Comfort in Trials-Khmer (35)

ព្រះអម្ចាស់បានប្រគល់ឱ្យយើង ជាមួយនឹងទំនួលខុសត្រូវក្នុងការប្រកាសដំណឹងល្អ ទំនុកដម្កើង  ២៣:៤     អើទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ហើយនិងដំបងរបស់ទ្រង់ក៏កម្សាន្តចិត្តទូលបង្គំ។ ព្រះអម្ចាស់បានប្រគល់ឱ្យយើងជាមួយនឹងអ្នករ៉ាប់រង ឬទំនួលខុសត្រូវក្នុងការប្រកាសដំណឹងល្អ វាគឺជារឿងមួយដ៏អស្ចារ្យដែលយើងម្នាក់ៗ មានអារម្មណ៍ថា យើងគួរតែប្រកាសដំណឹងល្អភ្លាមៗ នៅពេលយើងបានសង្រ្គោះ។ ប្រសិនបើយើងមិនប្រកាសដំណឹងល្អទេ យើងមានអារម្មណ៍ថាសោកស្តាយចំពោះមនុស្សធ្លាក់ចុះដែលយើងជំពាក់គេនូវរឿងអ្វីមួយហើយចិត្តរបស់យើង គឺទទេនឹងគ្មានសេចក្តីសុខសាន្ត។ រាល់ពេលដែលយើងប្រកាសដំណឹងល្អ ចិត្តរបស់យើងនឹងរីករាយ ស្កប់ចិត្តនិងមានសេចក្តីសុខសាន្ត។ លើសពីនេះទៅទៀត នៅពេលដែលយើងកាន់តែប្រកាស យើងកាន់តែសប្បាយរីករាយ កាន់តែត្រូវបានដោះលែង និងមានផាសុខភាពជាងមុន ដោយសារតែព្រះអម្ចាស់បានប្រគល់ឱ្យយើងជាអ្នករ៉ាប់រង ឬទំនួលខុសត្រូវចំពោះការប្រកាសដំណឹងល្អ។នៅពេលយើងទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់ យើងក៏ទទួលបាននូវភារៈកិច្ចរបស់ទ្រង់ ហើយដោយឯកឯងនឹងមានអារម្មណ៍ថា ជាទំនួលខុសត្រូវខាងវិញ្ញាណ ។ ភាពជាអ្នករ៉ាប់រងនេះ គឺស្ថិតនៅក្នុងចិត្តខាងក្នុងរបស់យើង និងតាមរយៈចលនារបស់ព្រះវិញ្ញាណបរិសុទ្ធក្លាយជាបន្ទុកមួយដែលជាកម្លាំងជំរុញបង្ខំឱ្យយើងប្រកាសដំណឹងល្អ។ ប្រសិនបើយើងមិនប្រកាសដំណឹងល្អទេ យើងនឹងមានអារម្មណ៍ដូចការនិយាយថា“វវដល់ខ្ញុំហើយ”។ ការប្រកាសដំណឹងល្អគឺជាការនាំមនុស្សទៅរកព្រះអម្ចាស់ ការសម្តែងចេញមួយទៀតចំពោះការប្រកាសដំណឹងល្អ គឺជាការនាំមនុស្សទៅព្រះអម្ចាស់។ នៅពេលដែលអនទ្រេ​បានជួបព្រះអម្ចាស់គាត់បានទៅជួបស៊ីម៉ូនជាបងប្រុសរបស់គាត់​ហើយបាននាំគាត់ទៅជួបព្រះអម្ចាស់។ បន្ទាប់ពីភីលីពបានជួបព្រះអម្ចាស់ គាត់បានទៅណាថាណែល (ប្រហែលជាអ្នកជិតខាង សាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធ) ហើយនាំគាត់ទៅជួបព្រះអម្ចាស់។ ការឧទាហរណ៍ទាំងនេះបង្ហាញថានៅពេលមនុស្សម្នាក់ស្គាល់ព្រះអម្ចាស់ គាត់គួរតែនាំអ្នកដទៃទៅរកព្រះអម្ចាស់ជាពិសេសសាច់ញាតិ និងមិត្តភក្តិរបស់គាត់។ ដូចជាអនទ្រេបាននាំប្អូនប្រុសរបស់គាត់មកឯព្រះអម្ចាស់ ហើយភីលីពបាននាំអ្នកជិតខាងសាច់ញាតិឬមិត្តភក្តិរបស់គាត់មកឯព្រះអម្ចាស់យើងគួរតែនាំសាច់ញាតិនិងមិត្តភក្តិរបស់យើងទៅរកព្រះអម្ចាស់។ យើងត្រូវនាំមនុស្សទៅឯព្រះអម្ចាស់ដើម្បីឱ្យពួកគេឃើញព្រះអង្គផ្ទាល់។ ភីលីពមិនបានណែនាំព្រះអម្ចាស់យ៉ាងច្បាស់លាស់ទេ នៅពេលដែលគាត់និយាយថាព្រះអម្ចាស់ជាណាសារ៉ែត។ ការណ៍នេះ​បានធ្វើឱ្យវាកាន់តែពិបាកសម្រាប់ណាថាណែលឱ្យជឿ …

