ព្រះយេស៊ូគ្រីស្ត


ព្រះ​យេស៊ូ​គ្រី​ស្ត

យ៉ូហាន ១៤:៦ក   ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត

គន្លឹះ ក្នុង ការ យល់ ព្រះគម្ពីរ និង ព្រះជាម្ចាស់ គឺ អង្គ បុគ្គល របស់ ព្រះ យេស៊ូគ្រិស្ត ។ អ្នក ប្រវត្តិ សា ស្រ្ត ជា ច្រើន សុទ្ធតែ បាន យល់ឃើញ ថា ទ្រង់ ជា កំពូល អ្នកដឹកនាំ ហើយ អ្នក ធ្វើ កំណែ សង្គម ជាច្រើន ក៏បាន យល់ ឃើញថា ទ្រង់ ជា គ្រូបង្រៀន ដ៏ អស្ចារ្យ របស់ មនុស្សជាតិ ។ ណា ប៉ូ ឡេ អុង (Napoleon) បាន ចាត់ ចំណាត់ថ្នាក់ ខ្លួនឯង ស្មើនឹង អា ឡិ ក សេន ដឺ (Alexander) ជូ លាស សេ សារ (Julius Caesar) និង ឆា លឺ មែន (Charlemagne) ប៉ុន្តែ គាត់ បាន ទទួលស្គាល់ ថា ព្រះយេស៊ូ ខ្ពង់ខ្ពស់ លើសគេ ទាំងអស់ និង ស្ថិតនៅ ក្នុង ឋានៈ មួយ ផ្សេង ។

ការ អស្ចារ្យ របស់ ព្រះ គ្រិស្ដ

ក្នុង សម័យ របស់ ទ្រង់ នោះ មាន គ្រូបង្រៀន សាសន៍ យូដា ម្នាក់ ឈ្មោះ នី កូ ដើម បាន សារភាព ថា គ្មាន អ្នក ណា អាច នឹង ធ្វើការ អស្ចារ្យ ដែល ព្រះគ្រិស្ត ធ្វើ ទាំងនេះ បាន ទេ លើក តែ ព្រះ គង់នៅ ខាងក្នុង ប៉ុណ្ណោះ ។ ក្នុងរយៈពេល ធ្វើ ព័ន្ធកិច្ច បី ឆ្នាំ កន្លះ ទ្រង់ បាន ប្រោស មនុស្ស ប្លង់ ឱ្យ បាន ជា មនុស្ស ខ្វិន បាន ដើរ រួច មនុស្ស ប្លង់ ស្តាប់ ឮ មនុស្ស ខ្វាក់ បាន ភ្លឺ  និង មនុស្ស ស្លាប់ ឱ្យ រស់ ឡើងវិញ ។ ទ្រង់ ប ណ្តេ ញ អារក្ស បង្ក្រាប ខ្យល់ព្យុះ ច ម្លែ ត មនុស្ស ប្រាំ ពាន់ នាក់ ដោយ នំ ប៉ុង ៥ ដុំ និង ត្រី ២ កន្ទុយ  ប្តូ រ ទឹក ទៅ ជា ស្រាទំពាំងបាយជូរ និង យាង នៅ លើ ទឹកសមុទ្រ ។

ទ្រង់ ប្រកាសប្រាប់ ថា ទ្រង់ ជា សេចក្តី រស់ ឡើងវិញ និង ជា ជីវិត ។ ទ្រង់ បាន បង្ហាញ ភស្តុតាង ថា ទ្រង់ ជា ព្រះអម្ចាស់ ដែល មានអំណាច លើ ធម្មជាតិ និង សា តាំង ។ ដំណឹងល្អ យ៉ូហាន និយាយ ថា ការ អស្ចារ្យ ទាំងអស់ នេះ ស ម្តែ ង ពី សិរីល្អ របស់ ទ្រង់ និង បញ្ជាក់ ថា ទ្រង់ ជា ព្រះរាជបុត្រា នៃ ព្រះ ។

