ការកើនឡើងនៃក្រុមជំនុំ

 ការកើនឡើងនៃក្រុមជំនុំ

 កក. ២: ៤៦-៤៧ រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា  ​​ឯកាលនៅផ្ទះ ក៏កាច់នំប៉័ង ហើយបរិភោគអាហារដោយអំណរ និងចិត្តស្មោះ ត្រង់ ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់ក៏រាប់អានគេ ចំណែក ព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងបានសង្គ្រោះរាល់តែថ្ងៃទៅក្នុង  ពួកជំនុំថែមទៀត ។

 ក្រុមទ្រទ្រង់ជីវិតគឺជាក្រុមគ្រិស្ទានធម្មតា

ជាអ្នកនឹងនាំការស្តារឡើងវិញចូលទៅក្នុងសម័យមួយទៀត

ក្រុមទ្រទ្រង់ជីវិត គឺជាក្រុមគ្រិស្ទានធម្មតា។  សព្វថ្ងៃនេះគ្រិស្ទាន ភាគច្រើនមានភាពមិនធម្មតារួមទាំងយើងមួយចំនួនដែលនៅក្នុងការស្តារឡើងវិញដែរ ។  បន្ទុករបស់ខ្ញុំក្នុងការខំប្រឹងអនុវត្តក្រុមទ្រទ្រង់ជីវិត គឺដើម្បីផ្លាស់ប្តូរជំនាន់។  យើងត្រូវចេញពីសេចក្តីស្លាប់របស់សើដេស (វវ. ៣:១-២) ភាពក្តៅមិនក្តៅត្រជាក់មិនត្រជាក់នៃឡៅឌីសេ (ខ.១៤-១៦) និងភាពអសកម្មរបស់ពួកអ្នកជឿដែលកំពុងតែអន់ថយ (យ៉ូហាន ១៥:២ក) ។  ខ្ញុំចង់នាំការស្តារឡើងវិញទៅក្នុងយុគសម័យមួយទៀតជាមួយមនុស្សជំនាន់ថ្មីដែលជាមនុស្សថ្មី។

ការចាប់ផ្តើមនៃក្រុមទ្រទ្រង់ជីវិត

ដោយការប្រកបជាមួយនឹងដៃគូរបស់អ្នក

ដោយការអធិដ្ឋានឱ្យខ្លាំងដើម្បីបានព្រះពររបស់ព្រះអម្ចាស់

ដំបូង អ្នកត្រូវប្រកបជាមួយនឹងដៃគូរបស់អ្នកដោយការអធិដ្ឋានឱ្យខ្លាំងដើម្បីបានព្រះពររបស់ព្រះអម្ចាស់ ។  យើងបានចែកចាយ ពីមុនថាយើងត្រូវស្វែងរកព្រះអម្ចាស់សម្រាប់ដៃគូខ្លះៗ ។  ប្រសិនបើអ្នកមិនមានដៃគូ សូមអធិដ្ឋានឱ្យខ្លាំងចាប់ពីថ្ងៃស្អែកដើម្បីទទួលបានមួយ ។  បើគ្មានដៃគូ គ្មានវិធីសម្រាប់អ្នកដើម្បីចាប់ផ្តើមក្រុមទ្រទ្រង់ជីវិតនោះទេ ។  បន្ទាប់មកអ្នកត្រូវប្រកបជាមួយដៃគូរបស់អ្នក ដោយការអធិដ្ឋានឱ្យខ្លាំង។  អ្នកមិនគួរគ្រាន់តែនិយាយគ្នានោះទេ ។  ការនិយាយមិនមានន័យអ្វីទាំងអស់ ។  វាគឺឥតប្រយោជន៍។  ពេលអ្នកជួបជុំគ្នាវាជាការល្អប្រសើរ ដើម្បីបង្វែរការនិយាយរបស់អ្នកទៅជាការអធិដ្ឋានវិញ ។  ប្រសិនបើអ្នកនិយាយ សូមនិយាយជាមួយព្រះអម្ចាស់ ។ 

ក្រុមទ្រទ្រង់ជីវិតនឹងចូលមក មានតែដោយពួកបរិសុទ្ធ ជាអ្នកដែលខ្លាំង

និងដាច់ខាតសម្រាប់ការកើនឡើងនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់

