Christ Is Spirit (Khmer)


ព្រះគ្រិស្តជាព្រះវិញ្ញាណ

២ ករ.៣:១៧    រីឯ ព្រះអម្ចាស់ ទ្រង់ ជា ព្រះវិញ្ញាណ ហើយ កន្លែងណា ដែល មាន ព្រះវិញ្ញាណ នៃ ព្រះ អម្ចាស់ នោះ ក៏ មាន សេរីភាព ដែរ ។

ព្រះយេស៊ូ ជា ព្រះរាជបុត្រា របស់ ព្រះ និង ជា ព្រះអង្គ សង្គ្រោះ របស់ មនុស្ស លោក ។ ទ្រង់ បាន យាង មក ក្នុង លោកិយ នេះ ជិត ពីរ ពាន់ ឆ្នាំមុន និង បាន ដំណើរ ជីវិត រស់ ជា មនុស្ស នៅ លើ ផែនដី ។ ជីវិត របស់ ទ្រង់ ជា ជីវិត មនុស្ស គ្រប់លក្ខណ៍ ដែល មាន បទដ្ឋាន សីលធម៌ ខ្ពង់ខ្ពស់ បំផុត ។ បន្ទាប់ពី ដំណើរ ជីវិត រស់ ជា មនុស្ស គ្មាន បាប អស់ រយៈពេល ៣៣ ឆ្នាំ កន្លះ ទ្រង់ ត្រូវ បាន គេ ព្យ រ នៅ លើ ឈើឆ្កាង ដើម្បី ដោះ បាប មនុស្ស លោក ។

ព្រះគ្រិស្ត ដែល បាន រស់ ឡើងវិញ ជា ព្រះវិញ្ញាណ

ព្រះគម្ពីរ ប្រាប់ ថា ព្រះគ្រិស្ត បាន សុគត រយៈពេល បី ថ្ងៃ ប៉ុន្តែ ទ្រង់ ពុំបាន សុគត រហូត នោះ ទេ ។ ទ្រង់ បាន រស់ ឡើងវិញ ទាំង ខាង ផ្នែក វិញ្ញាណ និង រូបកាយ នៅ ថ្ងៃទី បី ។ សាក្សី ចំពោះ ការ រស់ ឡើងវិញ របស់ ទ្រង់ ដែល បាន ទាំង ឃើញ ទាំង និយាយ និង ដើរ ជាមួយ ទ្រង់ ផង នោះ ជា ទីបន្ទាល់ ដ៏ រឹងមាំ មួយ នៃ ការ ពិត ក្នុង ប្រវត្តិសាស្ត្រ ដែល បន្ត មាន នៅ ឥត រង្គើ រហូត ជាង ពីរ ពាន់ ឆ្នាំ កន្លងមក នេះ ។ លោក សូ ក្រាត ក៏បាន ស្លាប់ ណា ប៉ូ ឡេ អុង ក៏បាន ស្លាប់ អា ឡិ ក សេន ដឺ ក៏បាន ស្លាប់ កាល់ ម៉ាក ស៍ ក៏បាន ស្លាប់ មហា មេ ដ ក៏បាន ស្លាប់ ព្រះពុទ្ធ ក៏បាន ស្លាប់ និង ខុងជឺ ក៏បាន ស្លាប់ ដែរ ប៉ុន្តែ ព្រះ យេស៊ូគ្រិស្ត កំពុង មាន ព្រះ ជន្ម រស់នៅ ! ធ្នូ រ របស់ ទ្រង់ នៅ ទទេ ហើយ សព្វថ្ងៃ នេះ ទ្រង់ រស់នៅ ក្នុង វិញ្ញាណ មនុស្ស រាប់ លាន នាក់ ។

នៅ ល្ងាច ថ្ងៃ ដែល ព្រះ អម្ចាស់ រស់ ឡើងវិញ ទ្រង់ បាន យាង មក ជួបនឹង ពួក សិស្ស ហើយ ធ្វើការ ចម្លែក ម៉្យាង នោះ គឺ ទ្រង់ បាន ផ្លុំ ខ្យល់ ដង្ហើមចូល ទៅ ក្នុង ពួកគេ ហើយ មាន បន្ទូល ថា ៖ ” ចូរ ទទួល ព្រះវិញ្ញាណបរិសុទ្ធ ចុះ ” ។ ខ្យល់ ដង្ហើម ដែល ទ្រង់ បាន ផ្លុំ ចូល ទៅ ក្នុង ពួក សិស្ស នោះ គឺជា អង្គ ទ្រង់ ផ្ទាល់ ដែល បាន រស់ ឡើងវិញ ជា ព្រះវិញ្ញាណ ផ្តល់ ជីវិត ។

អ្វី ដែល យើង ត្រូវការ គឺ ខ្យល់ ខាង ឋានសួគ៌
ដែល ជា ព្រះវិញ្ញាណ ផ្តល់ ជីវិត របស់ ព្រះគ្រិស្ត

