ការអនុវត្តជីវិតក្រុមជំនុំស្របតាមគម្រោងនៃផ្លូវ ដែលព្រះបានកំណត់ទុក
អភ. ៤:១១-១២ ហើយទ្រង់បានប្រទាន ខ្លះបានធ្វើជាសាវក ខ្លះជាអ្នកអធិប្បាយ ខ្លះជាអ្នក ប្រកាសដំណឹងល្អ និងខ្លះអ្នកគង្វាល និងខ្លះជាអ្នកបង្រៀន ប្រយោជន៍នឹងនាំឱ្យ ពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយ ព្រះគ្រិស្តឡើង ។
ការបំពេញភាពជាសង្ឃសញ្ញាថ្មីនៃដំណឹងល្អ
មានបួនជំហានតាមផ្លូវដែលព្រះបានកំណត់ទុក យោងទៅតាមសញ្ញាថ្មីទាំងមូល។ ជំហានទី១ គឺត្រូវបំពេញភាពជាសង្ឃសញ្ញាថ្មីនៃដំណឹងល្អ (រ៉ូម.១៥:១៦; ១ ពេត្រ. ២: ៩) ។ នៅក្នុងសញ្ញាចាស់ ភាពជាសង្ឃ ពួកសង្ឃបានទទួលគោពីហ្វូង និងចៀមពីហ្វូង ដើម្បីថ្វាយពួកវាដល់ព្រះ ។ គ្រប់ទាំងយញ្ញបូជា និងតង្វាយទាំងអស់ គឺនិមិត្តពីព្រះគ្រិស្ត ។ ដូច្នេះតាមព្រះនេត្ររបស់ព្រះ ពួកសង្ឃនៅសញ្ញាចាស់បានថ្វាយព្រះគ្រិស្តដល់ព្រះ ។ សព្វថ្ងៃនេះយើងដែលជាពួកសង្ឃសញ្ញាថ្មីក៏ថ្វាយព្រះគ្រិស្តដល់ព្រះដែរ ដោយការថ្វាយមនុស្សមានបាបដែលបានសង្រ្គោះជាអវយវៈរបស់ព្រះគ្រិស្ត ។ នៅទីបំផុតអ្វីដែលយើងថ្វាយដល់ព្រះគឺជាអវយវៈព្រះគ្រិស្តក្រុមជន ។ ដរាបណាយើងត្រូវបានកើតជាថ្មី យើងគឺជាពួកសង្ឃសញ្ញាថ្មី ។ រឿងសំខាន់ដែលពួកសង្ឃសញ្ញាថ្មីត្រូវធ្វើ គឺថ្វាយដល់ព្រះនៃផ្នែកព្រះគ្រិស្តដែលជាអវយវៈរបស់ព្រះគ្រិស្ត គឺជាមនុស្សមានបាបដែលបានសង្រ្គោះហើយបានក្លាយជាអវយវៈរបស់ព្រះគ្រិស្ត ។
ការផ្តល់អារហារ និងការចិញ្ចឹមកូនខាងវិញ្ញាណ
ជំហានទី២ ក្នុងការអនុវត្តផ្លូវដែលព្រះបានកំណត់ទុក គឺដោយ ផ្តល់អាហារ ចិញ្ចឹមកូនខាងវិញ្ញាណ (យហ. ២១:១៥) ។ នៅក្នុងបទចម្រៀងសាឡូម៉ូន ១:៧ អ្នកមានចិត្តស្វែងរកម្នាក់បានសួរដល់ព្រះអម្ចាស់ កន្លែងណាដែលទ្រង់បានឃ្វាលហ្វូងចៀមរបស់ទ្រង់ ។ ចម្លើយរបស់ព្រះអម្ចាស់គឺថា ប្រសិនបើនាងមិនដឹងទេ នាងគួរតែដើរតាមគន្លងរបស់ហ្វូងចៀម ហើយឃ្វាលកូនពពែរបស់នាងនៅក្បែរក្រសាលរបស់ពួកអ្នកគង្វាល (ខ.៨) ។ នៅទីនេះ ក្រសាលរបស់ពួកអ្នកគង្វាលនិមិត្តពីក្រុមជំនុំ ។ យើងមិនគួរស្វែងរកព្រះអម្ចាស់ដោយខ្លួនយើងទេ ។ ដូចជាយើងស្វែងរកព្រះអម្ចាស់ យើងគួរតែនាំ “កូនពពែ” របស់យើងដែលជាកូនខាងវិញ្ញាណរបស់យើងមកជាមួយយើង ។ យើងគួរតែធ្វើជាម្តាយដែលចិញ្ចឹមកូនដោយវិញ្ញាណដែលមានទារកពីរឬបីនាក់ខាងវិញ្ញាណ (១ធម. ២:៧) ។
ក្នុងនាមជាអ្នកស្វែងរកព្រះអម្ចាស់ យើងត្រូវតែមានក្មេងខាងវិញ្ញាណមួយចំនួនដែលត្រូវការការផ្តល់អាហាររបស់យើង ។ នៅពេលយើងមកប្រជុំតុព្រះអម្ចាស់ យើងគួរតែមានកូនពពែមួយនៅខាងស្តាំ យើងនិងមួយទៀតនៅខាងឆ្វេងយើង ។ វាពិតជាអស្ចារ្យណាស់ប្រសិនបើយើងនាំកូនពពែយ៉ាងតិចពីរនាក់មកប្រជុំដើម្បីផ្តល់អារហារ ។ ការផ្តល់អារហារបែបនេះ គឺជាការចិញ្ចឹម និងជាការមើលថែរដោយក្តីស្រឡាញ់ (អភ. ៥:២៩) ។ ការផ្តល់អារហារប្រភេទនេះ អាចត្រូវបានសម្រេចយ៉ាងប្រសើរបំផុតតាមរយៈព្រះបន្ទូល (១ពេត្រ. ២:២) នៅក្នុងការប្រជុំដែលធ្វើឡើងនៅក្នុងផ្ទះអ្នកជឿថ្មី ។