Comfort in Trials-Khmer (35) Read More »

Comfort in Trials-Khmer (34)

ការអធិដ្ឋាននៅក្នុងរូបកាយដោយការពាក់គ្រឿងសឹករបស់ព្រះទាំងស្រុង អេភេសូ   ៦:១០-១១    ឯសេចក្តីឯទៀតបងប្អូនអើយ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ដោយឬទ្ធិបារមីរបស់ព្រះចេស្តាទ្រង់។ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឱ្យអាចឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស។ កិច្ចការ   ១២:៥   ដូច្នេះគេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំគេខំប្រឹងអធិដ្ឋានដល់ព្រះឱ្យគាត់អស់ពីចិត្ត។ សេចក្តីអធិដ្ឋានរបស់ពួកជំនុំ ទ្វារគុកបើកឱ្យពេត្រុសមានសិរីភាព ឥឡូវនេះ យើងចូលមកកិច្ចការជំពូក១២ ជាកន្លែងដែលពេត្រុសបានជាប់គុក ហើយពួកជំនុំបានកំពុងអធិដ្ឋាន។ “គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំគេខំប្រឹងអធិដ្ឋានដល់ព្រះឱ្យគាត់អស់ពីចិត្ត”(ខ៥)។ ពួកជំនុំមិនគ្រាន់តែបានអធិដ្ឋានដោយឥតឈប់ឈរនោះទេ ពាក្យដែលបានប្រើនៅទីនេះក៏មានន័យថា ពួកគេបានអធិដ្ឋានដោយចិត្តក្លៀវក្លានិងពិតប្រាកដ។ នៅទីនេះគឺជារូបភាពដ៏ពិតប្រាកដនៃការបម្រើរបស់គ្រីស្ទាននៅក្នុងសម័យនោះ ។ ពួកគេមិនបានព្យាយាមរកមធ្យោបាយណាផ្សេង ដើម្បីដោះលែងពេត្រុសចេញឡើយ។ ពួកគេមានផ្លូវតែមួយគត់ គឺអធិដ្ឋាន អធិដ្ឋានដោយពិតប្រាកដ,ដោយចិត្តក្លៀវក្លាដល់ព្រះអម្ចាស់។ នៅពេលនោះទេវតាបានមកគុក បានបើកចំហរ ហើយពេត្រុសបានដោះលែង។ អធិដ្ឋាននៅក្នុងវិញ្ញាណ ដើម្បីប្រយុទ្ធជាមួយនឹងសង្រ្គាមខាងវិញ្ញាណ ខ១០ និង១១ នៃសៀភៅអេភេសូជំពូក៦ចែងថា “ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឱ្យមានកម្លាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់។ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឱ្យអាចនឹងឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស។” ហើយនៅខ១៨ចែងថា “ព្រមទាំងប្រើសេចក្តីអធិដ្ឋាននិងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិដ្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលាហើយចាំយាមក្នុងសេចក្តីនោះឯងដោយនៅគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួននិងសេចក្តីទូលអង្វរឱ្យពួកបរិសុទ្ធទាំងអស់”។ ទិដ្ឋភាពចុងក្រោយនៅក្នុងអេភេសូ គឺជាសង្គា្រមខាងវិញ្ញាណ ហើយកូនសោសម្ងាត់នៃសង្រ្គាមនេះគឺជាវិញ្ញាណ។ យើងត្រូវតែដឹងពីរបៀបអធិដ្ឋាននៅក្នុងវិញ្ញាណ។ ប្រសិនបើមានបញ្ហាក្នុងចំណោមពួកបងប្អូនបរិសុទ្ធ មិនគួរទៅដោះស្រាយនឹងបញ្ហាដោយផ្ទាល់នោះទេ។ ដូច្នេះយើងត្រូវតែរៀនអធិដ្ឋាននៅក្នុងវិញ្ញាណ ដើម្បីប្រយុទ្ធលើសមរភូមិ …