មធ្យោបាយ ដើម្បី យល់ ពី ព្រះវិញ្ញាណ ឱ្យ បាន ច្បាស់ គឺ ត្រូវការ លើកយក ឧទាហរណ៍ មក ពន្យល់ ។ ចូរ ពិចារណា ពី ខ្យល់ ដែល មាន ជុំវិញ ខ្លួន អ្នក ។ ខ្យល់ មាន នៅ គ្រប់ ទីកន្លែង ដែល មនុស្ស គ្រប់រូប អាច រក បាន ។ ទោះបី អ្នក ស្ថិតនៅ ទិសខាងកើត ឬ ទិសខាងលិច នៅក្នុង បន្ទប់ បិទ ជិត ឬ នៅ ទីផ្សារ ខ្យល់ តែងតែមាន នៅ ជាមួយ អ្នក ជានិច្ច ។ ព្រះគម្ពីរ បាន ប្រៀបធៀប ព្រះវិញ្ញាណ ជាមួយនឹង ខ្យល់ ។ តាមពិត នៅក្នុង ភាសា ក្រិក ពាក្យ ព្រះវិញ្ញាណ គឺ “ ញ ម៉ា -pneuma ” ដែល អាច បកប្រែ ថា “ ដង្ហើម ” និង ” ខ្យល់ ” ។

មនុស្ស ប្រៀប ដូចជា កង់ កៅស៊ូ ចំណែក ព្រះ វិញ្ញាណ ប្រៀប ដូចជា ខ្យល់ ។ មនុស្ស ជាច្រើន រស់ ជាមួយ ” កង់ ធូរ ” នៅក្នុង ជីវិត របស់ ពួកគេ ដោយ ពួកគេ ធ្វើ ដំណើរ ជាមួយ ជីវិត ដ៏ ក្រៀមក្រំ និង ដុនដាប នៅក្នុង ផ្លូវ រលាក់ ។ អ្វី ដែល យើង ត្រូវការ គឺ ខ្យល់ ខាង ឋានសួគ៌ ដែល ជា ព្រះវិញ្ញាណ ផ្តល់ ជីវិត របស់ ព្រះគ្រិស្ត ដ្បិត កាលណា យើង មាន ទ្រង់ នោះ ការ បើកបរ របស់ យើង នឹង មាន ភាព រលូន ហើយ យើង នឹង ពេញ ដោយ ខ្យល់ ព្រះវិញ្ញាណ !

យើង អាច បទ ពិសោធ អ្វី ជា ព្រះជាម្ចាស់ បាន
ដោយ ការ អំពាវនាវ ដល់ ព្រះនាម ព្រះអម្ចាស់

ពេល ដែល អ្នកណាម្នាក់ ជឿ ដល់ ព្រះអម្ចាស់ យេស៊ូ ព្រះវិញ្ញាណ យាង ចូល ទៅ ខាងក្នុង ហើយ រស់នៅ ក្នុង អ្នក នោះ ។ នៅ គម្ពីរ ២ ធីម៉ូថេ ៤:២២ និយាយ ថា ព្រះអម្ចាស់ យេស៊ូគ្រិស្ត ទ្រង់ គង់នៅ ជាមួយ វិញ្ញាណ របស់ យើង ដូច្នេះ យើង ពុំ ចាំបាច់ ទៅ រក ព្រះ នៅ ឯ ឋានសួគ៌ ហើយក៏ ពុំ ចាំបាច់ ធ្វើ ធម្មយាត្រា នៅ ផែនដី ដើម្បី ប៉ះពាល់ ទ្រង់ ដែរ ។ កន្លែង ដែល បរិសុទ្ធ បំផុត គឺ នៅក្នុង វិញ្ញាណ របស់ យើង ។ ពេលណា ផ្ទះ មួយ មាន ចរន្តអគ្គិសនី ត ម្លើ ង រួចហើយ អ្វី ដែល ត្រូវធ្វើ គឺ គ្រាន់តែ ចុច បើកកុងតាក់ ។ សព្វថ្ងៃ នេះ ព្រះវិញ្ញាណ ត្រូវ បាន ត ម្លើ ង ។ រួច នៅ ក្នុង សកលលោក នេះ ហើយ ដោយ ព្រះគ្រិស្ត ទ្រង់ បាន បំពេញ សម្រេច គ្រប់យ៉ាង ហើយ ឥឡូវនេះ ទ្រង់ គង់នៅ គ្រប់ ទីកន្លែង ក្នុងឋានៈជា ព្រះវិញ្ញាណ ផ្តល់ ជីវិត ។ ដូចនេះ ពេលណា យើង អំពាវនាវ ដល់ ព្រះនាម ព្រះអង្គ វិញ្ញាណ របស់ យើង នឹង ” បើកកុងតាក់ ឡើង ” ហើយ យើង នឹងអាច បទ ពិសោធ អ្វី ជា ព្រះជាម្ចាស់ បាន ។


Loader Loading...
EAD Logo Taking too long?

Reload Reload document
| Open Open in new tab

Download [58.42 KB]