វាក្យសព្ទទី១៤ ដៃគូខាងវិញ្ញាណ

ដកស្រង់ពី :

សាស្តា ៤:៩-១០ មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង…ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ ។

ពេញមួយជីវិតរបស់យើង ដៃគូខាងវិញ្ញាណគឺជាមិត្តល្អបំផុត ។ នៅក្នុងជីវិតក្រុមជំនុំ គ្រប់គ្រិស្ទាន គួរតែមានដៃគូខាងវិញ្ញាណខ្លះ បន្ទាប់មកទើបគាត់អាចនឹងរឹងមំា អំណរ និងជាគ្រិស្ទានដ៏ត្រឹមត្រូវ ។

ខ្លឹមសារ:

២ធីម៉ូថេ ២:២២ ចូរឱ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ ។

សាស្តា ៤:៩-១០ មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង…ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ ។

I. “ចូរឱ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ”–២ធីម៉ូថេ ២:២២ :

A. យើងត្រូវតែមានជីវិតនៃការរត់គេចហើយដេញតាមប៉ុន្តែនៅពេលដែលបងប្អូនខំប្រឹងរត់គេចហើយដេញតាមនោះបងប្អូននឹងរកឃើញថា បងប្អូនមិនអាចធ្វើដោយខ្លួនឯងបានឡើយ ។

B. គោលការណ៍សម្រាប់ពួកបរិសុទ្ធទាំងនៅក្នុងសញ្ញាចាស់ និងសញ្ញាថ្មី គឺថា ពួកគេបានដាក់ក្នុងក្រុមជាមួយគ្នា ។ ដូច្នេះ ពួកយុវជនត្រូវការរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមព្រះអម្ចាស់ជាមួយនឹងដៃគូមួយចំនួន ។

II. “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង…ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ”–សាស្តា ៤:៩-១០ :

A. ពេញមួយជីវិតរបស់យើង ដៃគូខាងវិញ្ញាណគឺជាមិត្តល្អបំផុត ។ នៅក្នុងជីវិតក្រុមជំនុំ គ្រប់គ្រិស្ទាន គួរតែមានដៃគូខាងវិញ្ញាណខ្លះ ។

B. យុវជនត្រូវការមានយ៉ាងហោចណាស់ដៃគូម្នាក់ ។ ជាពិសេសនៅពេលយើងមានការលំបាក យើងត្រូវការដៃគូកាន់តែច្រើន បន្ទាប់មកទើបគាត់អាចក្លាយជារឹងមំា អំណរ និងក្លាយជាគ្រិស្ទានដ៏ត្រឹមត្រូវបាន ។

III. “ការបង្កើតថ្មីក្លាយជារូបកាយ មិនមែនបុគ្គលរស់នៅម្នាក់ឯង យើងរួមបម្រើជាមួយនឹងគ្នា រួមសហការ រួមបម្រើ”—(បទចម្រៀងខ្មែរលេខ ៦៥៦, អង់គ្លេសលេខ ៩១២) ។