្តាជាបទចម្រៀងខ្ញុំ ចិត្តថ្វាយបង្គំមាត់សរសើរ ព្រះគុណទ្រង់គ្មានអ្វីណាមួយប្រៀបស្មើ បានទាំងដួងចិត្តជីវិតខ្ញុំ ទ្រង់ស្រឡាញ់យើង ទ្រង់ស្រឡាញ់យើង ចាត់ព្រះបុត្រាមករកយើង”—(បទចម្រៀងខ្មែរលេខ ៣១, អង់គ្លេសលេខ ៣៤) ។