វាក្យសព្ទទី ៦៩ ក្រុមជំនុំ

ដកស្រង់ពី :
ម៉ាថាយ ១៦:១៨ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារឋានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ ។

ក្រុមជំនុំ មានន័យថា ពួកជំនុំដែលត្រូវបានត្រាស់ហៅចេញមក ។ ក្រុមជំនុំមិនមែនជាអង្គការទេ ប៉ុន្តែជារូបកាយដ៏មានជីវិត ដែលពោរពេញទៅដោយជីវិតនៅខាងក្នុង ។ “អូផ្ទះពោរពេញដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់! យើងចែករំលែកទឹកទន្លេជីវិតរបស់ព្រះ ។ ខ្ញុំត្រូវបានចម្រើនកម្លាំងរាល់ថ្ងៃ និងបានដឹកនាំគ្រប់វិធី” (ដកស្រង់ពីបទចម្រៀងភាសាអង់គ្លេសលេខ ៦៧០៥) ។

ខ្លឹមសារ :
ម៉ាថាយ ១៦:១៨ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារឋានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ ។

អេភេសូរ ១:២៣ គឺជាសេចក្ដីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់ ។

I. ក្រុមជំនុំ មានន័យថា ពួកជំនុំដែលត្រូវបានត្រាស់ហៅចេញមក—ម៉ាថាយ ១៦:១៨ :

A. ក្រុមជំនុំ គឺជាបណ្តាជនដែលព្រះបានត្រាស់ហៅចេញមក ។ នៅកន្លែងណាក៏ដោយឱ្យតែមានពួកអ្នកជឿដូចបងប្អូន និងខ្ញុំ នោះហើយគឺជាបណ្តាជនដែលព្រះបានត្រាស់ហៅចេញមក ។

B. ក្រុមជំនុំ គឺផ្សំឡើងពីគ្រប់អស់អ្នកដែលបានជឿចូលទៅក្នុងព្រះគ្រិស្ត ហើយនិងអ្នកដែលមានជីវិតរបស់ទ្រង់ ។ បុគ្គលណាដែលមិនជឿចូលទៅក្នុងព្រះគ្រិស្ត និងមិនទាន់បានសង្រ្គោះ មិនអាចក្លាយជាសមាសធាតុរបស់ក្រុមជំនុំបានឡើយ—១កូរិនថូស ១:២; ហេព្រើរ ២:១២ ។

II. ក្រុមជំនុំ គឺជារូបកាយរបស់ព្រះគ្រិស្ត—អេភេសូរ ១:២៣ :

A. ក្រុមជំនុំគឺជារូបកាយរបស់ព្រះគ្រិស្ត ។ មនុស្សគ្រប់រូបមានរូបកាយ ដូចជារូបកាយមនុស្សរបស់យើង ។ ក្រុមជំនុំដែលជារូបកាយរបស់ព្រះគ្រិស្តដ៏មានជីវិត គឺពោរពេញទៅដោយជីវិតនៅខាងក្នុង ដ្បិតជីវិតនៃរូបកាយរបស់ព្រះគ្រិស្ត គឺជាជីវិតរបស់ព្រះ ។

B. ម៉្យាងទៀត រូបកាយរបស់បុគ្គលម្នាក់ គឺមានសម្រាប់ការសម្តែងចេញឱ្យគាត់ ។ ប្រសិន បើបុគ្គលម្នាក់មានតែក្បាល ប៉ុន្តែមិនមានរូបកាយ នោះគាត់គ្មានការ សម្តែងចេញឡើយ ។ ក្រុមជំនុំ គឺជាការសម្តែងរបស់ព្រះគ្រិស្ត—កូល៉ុស ១:១៨ ។

III. ក្រុមជំនុំជាផ្ទះទីឈប់ សម្រាកយ៉ាងច្បាស់រាល់ថ្ងៃ / ពួកបងប្អូនអំណរ ខ្លាំងណាស់ ព្រះគ្រិស្តជាជីវិតធ្លាប់ជួប / តែការប្រឹងប្រែងឥឡូវ យើងហាលេលូយ៉ានៅផ្ទះ /ក្រុមជំនុំជាផ្ទះ ទីនេះ គ្រប់យ៉ាងឈប់សម្រាក / យ៉ាងច្បាស់អស់មួយជីវិតយើងឱ្យទ្រង់ /បានលើកតម្កើងហាលេលូយ៉ា ព្រះគ្រិស្តក្រុមជំនុំ—(បទចម្រៀងខ្មែរលេខ ៨២៦ , អង់គ្លេសលេខ ១២៣៣) ។