Comfort in Trials-Khmer (34) Read More »

Comfort in Trials-Khmer (33)

អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងមកនោះទេ រ៉ូម ៨:១៧ខ-១៨     ឱ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឱ្យបានតម្កើងឡើងជាមួយនឹងទ្រង់ដែរ។ ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងបើកសម្តែងមកឱ្យយើងរាល់គ្នាឃើញនោះទេ។ អភ័យឯកសិទ្ធិបទពិសោធការរងទុក្ខរបស់ព្រះគ្រិស្ត យើងមិនគួរបាក់ទឹកចិត្ត ដោយយើងត្រូវរងទុក្ខក្នុងនាមជាគ្រិស្ទាននោះទេ។ ការរងទុក្ខទាំងនេះ គឺជាចំណុចវិជ្ជមាន​ហើយមានតម្លៃបំផុត។ តើវាជាអភ័យឯកសិទ្ធិយ៉ាងណាទៅន៍ ដើម្បីបទពិសោធសេចក្តីទុក្ខលំបាកព្រះគ្រិស្ត! សាវកប៉ុលបាននិយាយថាគាត់បានធ្វើសងនូវអ្វីដែលជាការខ្វះខាតក្នុងសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្តសម្រាប់ជាប្រយោជន៌ដល់រូបកាយរបស់ព្រះគ្រិស្ត ដែលជាក្រុមជំនុំ(កូឡ.១:២៤)។ គាត់ក៏បាននិយាយផងដែរនៅក្នុងភីលីព៣:១០ ទាក់ទងនឹងការប្រកបក្នុងសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្ត។ សព្វថ្ងៃយើងគួរតែជាគ្រិស្ទានដើរតាមព្រះគ្រិស្តដែលនៅក្រោមការរងទុក្ខរបស់ព្រះគ្រិស្ត ។ យើងត្រូវតែចូលរួម មិនគ្រាន់តែនៅក្នុងភាពបរិបូរណ៍របស់ព្រះគ្រិស្តប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្តផងដែរ។ ប្រសិនបើយើងយកចំណុចយល់ឃើញនេះយើងនឹងទទួលបានការលើកទឹកចិត្តនៅពេលណាដែលយើងមានទុក្ខលំបាកសម្រាប់ព្រះគ្រិស្ត ។ យើងអាចទាំងស្វាគមន៍ការរងទុក្ខលំបាកប្រភេទនេះទៀតផង។ ពិតមែនហើយ យើងប្រឈមមុខទៅនឹងទុក្ខវេទនា ដូចជាភ្លើងដ៏ក្តៅកកុក ប៉ុន្តែទាំងនេះគឺជាសេចក្តីទុក្ខលំបាកនៃព្រះគ្រិស្តក្នុងពេលដែលយើងមានអភ័យឯកសិទ្ធិនឹងបានរួមជាមួយ។ សេចក្តីអរសប្បាយដែលយើងចែកចាយសេចក្តីទុក្ខលំបាកនៃព្រះគ្រិស្ត