ក្រុមទ្រទ្រង់ជីវិតនឹងចូលមក មានតែដោយពួកបរិសុទ្ធ ជាអ្នកដែលខ្លាំង និងដាច់ខាតសម្រាប់ការកើនឡើងនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់ ។  ក្រុមទ្រទ្រង់ជីវិត បានចាប់ផ្តើមពីមនុស្សម្នាក់ ។  វាមិនចាប់ផ្តើមពីប្រាំបួន ឬដប់នាក់ឡើងនោះទេ ។  វាចាប់ផ្តើមឡើងជាមួយនឹងបងប្អូនបរិសុទ្ធទ្រទ្រង់ជីវិតតែមួយម្នាក់ទេ ។  យើងទាំងអស់គ្នាត្រូវប្រាប់ទៅព្រះអម្ចាស់ថា “ព្រះអម្ចាស់ខ្ញុំចង់ក្លាយជាបងប្អូនបរិសុទ្ធម្នាក់នោះ ដែលខ្លាំង និងដាច់ខាតចំពោះការកើនឡើងនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់ ”  បន្ទាប់យើងនឹងមានភាពទ្រទ្រង់ជីវិត ។

ដើម្បីមានការទ្រទ្រង់ជីវិត យើងត្រូវចាប់ផ្តើមដោយនាំយករឿងទាំងនេះថាជា ជីវិត ឬសេចក្តីស្លាប់ ។  បើយើងនាំយកអ្វីៗជាជីវិត ឬសេចក្តីស្លាប់ យើងជាការទ្រទ្រង់ជីវិតក្នុងរឿងនោះ។  យើងត្រូវខ្លាំង និងដាច់ខាតចំពោះការកើនឡើងនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់។  បន្ទាប់យើងនឹងមានភាពទ្រទ្រង់ជីវិត ។

ភាពច្បាស់លាស់ និងដាច់ខាតបំពេញ

តាមការទាមទារមូលដ្ឋានទាំងបួនដំបូង

មានការទាមទារមូលដ្ឋានទាំងបួន ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីក្លាយជាការទ្រទ្រង់ជីវិត និងមាននិរន្តរភាពក្នុងភាពរឹងមាំរបស់យើង ។  យើងត្រូវតែមានភាពច្បាស់លាស់ និងដាច់ខាតដើម្បីបំពេញនូវការទាមទារទាំងនេះ ។

ការទាមទារទី១ គឺសម្រាប់ការប្រកបយ៉ាងជិតស្និទ្ធនិងហ្មត់ចត់ ដែលយើងអាចរួមបញ្ចូលគ្នាបាន ។  មូលដ្ឋាននៃការរួមបញ្ចូលរបស់យើង គ្រឹះនៃការរួមបញ្ចូលរបស់យើង គឺជាការប្រកបរបស់យើង ហើយការប្រកបរបស់យើងត្រូវតែជិតស្និទ្ធ និងហ្មត់ចត់ ។

យើងត្រូវមានការប្រកបយ៉ាងជិតស្និទ្ធ និងហ្មត់ចត់ នៅក្នុងព្រះគ្រិស្តដែលជាអង្គធាតុនិងជាដែន ដោយហ្វឹកហាត់វិញ្ញាណរបស់យើងជាខ្លាំង ដោយការអធិដ្ឋានយ៉ាងហ្មត់ចត់ទាក់ទងនឹងស្ថានភាពរបស់យើង និងស្ថានការណ៍នាពេលបច្ចុប្បន្នរបស់យើងនៅក្នុង និងជាមួយព្រះអម្ចាស់។  ការប្រកបបែបនេះគឺជាលំហូរ ជាចរន្តនៃភាពតែមួយ ។

ចំណុចទី ២ គឺយើងត្រូវមានការលន់តួបាបរបស់យើងយ៉ាងហ្មត់ចត់ បាបរំលង ការខ្វះចន្លោះ ការប្រព្រឹត្តខុសឆ្គង…….ល។  យើងត្រូវលន់តួបាបនៃឯកត្តនិយម និងឯកត្តភាព។  យើងក៏ត្រូវលន់តួពីនិស្ស័យបាបរបស់យើង ភាពស្មោកគ្រោកជាប់ទាក់ទងនឹងការចម្លងរោគពីពិភពលោក និង ភាពចាស់ សុំការសំអាតរបស់ព្រះអម្ចាស់ដោយព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់។

