វាក្យសព្ទទី២១ ការផឹកព្រះអម្ចាស់

ដកស្រង់ពី :

យ៉ូហាន ៧:៣៧ខ ព្រះ‌យេស៊ូទ្រង់ឈរបន្លឺ‌ឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឱ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ ។

ព្រះអង្គគឺជាទឹកនៃជីវិតសម្រាប់ឱ្យយើងផឹកទ្រង់ ។ នេះគឺជាផ្លូវដើម្បីបានទ្រង់ ព្រោះការផឹកគឺជាកាទទួល ។ តាមរយៈការផឹក យើងទទួលបានព្រះគ្រិស្តចូលមកខាងក្នុងយើង ។ វិធីដើម្បីផឹក គឺការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ។ ការអំពាវនាវផ្លាស់ប្តូរយើង និងអាចធ្វើឱ្យយើងរីករាយ ។

ខ្លឹមសារ :

យ៉ូហាន ៧:៣៧ខ ព្រះ‌យេស៊ូទ្រង់ឈរបន្លឺ‌ឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឱ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ ។

អេសាយ ១២:៣-៤ក ដោយហេតុនោះឯងរាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្ដីសង្គ្រោះដោយអំណរ……ចូរអរព្រះ‌គុណដល់ព្រះ‌យេហូវ៉ា ចូរអំពាវ‌នាវដល់ព្រះ‌នាមទ្រង់ !

I. “ព្រះ‌យេស៊ូទ្រង់ឈរបន្លឺ‌ឧទានប្រកាសឡើងថាបើអ្នកណាស្រេកចូរឱ្យអ្នកនោះមកឯខ្ញុំហើយផឹកចុះ”ព្រះអង្គគឺជាទឹកនៃជីវិតសម្រាប់ឱ្យយើងផឹកទ្រង់ ។ នេះគឺជាផ្លូវដើម្បីបានទ្រង់ ព្រោះការផឹកគឺជាកាទទួល—យ៉ូហាន ៧:៣៧ខ :

A. “ឱ្យព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្ដាន់ញីដង្ហក់រកជ្រោះទឹក” ។ យើងត្រូវតែដង្ហក់រក និង ស្រេកទ្រង់ ហើយនិងផឹកទ្រង់ ដ្បិតតាមរយៈការផឹកនេះហើយ ទើបយើងទទួលបានព្រះគ្រិស្តចូលមកខាងក្នុងយើង—ទំនុកតម្កើង ៤២:១ ។

B. នៅពេលដែលយើងភ្ញាក់ពីព្រឹកព្រលឹម យើងគួរតែផឹកទឹកដ៏រស់ជាមុន ។ ខណៈពេលដែលយើងលាងសម្អាត និងស្លៀកពាក់ យើងអាចផឹកទឹកដ៏រស់ ។ យើងទាំងអស់គ្នាត្រូវតែផឹកព្រះអម្ចាស់យេស៊ូរាល់ថ្ងៃ!—យ៉ូហាន ៧:៣៧ ។

II. “ដោយហេតុនោះឯងរាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្ដីសង្គ្រោះ…. ចូរអរព្រះ‌គុណដល់ព្រះ‌យេហូវ៉ា ចូរអំពាវ‌នាវដល់ព្រះ‌នាមទ្រង់”—អេសាយ ១២:៣-៤ក :

A. ទោះបីយើងនៅទីណាក៏ដោយ យើងអាចបើកទៅព្រះអង្គហើយនិយាយថា “អូព្រះ អម្ចាស់អើយ អាម៉ែន ព្រះអម្ចាស់យេស៊ូ អាម៉ែន ព្រះអម្ចាស់” ។ នេះគឺជាវិធីដើម្បីបន្ដនូវការទទួលយកទ្រង់របស់យើងដោយការផឹកទ្រង់—រ៉ូម ១០:១២ខ ។

B. ជួនកាលខ្ញុំអាចដឹងខ្លួនពីបន្ទុកដ៏ធ្ងន់នៅក្នុងខ្លួនខ្ញុំ ។ ខ្ញុំក៏ចាប់ផ្តើមអំពាវនាវរកព្រះនាមព្រះអម្ចាស់ដោយស្វ័យប្រវត្ត ដ្បិតការអំពាវនាវរបស់យើងផ្លាស់ប្តូរយើងនិងអាចធ្វើឱ្យយើងរីករាយ។ប្រសិនបើយើងចង់អំពាវនាវដល់ព្រះនាមព្រះអម្ចាស់រយៈពេលកន្លះម៉ោង នោះយើងនឹងវង្វេងស្មារតីជាមួយនឹងភាពរីករាយ—ទំនុកតម្កើង ១៤៥:១៨ ។

III. “ខ្ញុំតាំងចិត្តហូបហើយផឹកព្រះអង្គ វិញ្ញាណទទួលទ្រង់ឡើងជាទ្វេ រហូតពោរពេញដោយទ្រង់ក្នុងកាយ ទ្រង់ប្រទានឲ្យព្រះពរជិវីត។”—(បទចម្រៀងខ្មែរលេខ ១៧៧, អង់គ្លេសលេខ ២៣៣) ។