ព្រះបន្ទូល របស់ ព្រះគ្រិស្ត

ទ្រង់ មាន ព្រះបន្ទូល ដោយ ជីវិត និង សិទ្ធិ អំណាច ។ អ្នក ដឹក ល្បី ៗ ក្នុង ពិភពលោក នេះ បាន បន្សល់ទុក នូវ ពាក្យ ពេជ្រ ជាច្រើន ប្រកបដោយ ប្រាជ្ញា សម្រាប់ អ្នក ជំនាន់ ក្រោយ ប៉ុន្តែ នៅក្នុង ប្រវត្តិសាស្ត្រ គ្មាន អ្នកណាម្នាក់ មាន ឥទ្ធិពល លើ មនុស្ស ជាច្រើន ដូច ព្រះគ្រិស្ត និង ព្រះបន្ទូល របស់ ទ្រង់ ឡើយ ។ លោក ន ឌី (Gandhi) មិនអាច និយាយ ថា គាត់ ជា ពន្លឺ នៃ លោកិយ នេះ ទេ ហើយ លោក អារី ស្តូ ល (Aristole) ក៏ មិនអាច និយាយ ថា គាត់ ជា ផ្លូវ ជា សភាព ពិត និង ជា ជីវិត ដែរ ។ អ្នក ទស្សនវិទូ ធំ ៗ ក្នុង ពិភពលោក នេះ ត្រឹមតែ អាច និយាយ ថា ពួកគេ ចង្អុល ផ្លូវ ឱ្យ អ្នកដទៃ ដើរ ប៉ុន្តែ ពួកគេ មិន ដែល និយាយ ថា ពួកគេ ជា ផ្លូវ ឡើយ ដោយឡែក ព្រះគ្រិស្ត វិញ ទ្រង់ មាន បន្ទូល ថា ទ្រង់ ជា ផ្លូវ ជា សភាព ពិត និង ជា ជីវិត ។

ការសុគតរបស់ព្រះគ្រិស្ត និង ការរស់ឡើងវិញរបស់ព្រះគ្រិស្ដ

ទ្រង់ បាន ប្រាប់ ពី ការ សុគត ឱ្យ ពួក សិស្ស របស់ ទ្រង់ ដឹងមុន ពេល ហេតុ ការ កើតឡើង ហើយ ការ សុគត នេះ ជា ការ បំពេញ សម្រេច តាម សេចក្តី ទំនាយ ទាក់ទង នឹង ព្រះ មែ ស៊ី ដែល ពួក ហោរា បាន ព្យាករ រាប់ រយ ឆ្នាំមុន ។ ព្រះគម្ពីរ និយាយ ថា ព្រះគ្រិស្ត បាន សុគត ជំនួស ឱ្យ មនុស្ស មាន បាប ទាំងអស់ ។ ប្រសិទ្ធភាព ដ៏ អស់ កល្ប នៃ ការ សុគត ដើម្បី ប្រោស លោះ របស់ ព្រះគ្រិស្ត គឺជា ភស្តុតាង បង្ហាញ ថា ព្រះគ្រិស្ត ជា ព្រះ ។

ទ្រង់ ស្ថិតនៅ ក្នុង ផ្លូវ តិច ជាង ៧២ ម៉ោង ហើយ នៅ ថ្ងៃទី បី ទ្រង់ រស់ ឡើងវិញ ចេញពី ផ្នូរ  ។ នេះ ជា ការពិត ក្នុង ប្រវត្តិសាស្ត្រ ដែល អ្នក ប្រវត្តិសាស្ត្រ មិនអាច ប្រកែក បាន ។ ទ្រង់ បាន រស់ ឡើងវិញ ទាំង មាន រូបកាយ និង បាន លេច មក ឱ្យ ពួក សិស្ស ទ្រង់ ឃើញ ជាច្រើន ដង អស់ រយៈពេល ៤០ ថ្ងៃ ។

ការ ជឿ ព្រះយេស៊ូ ជា ព្រះ

ពេល មនុស្ស ណា ម្នាក់ អំពាវនាវ ដល់ ព្រះនាម ទ្រង់ និង ជឿ លើ ទ្រង់ នោះ ព្រះគ្រិស្ត ជា ព្រះ វិញ្ញាណ ដ៏ ស់ យាង ចូល ទៅ ក្នុង គាត់ ហើយ ផ្លាស់ ប្តូរជីវិត គាត់ ។ សព្វថ្ងៃ នេះ អ្នក អាច បទ ពិសោធ ទ្រង់ បាន ដោយ ការ ជឿ លើ ទ្រង់ ។ ប្រសិនបើ អ្នក បើក ចិត្ត ចំពោះ ទ្រង់ ទ្រង់ នឹង យាង ចូល មក ក្នុង អ្នក ដើម្បី តាំង នគរ របស់ ទ្រង់ ឡើង នៅ ខាងក្នុង អ្នក ។ អ្នក នឹង ត្រូវ បាន ផ្ទេរ ចេញ នគរ នៃ សេចក្តី ងងឹត ចូល ទៅ ក្នុង នគរ នៃ ពន្លឺ បន្ទាប់មក ព្រះគ្រិស្ត នឹង ធ្វើជា ជីវិត ថ្មី នៅក្នុង អ្នក ហើយ អ្នក នឹង ត្រឡប់ ជា មនុស្ស ថ្មី នៅក្នុង ព្រះគ្រិស្ត ។


Loader Loading...
EAD Logo Taking too long?

Reload Reload document
| Open Open in new tab

Download [58.93 KB]