Comfort in Trials-Khmer (11)

សេចក្តីសុខសាន្តដ៏ប្រមាណមិនបាន ()
នៅលោកិយនេះ នោះមានសេចក្តីវេទនា ប៉ុន្តែមានសេចក្តីសុខសាន្តក្នុងព្រះអម្ចាស់

យហ១៦:៣៣ ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្តដោយសារខ្ញុំនៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ។

នៅក្នុងយ៉ូហាន១៦:៣៣ ព្រះគ្រិស្តមានបន្ទូលថា “ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំ នៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ”។ នេះបង្ហាញថា ពួកអ្នកជឿមានសេចក្តីសុខសាន្តក្នុងព្រះគ្រិស្តដែលមានជ័យជម្នះ។ ទោះបីព្រះអម្ចាស់យេស៊ូបានសុគត ហើយត្រូវបានរស់ពីសុគត ឡើងវិញ យើងនៅតែរក្សាក្នុងលោកិយជាកន្លែងដែលគ្មានសេចក្តីសុខសាន្ត។ នៅក្នុងលោកិយនេះ យើងនឹងនៅតែមានបញ្ហាជានិច្ច។ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ផ្ទាល់នឹងក្លាយជាសេចក្តីសុខសាន្តរបស់យើង ហើយយើងអាចមានសេចក្តីសុខសាន្តក្នុងទ្រង់។ មិនថាលោកិយនេះ ចំនាស់យើង និងបៀតបៀនយើងប៉ុនណា តែព្រះអម្ចាស់បានឈ្នះលោកិយនេះហើយ។ យើងមិនចាំបាច់ខ្វល់ខ្វាយ ឬភ័យខ្លាចលោកិយទៀតឡើយ ។ លោកិយ អាចបៀតបៀនយើង និងចំនាស់យើង ប៉ុន្តែ ព្រះគ្រិស្ត គឺជាសេចក្តីសុខសាន្តរបស់យើងហើយទ្រង់ បានឈ្នះលោកិយនេះហើយ។

ព្រះគ្រិស្តនៃសេចក្តីសុខសាន្ត ប្រទានឲ្យឈ្នះរាល់ការថប់បារម្ភ និងការភ័យខ្លាចទាំងអស់

ដំណឹងល្អយ៉ូហានក៏បង្ហាញថា វត្តមានព្រះគ្រិស្តជាសេចក្តីសុខសាន្តរបស់ពួកអ្នកជឿផងដែរ។ ព្រះអម្ចាស់យេស៊ូមានបន្ទូលថា “ខ្ញុំទុកសេចក្តីសុខ នៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យនោះ មិនមែនដូចជាលោកិយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ” (យហ១៤:២៧)។ ព្រះគ្រិស្តនៃសេចក្តីសុខសាន្ត ប្រទានឲ្យឈ្នះរាល់ការថប់បារម្ភ និងការភ័យខ្លាចទាំងអស់ ជាពិសេសអស់អ្នកដែលត្រូវសាសនាបៀតបៀន។ នៅពេលដែលព្រះគ្រិស្តមានបន្ទូលពាក្យនេះ ពួកសិស្សដែលដើរតាមទ្រង់រងនូវការបាត់បង់ជីវិតរបស់ពួកគេ ឬយ៉ាងហោចណាស់ក៏បាត់បងមធ្យោបាយ ដើម្បីចញ្ចឹមជីវិតពួកគេដែរ។ ពីព្រោះពួកសិស្សគឺនៅក្រោមការទាស់ប្រឆាំងនិងការបៀតបៀននៃសាសនា ព្រះអម្ចាស់បានប្រាប់ពួកគេថា នៅក្នុងទ្រង់ពួកគេមានសេចក្តីសុខសាន្ត។ ព្រះអង្គឲ្យសេចក្តីសុខសាន្តរបស់ទ្រង់ដល់ពួកគេរាល់គ្នា ជាការពិតទៅសេចក្តីសុខសាន្តនោះគឺជាព្រះអម្ចាស់ទ្រង់ផ្ទាល់។ មិនថាមានការចំទាស់ និងការបៀតបៀនអ្វី ដែលយើងនឹងជួបប្រទះនោះទេ ព្រះអម្ចាស់យេស៊ូគង់ក្នុងយើងគឺជាសេចក្តីសុខសាន្តរបស់ យើង ហើយយើងអាចទទួលអំណរទ្រង់ជាសេចក្តីសុខសាន្តបាន។(ការសរុបរួមនៃសញ្ញាថ្មីមេរៀនទី៥៣)

