វាក្យសព្ទទី ៦៣ ព័ន្ធកិច្ចនៃយុគសម័យ

ដកស្រង់ពី :
អេភេសូរ ៤:១២ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើងសម្រាប់ធ្វើការងារនៃព័ន្ធកិច្ចហើយនិងស្អាងរូបកាយព្រះគ្រិស្ដឡើង ។

នៅគ្រប់យុគសម័យ ព្រះអម្ចាស់មានការពិសេសដែលទ្រង់ចង់បំពេញសម្រេច នោះគឺព័ន្ធកិច្ចនៃយុគសម័យនោះ ។ យើងទាំងអស់គ្នានៅក្នុងនិមិត្តនៃយុគសម័យនេះ យើងត្រូវដើរតាមនិមិត្តនេះជានិច្ច ។

ខ្លឹមសារ :
អេភេសូរ ៤:១២ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការងារព័ន្ធកិច្ច ហើយនិងកសាងរូបកាយព្រះគ្រិស្ដឡើង ។

១ធីម៉ូថេ ៤:៦ ព្រះបន្ទូលនៃសេចក្ដីជំនឿ និង សេចក្ដីបង្រៀនដ៏ល្អបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន ។

I. នៅគ្រប់យុគសម័យ ព្រះអម្ចាស់តែមានការពិសេសដែលទ្រង់ចង់បំពេញសម្រេច ។ ទ្រង់មានការស្ដារឡើងវិញនិងការងាររបស់ទ្រង់ផ្ទាល់ ហើយការស្ដារឡើងវិញ និងការងារដ៏ពិសេសដែលទ្រង់ធ្វើនៅក្នុងយុគសម័យនីមួយៗ នោះគឺជាព័ន្ធកិច្ចនៃយុគសម័យនោះ—ប្រៀបធៀបនឹង លោកុប្បត្តិ ៦:១៣-១៤; ២ពង្សាវតារក្សត្រ ២:២-១៥ :

A. នៅក្នុងសញ្ញាចាស់មានព័ន្ធកិច្ចនៃយុគសម័យរបស់ណូអេ គឺកសាងទូក ហើយព័ន្ធកិច្ចនៃយុគសម័យរបស់ម៉ូសេ គឺត្រូវកសាងរោងឱបោសថ ហើយនិងព័ន្ធកិច្ចនៃយុគសម័យរបស់ដាវិឌ និងសាឡូម៉ូន គឺត្រូវកសាងព្រះវិហារ—លោកុប្បត្តិ ៦:១៤-១៦ ។

B. នៅក្នុងសញ្ញាថ្មី មានព័ន្ធកិច្ចរបស់ព្រះអម្ចាស់ គឺត្រូវកសាងរូបកាយរបស់ព្រះគ្រិស្ដ ឡើង—ម៉ាថាយ ១៦:១៨ ។

II. និមិត្តដែលត្រូវនឹងយុគសម័យត្រូវតែពង្រីកចាប់ពីនិមិត្តទីមួយរបស់អ័ដាមនៅក្នុងលោកប្បត្តិរហូតដល់និមិត្តចុងក្រោយបំផុតរបស់យ៉ូហាននៅក្នុងវិវរណៈ ដែលជាក្រុងយេរូសាឡិមថ្មី ហើយនៅខាងក្នុងនៃការបំពេញសម្រេចចុងក្រោយនេះ គឺត្រូវបានរួមបញ្ជូលគ្រប់ទាំងអស់— លោកុប្បត្តិ ២:៩, វិវរណៈ ២១:២, ៩-១០ ។

III. ចំណេះដឹង និងការរកឃើញការបើកសម្ដែងរបស់ព្រះ ត្រូវអភិវឌ្ឍននិងជឿនទៅមុខទៅតាមយុគសម័យនីមួយៗ—ហេព្រើរ ១:១-២ :

A. នៅឆ្នាំ ១៥២០ លូធឺ (Luther)ត្រូវបានជ្រើសតាំងឡើងឱ្យមានការកែប្រែ ហើយនៅសតវត្សទី ១៧ ម៉ាដាម ហ្គូយ៉ន (Madam Guyon) បានស្ដារឡើងនូវចំណេះដឹងអំពីជីវិត ហើយបន្ទាប់មកនៅសតសត្សទី ១៨ ខោនថ៍ ហ្ស៊ិនហ្សេនដហ្វ (Count Zinzendorf) មានការស្ដារឡើងវិញនូវការចាកចេញពីអង្គការ និងនិកាយនានា ហើយក្រោយមកទៀតនៅក្នុងសតវត្សទី ១៩ ជេ អេន ដាប៊ី (J. N. Darby) បានស្ដារឡើងវិញនូវសេចក្ដីពិត ហើយនៅក្នុងសតវត្សទី ២០ និមិត្តបានមកដល់យើងរាល់គ្នា—ខ១-២ ។

B. បងប្អូន នី បានស្រង់យកខ្លឹមសារដើមនៃការបើកសម្ដែងរបស់ព្រះ ពីគ្រប់ទំព័រប្រវត្តិសាស្រ្ដ ហើយបានជឿនទៅទៀត ព្រមទាំងបានតាំងមូលដ្ឋានគ្រឹះដ៏អស្ចារ្យ សម្រាប់ការស្ដារឡើងវិញរបស់ព្រះអម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ។ រួចបងប្អូន លី បានបន្ដព័ន្ធកិច្ចនេះ ព្រមទាំងកសាងលើការបើកសម្ដែងរបស់ព្រះថែមទៀត ឆ្ពោះទៅរកការបើកសម្ដែងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះ—អេភេសូរ ១:១៧, ៣:៩ ។

IV. នេះគឺជាព្រះមេត្ដារបស់ព្រះ ដែលមនុស្សអាចមើលឃើញ ហើយមានទំនាក់ទំនងជាមួយនឹងព័ន្ធកិច្ចនៃយុគសម័យនោះ ។ យើងគ្រប់គ្នានៅក្នុងយុគសម័យនេះ ទទួលគ្រងនិមិត្តទាំងអស់ យើងត្រូវដើរតាមនិមិត្តនេះជានិច្ច—ប្រៀបធៀប ១ពង្សាវតារក្សត្រ ១៤:១-៤៦; ២ពង្សាវតារក្សត្រ ៦:១៦ ។

V. ព្រះនឹងមនុស្សរស់នៅរួមគ្នា នៅក្នុងវិញ្ញាណរួមបញ្ចូលគ្នា / យើងរួមសហការនឹងទ្រង់ពិត កា្លយជារូបកាយមានជីវិត / នេះជានិមិត្តនៃយុគសម័យ គ្រប់គ្រងជីវិតរស់នៅរាល់ថ្ងៃ / ព្រះអម្ចាស់នឹងមានរូបកាយទ្រង់ ពន្លឺបរិសុទ្ធបំភ្លឺទីក្រុង ។— (បទចម្រៀងខ្មែរ ទំព័រ ៤៤១ ,អង់គ្លេស ១៣៤៩) ។