ជំពូក៤:១៣ ពេត្រុសនិយាយថា ដូចដែលយើងបានចែកចាយការរងទុក្ខរបស់ព្រះគ្រិស្ត យើងគួរតែអរសប្បាយ​ដូចនេះនៅពេលដែលយើងមើលឃើញសិរីល្អរបស់ទ្រង់យើងអាចអរសប្បាយយ៉ាងក្រៃលែង។ ក្នុងខនេះ​ពេត្រុសនិយាយពីសេចក្តីអរសប្បាយយ៉ាងក្រៃលែង។យោងទៅតាមការយល់របស់ខ្ញុំនេះមានន័យថា យើងមិនគ្រាន់តែរីករាយផ្នែកខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែស្រែកឡើងដោយសេចក្តីរីករាយរបស់យើងផងដែរ ។ ក្នុងពេលជាមួយគ្នាយើងអាចលាតសន្ធឹងដៃរបស់យើង ហើយលោតចំពោះសេចក្តីរីករាយផងដែរ។ នេះគឺជាការត្រេកអរ​និងអរសប្បាយយ៉ាងរីករាយ។ ក្នុងពេលមើលឃើញសិរីល្អនៃព្រះ​គួរតែមានសេចក្តីរីករាយ។ ខ្ញុំជឿថាយើងនឹងស្រែកដោយក្តីរីករាយ​ហើយប្រហែលទាំងលោតចំពោះសេចក្តីរីករាយទៀតផង។ យើងនឹងមានភាពរីករាយជាទីបំផុតចេញពីខ្លួនយើងដោយសេចក្តីរីករាយ។ សព្វថ្ងៃយើងអាចនឹងអរសប្បាយ ប៉ុន្តែនៅពេលដែលព្រះអម្ចាស់បើកសម្តែងយើងនឹងអរសប្បាយយ៉ាងរីករាយ។ សេចក្តីទុក្ខលំបាកនៅជាន់នេះជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងយាងមកដល់ រ៉ូម៨:១៧និង១៨ចែងថា “ប្រសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ​គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រិស្តផង​ឱ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឱ្យបានតម្កើងឡើងជាមួយនឹងទ្រង់ដែរ។ ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ​ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ​ដែលនឹងបើកសម្តែង​មកឱ្យយើងរាល់គ្នាឃើញនោះទេ។ យើងអាចមិនចូលចិត្តការទុក្ខលំបាក ប៉ុន្តែយើងត្រូវការវា។ យើងកាន់តែឆ្លងកាត់ទុក្ខលំបាក​នោះសិរីល្អរបស់យើងកាន់តែកើនឡើងចំពោះទុក្ខលំបាកកើនឡើង​ធ្វើឱ្យសិរីល្អមានការកើនឡើងកាន់តែខ្លាំង។ …

