មានព្រះជាម្ចាស់


រ៉ូម ១:២០          ដ្បិត អ្វីៗ របស់ ទ្រង់ ដែល រក មើល មិនឃើញ តាំងពី កំណើត លោកិយ មក ទោះ ទាំង ព្រះ ចេ ស្តា ដ៏ នៅ អស់ កល្ប ជានិច្ច និង និស្ស័យ ជា ព្រះ របស់ ទ្រង់ នោះ ឃើញច្បាស់ វិញ ដោយ ពិចារណា យល់ របស់ ទាំងប៉ុន្មាន ដែល ទ្រង់ បាន បង្កើត មក ប្រយោជន៍ កុំឱ្យ គេ ដោះសា ។

ព្រះជាម្ចាស់ ថ្លែងប្រាប់ តាមរយៈ សកលលោក

ពួក អ្នកវិទ្យាសាស្ត្រ បាន រុករក ឃើញ សកលលោក នេះ អស់ រយៈកាល យូរណាស់ មក ហើយ ។ តាម ការសិក្សា ពួកគេ រក ឃើញថា សកលលោក នេះ មាន ប្រព័ន្ធ ដំណើរការ មួយ ដែល មានការ រចនា យ៉ាង មាន ស ណ្តា ប់ ធ្នាប់ ។ ចូរ ងើយមើល ផ្ទៃមេឃ ដែល នៅ ពី លើ អ្នក នៅ ពេលយប់ ចុះ ! ពួក អ្នក តារាវិទូ ប៉ាន់ប្រមាណ ថា នៅក្នុង ប្រព័ន្ធ កាឡាក់ស៊ី មាន ផ្កាយ ជាង មួយ រយ ពាន់ លាន ហើយ ប្រហែល នៅក្នុង សកលលោក នេះ មាន ហ្វូង កាឡាក់ស៊ី រាប់ពាន់ លាន ។ ផ្កាយ នីមួយៗ តំណាង ឱ្យ ប្រព័ន្ធ សុរិយគតិ មួយ ហើយ ប្រព័ន្ធ សុរិយគតិ របស់ យើង នេះ មាន ដួង អាទិត្យ ជា ចំណុច ក ណ្តា ល និង ភព ប្រាំបួន វិល ជុំវិញ យ៉ាង ទៀងត្រង់ ។ ផែនដី ជា ភព មួយ ក្នុងចំណោម ភព ទាំងអស់ ធ្វើដំណើរ ក្នុង អវកាស ដោយ ល្បឿន ៦៧០០០ ម៉ា យ ក្នុង ១ ម៉ោង និង ចំណាយពេល ៣៦៥ ថ្ងៃ ដើម្បី ដើរជុំវិញ ដួង អាទិត្យ ។ នេះ ជា រឿង ពិត ដែល ពិចារណា ទៅ គួរ ឱ្យ ភ្ញាក់ផ្អើល ពីព្រោះ បើ មាន រថភ្លើង មួយ ធ្វើ ដំណើរ ក្នុង ល្បឿន ត្រឹមតែ ១០០០ ម៉ា យ ( ១ ម៉ា យ = ១.៦០៩ គីឡូ ក្នុង ១ ម៉ោង រថភ្លើង នោះ ប្រាកដជា នឹង រត់ ខុស កាលវិភាគ មិនខាន ។

ព្រះគម្ពីរ ប្រាប់ យើង ថា ” ព្រះ ចេ ស្តា ដ៏ នៅ អស់ កល្ប ជានិច្ច និង និស្ស័យ ជា ព្រះ របស់ ទ្រង់ ត្រូវ បាន មើល ឃើញច្បាស់ តាម របស់ ដែល ទ្រង់ បាន បង្កើត មក ( រ៉ូម ១:២០ ) ។ ដូចជា រូបគំនូរ បង្ហាញ ឱ្យ ឃើញ នូវ លក្ខណៈ របស់ វិចិត្រករ យ៉ាងណា នោះ គុណលក្ខណៈ របស់ ព្រះ អាទិករ ក៏ ត្រូវ បាន ស ម្តែ ង មក ឱ្យ ឃើញ តាមរយៈ សកលលោក ដែល ទ្រង់ បង្កើត មក យ៉ាង នោះ ដែរ