មិនថាមានអ្វីកើតឡើង គ្រាន់តែឈប់សម្រាកក្នុងទ្រង់

យើងគ្រាន់តែទទួលអំណរនៃសេខក្តីសុខសាន្តក្នុងទ្រង់។ មិនថាមានអ្វីកើតឡើង គ្រាន់តែឈប់សម្រាក់ក្នុងទ្រង់។ ប្រសិនបើបងប្អូន មិនអាចទទួលយកពាក្យខ្ញុំឥឡូវនេះបាន រង់ចាំពេលមួយមកដល់ ហើយបងប្អូននឹងរកឃើញថា រឿងរ៉ាវទាំងអស់ដែលធ្វើឲ្យបងប្អូនព្រួយបារម្ភនឹងត្រឡប់ទៅជាគ្មានអ្វីសោះ ។ បងប្អូនមិនចាំបាច់ធ្វើអ្វីទេ ដ្បិតជាការពិតទៅគ្មានការថប់បារម្ភណាដែលនៅមុខ ឬនៅ​ក្រោយបងប្អូនឡើយ។ ជាក់ស្តែង មានរឿងរ៉ាវដែលពិបាកដោះស្រាយ តាមពិតពីព្រោះបងប្អូនគឺជាមនុស្សដែលព្រះបានជ្រើសរើស ក្រោមការមើលថែដ៏ល្មមគ្រប់គ្រាន់របស់ទ្រង់ ទាំងអស់នោះមិនជាផលវិបាកអ្វីនោះទេ។ បងប្អូន គឺជាអ្នកដែលព្រះបានជ្រើសរើស បានធានារ៉ាប់រងជាមួយសេចក្តីសន្យារបស់ទ្រង់ និងទទួលបន្ទុកជាមួយនឹងគោលដៅរបស់ទ្រង់។ ឥឡូវបងប្អូននៅលើផ្លូវនេះ។ ខ្ញុំមិនដែលខ្វល់ពីការឈ្លោះប្រកែកគ្នានិងពាក្យចចាមអារាមទាំងអស់នេះទេ។ ជាច្រើនដងខ្ញុំសើចអ្នកដទៃ។ ដរាបណាយើងនៅលើផ្លូវឆ្ពោះទៅដល់គោលដៅរបស់ទ្រង់ និងដរាបណាយើងមានសេចក្តីសន្យារបស់ទ្រង់ អ្នកដែលទ្រង់បានជ្រើសរើស គ្រប់យ៉ាងគឺគ្មានបញ្ហា នោះទេ។ (មេរៀនសិក្សាជីវិតកណ្ឌគម្ពីរលោបត្តិ មេរៀនទី៧៤)

ការអធិដ្ឋាន:

ព្រះអម្ចាស់យេស៊ូអើយ សរសើរតម្កើងព្រះអង្គជាសេចក្តីសុខសាន្តរបស់ទូលបង្គំ។ ព្រះអង្គបានឈ្នះលោកិយ ការថប់បារម្ភ និងការភ័យខ្លាចទាំងអស់។ មិនថាកាលៈទេសៈនិងស្ថានការណ៍អ្វីដែលទូលបង្គំជួបប្រទះ ទូលបង្គំអាចទទួលអំណរទ្រង់ជាសេចក្តីសុខសាន្ត របស់ទូលបង្គំ។ ឱ ព្រះអម្ចាស់អើយ ទូលបង្គំមកឯទ្រង់ ហើយចិត្តរបស់ទូលបង្គំក៏បើកទៅចំពោះព្រះអង្គទាំងស្រុង ដើម្បីឲ្យទូលបង្គំអាច  ឈប់សម្រាកក្នុងសេចក្តីសុខសាន្តរបស់ទ្រង់។