Comfort in Trials-Khmer (33) Read More »

Comfort in Trials-Khmer (32)

ព្រះជាម្ចាស់នៅជាមួយយើងក្លាយជាសេចក្តីសង្គ្រោះ អេសាយ ៤១:១០  កុំឱ្យភ័យខ្លាចឡើយដ្បិតអញនៅជាមួយនឹងឯងកុំឱ្យស្រយុតចិត្តឱ្យសោះ ពីព្រោះអញជាព្រះនៃឯងអញនឹងចម្រើនកម្លាំងដល់ឯង អើអញនឹងជួយឯង អើអញនឹងទ្រឯងដោយដៃស្តាំដ៏សុចរិតរបស់អញ។ ព្រះជាម្ចាស់ជាព្រះនៃអេម៉ាញូអែល ជំពូកដំបូងនៃគម្ពីរម៉ាថាយចែងថា ព្រះនាមព្រះអង្គនឹងត្រូវហៅថា អេម៉ាញូអែលព្រះនៅជាមួយយើង។ នៅពាក់កណ្តាលសៀវភៅ(១៨: ២០) ទ្រង់មានបន្ទូលថា ទ្រង់នឹងនៅកណ្ដាលចំនោមយើងជានិច្ច។ បន្ទាប់មកនៅចុងបញ្ចប់ទ្រង់មានបន្ទូលថាទ្រង់នឹងនៅជាមួយយើងជារៀងរហូត។ “ហើយមើលចុះខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃដរាបដល់បំផុតកល្ប” (មថ.២៨:២០) ទ្រង់មិនត្រឹមតែនៅជា​មួយយើងសព្វថ្ងៃនេះប៉ុណ្ណោះទេ ថែមទាំងនៅពេញទាំងមួយថ្ងៃទៀតផង។ ទ្រង់នៅជាមួយយើងដរាបដល់អស់បំផុតកល្បនេះ។ ប៉ុន្តែសូម្បីតែការដរាបដល់បំផុតកល្បនេះ ក៏មិនមែនជាការបញ្ចប់នៃវត្តមានរបស់ទ្រង់ដែរ។ ទ្រង់នៅជាមួយយើងក្នុងពេលឥឡូវនេះតាមផ្លូវនេះ។ នៅយុគសម័យបន្ទាប់ ទ្រង់នឹងនៅជាមួយយើងតាមផ្លូវដ៏អស្ចារ្យមួយទៀត។ ទ្រង់នៅជាមួយយើងមិនអាចមានបញ្ចប់ទេ។ ហាលេលូយ៉ា! នេះក៏ព្រោះតែទ្រង់ជាអេម៉ាញូអែលជាព្រះដែលនៅជាមួយយើង។ ព្រះជាម្ចាស់នៅជាមួយយើងក្លាយជាសេចក្តីសង្គ្រោះ នៅពេលយើងបទពិសោធព្រះយេស៊ូ ទ្រង់គឺជាអេម៉ាញូអែលជាព្រះដែលនៅជាមួយយើង។ យើងបានលឺថាព្រះយេស៊ូគឺជាការកម្សាន្តចិត្តការសម្រាកជាសេចក្តីសុខសាន្ត និងជាជីវិតរបស់យើង។ ព្រះយេស៊ូគឺសំខាន់ចំពោះយើង។ ប្រសិនបើយើងបទពិសោធទ្រង់យើងអាចនិយាយភ្លាមៗ ថា “នេះគឺជាព្រះ!នេះមិនមែនជាព្រះដែលនៅឆ្ងាយពីខ្ញុំ ឬជាព្រះនៅឯឋានសួគ៌ទេ គឺជាព្រះដែលនៅជាមួយនឹងខ្ញុំ”។ នៅពេលណាដែលយើងបទពិសោធព្រះយេស៊ូតាមរបៀបជាក់លាក់មួយយើងដឹងថា ព្រះយេស៊ូគឺជាព្រះនៅជាមួយយើង។ ព្រះយេស៊ូគឺជាសេចក្ដីសង្គ្រោះរបស់យើង។ បន្ទាប់ពីយើងបានបទពិសោធសេចក្តីសង្គ្រោះនេះហើយ យើងនិយាយថា“នេះគឺជាព្រះដែលនៅជាមួយយើងដើម្បីជួយសង្គ្រោះយើង”។ ហាលេលូយ៉ា!ព្រះយេស៊ូគឺជាព្រះនៅជាមួយយើង!តាមបទពិសោធន៍របស់យើងទ្រង់គឺជាអេម៉ាញូអែល។ ត្រូវការសេចក្តីជំនឿដ៏រស់នៅក្នុងព្រះអម្ចាស់យេស៊ូដោយជាក់ស្តែង មនុស្សនគរទាំងអស់ត្រូវដឹងថា ព្រះអម្ចាស់យេស៊ូពិតជាជាក់ស្តែង។ ទ្រង់ដឹងថា ពេលណាយើងឃ្លាន ហើយពេលយើងមានតម្រូវការ។ ទ្រង់ក៏ដឹងដែលថាពេលណាយើងប្រឈមមុខនឹងព្យុះ។ នៅផ្នែកម្យ៉ាងទ្រង់កំពុងអធិដ្ឋានសម្រាប់យើងនៅលើភ្នំ ហើយនឹងផ្នែកម្យ៉ាងវិញទៀត …

Comfort in Trials-Khmer (32) Read More »

Comfort in Trials-Khmer (31)