ប្រសិនបើ មនុស្ស ចង់ ថ្វាយបង្គំព្រះ និង ទំនាក់ទំនង ជាមួយ ទ្រង់ មនុស្ស ត្រូវតែ ប្រើ វិញ្ញាណ របស់ ខ្លួន

ទ្រង់ មាន បំណង ឱ្យ មនុស្ស ស្គាល់ ទ្រង់ និង គ្មាន បំណង លាក់បាំង អង្គ ទ្រង់ ឡើយ ។ ជា ដំបូង ទ្រង់ ចង់ឱ្យ មនុស្ស ស្គាល់ ថា ទ្រង់ ជា ព្រះ អាទិករ បន្ទាប់មក ស្គាល់ ថា ទ្រង់ ជា ព្រះ និង ជា ព្រះវរបិតា របស់ ខ្លួន ។  ព្រះ ជា ម្ចាស់ ចង់ឱ្យ មនុស្ស ថ្វាយបង្គំ ទ្រង់ ។

ព្រះ ទ្រង់ ជា ព្រះវិញ្ញាណ ហើយ អ្នកណា ដែល ថ្វាយបង្គំ ទ្រង់ នោះ ត្រូវតែ ថ្វាយបង្គំ ក្នុង វិញ្ញាណ ( យ ហ . ៤:២៤ ) ។ ប្រសិនបើ អ្នកណា ចង់ ទទួល បាន រលកអាកាស វិទ្យុ អ្នក នោះ ត្រូវតែ ប្រើ ប្រដាប់ ទទួល រលកអាកាស វិទ្យុ ហើយ បើ អ្នកណា ចង់ ទទួល បាន ការ ហៅ ទូរស័ព្ទ ចូល គាត់ ត្រូវតែ មាន ប្រដាប់ ទទួល ការ ហៅ ទូរស័ព្ទ ចូល ។ ដូចគ្នា នេះ ដែរ ប្រសិនបើ មនុស្ស ចង់ ថ្វាយបង្គំព្រះ និង ទំនាក់ទំនង ជាមួយ ទ្រង់ មនុស្ស ត្រូវតែ ប្រើ វិញ្ញាណ របស់ ខ្លួន ។ មនុស្ស មិនអាច ប្រើ ត្រចៀក ទៅ ស្តាប់ ពណ៌ បាន ទេ ហើយក៏ មិនអាច ប្រើ ភ្នែក ទៅ មើលឃើញ សៀង តន្ត្រី ដែរ ។ យើង ត្រូវ ប្រើ អវយវៈ ឱ្យ ចំ នឹង អ្វី ដែល យើង ចង់ ធ្វើ ។ ព្រះជាម្ចាស់ ទ្រង់ ជា ព្រះវិញ្ញាណ ទ្រង់ ពុំ មែន ជា វត្ថុ អ្វី នោះ ឡើយ ដូច្នេះ យើង មិន ត្រូវ ថ្វាយបង្គំ ទ្រង់ ដោយ អ្វី ជា វត្ថុ ទេ គឺ ត្រូវ ថ្វាយបង្គំ ទ្រង់ ដោយ វិញ្ញាណ របស់ យើង វិញ ។

អធិដ្ឋាន ដោយ អំពាវនាវ ដល់ ព្រះនាម ព្រះអម្ចាស់

មធ្យោបាយ ដើម្បី ប្រើ វិញ្ញាណ របស់ យើង បាន គឺ អធិដ្ឋាន ដោយ អំពាវនាវ ដល់ ព្រះនាម ព្រះអម្ចាស់ យេស៊ូ (រ៉ូម ១០ : ១២-១៣) ។ ប្រសិនបើ យើង បើក មាត់ បើក ចិត្ត ហើយ អធិដ្ឋាន ទៅ ព្រះ វិញ្ញាណ របស់ យើង នឹង ប៉ះពាល់ ទ្រង់ ហើយ ទ្រង់ នឹង ក្លាយជា សភាព ពិត ចំពោះ យើង ។

Loader Loading...
EAD Logo Taking too long?

Reload Reload document
| Open Open in new tab

Download [67.09 KB]