យើងក៏ត្រូវការថ្វាយខ្លួនយ៉ាងហ្មត់ចត់នៃអ្វីៗទាំងអស់ដែលយើងមាន និងបានធ្វើចំពោះព្រះអម្ចាស់ផងដែរ … យើងក៏ត្រូវអធិដ្ឋានដោយឥតឈប់ឈរផង ដើម្បីអោយយើងអាចត្រូវបាននាំចូលពេញ និងបញ្ចេញដោយព្រះវិញ្ញាណផ្នែកធាតុដើម និងផ្នែកផែនការគ្រប់គ្រង ។  អាថ៌កំបាំងនៃការបានពេញដោយព្រះវិញ្ញាណនៅខាងក្នុង និងខាងក្រៅគឺជាការអធិដ្ឋានរបស់យើង ។  យើងត្រូវខ្លាំងក្នុងការអធិដ្ឋានរបស់យើង ។

ការទទួលបន្ទុក និងចាត់វិធានការ

ដើម្បីទាក់ទងអ្នកដទៃទាំងមនុស្សមានបាប ឬគ្រិស្ទាន

បន្ទាប់ពីយើងក្លាយជាទ្រទ្រង់ជីវិត ហើយត្រូវបានដាក់ជាក្រុមជាមួយគ្នានៅក្នុងក្រុមទ្រទ្រង់ជីវិត យើងត្រូវធ្វើអ្វីមួយ ។  ដំបូងយើងត្រូវទទួលបន្ទុក បន្ទាប់មកយើងត្រូវចាត់វិធានការទាក់ទងមនុស្ស ។  បន្ទាប់ពីយើងទទួលបន្ទុកបែបនេះ យើងត្រូវចាត់វិធានការច្បាស់លាស់ដើម្បីទៅទាក់ទងអ្នកដទៃទាំងមនុស្សមានបាប ឬគ្រិស្ទាន។  ក្នុងការទាក់ទងមនុស្សយើងមិនគួររំពឹងថានឹងមានលទ្ធផលលឿននោះទេ ។  ផ្ទុយទៅវិញយើងគួរតែកំណត់គោលដៅច្បាស់លាស់ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងទទួលបានផលផ្លែដែលជាប់លាប់យ៉ាងហោចណាស់ម្នាក់ជារៀងរាល់ឆ្នាំ ដោយមានការអត់ធ្មត់ដ៏មិនចេះនឿយណាយ និងការទូលអង្វរឥតឈប់ឈរ ។

ដើម្បីទទួលបានការកើនឡើងដ៏ត្រឹមត្រូវតាមរយៈការអនុវត្តក្រុមទ្រទ្រង់ជីវិត យើងត្រូវមើល និងអនុវត្តវិធីនៃការបង្កើតផលផ្លែដែលបានបង្ហាញនៅក្នុងយ៉ូហាន ១៥ ។ ក្នុងនាមជាខ្នែងដ៏រស់របស់ព្រះគ្រិស្តដែលជាគល់ដ៏ពិត យើងគួរតែទទួលផលផ្លែជាប់លាប់ម្នាក់ក្នុងមួយមួយឆ្នាំ ។  ការបង្កើតផលផ្លែគឺជាជោគវាសនារបស់យើង ហើយដើម្បីទទួលផលផ្លែជាប់លាប់ជារៀងរាល់ឆ្នាំ ត្រូវតែជាគោលដៅច្បាស់លាស់របស់យើងជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងខ្លា ។

ការចម្រើនកើនឡើងនៃក្រុមទ្រទ្រង់ជីវិត

អ្នកក៏គួរតែដឹកនាំអ្នកដែលអ្នកទំនាក់ទំនង ដើម្បីធ្វើការលន់តួរយ៉ាងហ្មត់ចត់ចំពោះព្រះអម្ចាស់ និងជួយគាត់ឱ្យបង់ថ្លៃតាមអ្វីដែលអ្នកបានធ្វើ ។  ដោយវិធីនេះ ក្រុមតូចមួយ នោះគឺទ្រទ្រង់ជីវិត រស់រាន និងសកម្ម នៅក្នុងការការយកចិត្តទុកដាក់របស់ព្រះអម្ចាស់ នឹងកើតមានជាឯកឯង ។  នៅពេលដែលសមាជិកនៃក្រុមទ្រទ្រង់ជីវិតបែបនេះកើនឡើងដល់ដប់ឬច្រើនជាងនេះ អ្នកគួរតែបែងចែកជាពីរក្រុម ហើយបញ្ចុះបញ្ចូលសមាជិកទាំងអស់ឱ្យអនុវត្តភាពទ្រទ្រង់ជីវិតតាមផ្លូវដូចគ្នានឹងអ្នកបានធ្វើគ្រប់ពេលកន្លងមក ។