គ្រប់ការរទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ ដល់ពួកអ្នកដែលស្រឡាញ់ព្រះ រ៉ូម   ៨:២៨    តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះតម្រិះទ្រង់។ គ្រប់ការរទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ ដល់ពួកអ្នកដែលស្រឡាញ់ព្រះ “គ្រប់ការទាំងអស់” មានន័យថា គ្រប់រឿងរ៉ាវទាំងអស់ គ្រប់មនុស្សទាំងអស់ គ្រប់វត្ថុទាំងអស់ គ្រប់ទាំងអស់នៅក្នុងទាំងអស់។ព្រះវរបិតា គឺមានព្រះចេស្តាហើយទ្រង់រៀបចំអ្វីៗ ទាំងអស់។ ទ្រង់ដឹងថាសក់ប៉ុន្មានសរសៃអ្នកត្រូវការ (មថ.១០:៣០)និងដឹងថាតើអ្នកគួរមានកូនប៉ុន្មាន ។ កុំត្អូញត្អែរអំពីកូនៗ របស់អ្នកសម្រាប់ព្រះជាម្ចាស់នឹងឱ្យអ្នក ច្រើនឬតិចជាងអ្វីដែលអ្នកត្រូវការនោះឡើយ ។ ទ្រង់គឺមានព្រះចេស្តា។ ទ្រង់ជ្រាប។ ទ្រង់ដឹងថា តើអ្នកត្រូវការកូនដែលចេះស្តាប់បង្គាប់ ឬកូនដែលខិលប៉ុន្មាន។ ទ្រង់ដឹងថាតើអ្នកត្រូវការក្មេងប្រុសឬក្មេងស្រី។ ទ្រង់បណ្តាលឱ្យមានគ្រប់រឿងគ្រប់បញ្ហាគ្រប់មនុស្សធ្វើការផ្សំគ្នាសម្រាប់សេចក្តីល្អដល់អ្នក។ សរសើរតម្កើងព្រះអង្គដែលព្រះបណ្តាលឱ្យមានគ្រប់រឿង គ្រប់បញ្ហា គ្រប់មនុស្សផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះគឺដល់ពួកអ្នកដែលទ្រង់បានហៅមកដល់ទីបញ្ចប់តាមព្រះដំរិះទ្រង់។ មានតែមនុស្សមួយប្រភេទដែលអំណរសេចក្តីល្អ នោះជាពួកអ្នកស្រឡាញ់ព្រះ។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះប្រហែលជាគ្មានសូម្បីតែរឿងមួយដែលកំពុងធ្វើការសម្រាប់អ្នក។ព្រះជាម្ចាស់មិនកែប្រែអ្វីៗទេ តែទ្រង់កែប្រែចិត្តរបស់អ្នក។ ប្រសិនបើអ្នកស្រឡាញ់ព្រះនោះអ្វីៗទាំងអស់ ទោះបីគ្មានការកែប្រែក៏ដោយនឹងដំណើរការសម្រាប់សេចក្តីល្អដល់អ្នកជាក់ជាមិនខាន។ ពេលខ្លះអ្នកត្អូញត្អែរពីអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក។ អ្នកតវ៉ាពីរឿងនេះ ពីរឿងនោះ។ តែបើសេចក្តីស្រឡាញ់នៅទីនោះអ្វីៗ ទាំងអស់នេះនឹងមិនមានអ្វីកើតឡើងចំពោះអ្នកឡើយ។ ការស្រឡាញ់ព្រះនឹងធ្វើឱ្យបរិយាកាសដែលអ្នកមិនពេញចិត្តផ្តល់ជាគុណប្រយោជន៍។ គ្រប់យ៉ាងទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់យើង កុំត្អូញត្អែរអំពីអ្វីដែលប្រពន្ធ ឬប្តីរបស់អ្នក ឬពួកបងប្អូនបរិសុទ្ធនៅក្នុងក្រុមជំនុំធ្វើដាក់អ្នក។ សម្រាប់អ្នកដែលស្រឡាញ់ព្រះអ្វីៗទាំងអស់ផ្សំគ្នាដើម្បីការល្អ។ បញ្ហាសំខាន់នៅទីនេះ គឺថាតើយើងស្រឡាញ់ព្រះឬអត់។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់សូម្បីតែកាងារដែលគ្រោះថ្នាក់ក៏ល្អសម្រាប់អ្នកដែរ។ …

Comfort in Trials-Khmer (31) Read More »