បន្ទាប់ពីធ្វើការជ្រមុជទឹកអ្នកជឿថ្មីហើយ អ្នកអាចប្រាប់គាត់បានថា ពីរថ្ងៃក្រោយនៅពេលល្ងាចអ្នកនឹងមកផ្ទះរបស់គាត់ដើម្បីមានការប្រជុំនៅផ្ទះជាមួយគាត់ និងគ្រួសារគាត់។ យកល្អគួរតែបោះជំហានបែបនេះមិនមែនដោយតែម្នាក់ឯងនោះទេ ។ ផ្លូវរបស់ព្រះអម្ចាស់គឺបញ្ជូនសិស្សរបស់ទ្រង់ម្តងពីរនាក់ៗ (លក.១០:១; កក.១៣:១-៣) ។ ដូច្នេះអ្នកគួរតែទៅប្រជុំនៅផ្ទះនោះជាមួយនឹងដៃគូ ។ អ្នកមិនគួររង់ចាំដើម្បីចាប់ផ្តើមការប្រជុំ បន្ទាប់ពីអ្នកចូលក្នុងទ្វានោះទេ ។ សូម្បីតែពេលអ្នកគោះទ្វារក៏ដោយអ្នកអាចច្រៀងបាន ។ អ្នកដែលនៅខាងក្នុងអាចលឺសម្លេងរបស់អ្នក ហើយបើកទ្វា រ។ នោះនឹងជាការចាប់ផ្ដើមនៃការប្រជុំតាមផ្ទះ ។
ការរួមគ្នាជាក្រុមនៃចំនួនពួកបរិសុទ្ធ
ដែលបានចម្រើនធំនៅក្នុងជីវិតដោយការបានចិញ្ចឹម
បន្ទាប់មក ទី៣ បន្ទាប់ពីមនុស្សម្នាក់បានសង្រ្គោះ និងបានចិញ្ចឹមបីបួនខែ គាត់ច្បាស់ជានឹងមានចំណោមជាក់លាក់មួយនៃការចម្រើនធំនៅក្នុងជីវិត ។ នៅពេលនោះគាត់នឹងឈានចូលដំណាក់កាលមួយទៀត ដែលជាដំណាក់កាល ដែលគាត់អាចត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ ។ ការធ្វើឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ កើតឡើងនៅក្នុងការប្រជុំក្រុម (ហព.១០:២៤-២៥) ។ សម្រាប់ការប្រជុំក្រុមយើងអាចប្រមូលផ្តុំពួកបរិសុទ្ធមួយចំនួនដែលបានចម្រើនធំនៅក្នុងជីវិតដោយការចិញ្ចឹម ។ នេះមិនគួរជាអ្វីដែលបានធ្វើជាផ្លូវការ និងជាក្បួនច្បាប់ដោយក្រុមជំនុំនោះទេ។ ការដាក់ក្រុមនៃពួកបរិសុទ្ធប្រភេទនេះមិនដំណើរការល្អទេ ។ ការដាក់ពួកបរិសុទ្ធរួមគ្នាជាក្រុមដោយឯកឯង គឺជាជំហានច្បាស់លាស់មួយទៀតក្នុងការអនុវត្តផ្លូវដែលព្រះបានកំណត់ទុក ។
មានបន្ទុកដើម្បីអនុវត្តការអធិប្បាយ
ជំហានចុងក្រោយនៃការអនុវត្តផ្លូវដែលព្រះបានកំណត់ទុក គឺអធិប្បាយ ។ ពួកបរិសុទ្ធមួយចំនួនប្រហែលជាមិនមានបន្ទុកក្នុងជំហាននៃការថ្វាយមនុស្សមានបាបដែលបានសង្រ្គោះជាអវយវៈព្រះគ្រិស្ត ឬជំហាននៃការផ្តល់អាហារដល់អ្នកជឿវ័យក្មេង ឬជំហាននៃការថែរក្សាក្រុមពួកបរិសុទ្ធដែលបានចម្រើនធំនោះទេ ប៉ុន្តែពួកគេអាចមានបន្ទុកអនុវត្តការអធិប្បាយ ។ អ្នកដែលមានបន្ទុកបែបនេះគួរតែមុជចូលក្នុងបញ្ហានេះ រៀនពីវា ហើយស៊ើបអង្កេតវាទាំងយប់ទាំងថ្ងៃ ។ មុនពេលចែកចាយមេរៀន ខ្ញុំជារឿយៗពិចារណាពីរបៀបចែកចាយមេរៀនរយៈពេលពីរឬបីថ្ងៃ ពេលព្រឹក និងពេលល្ងាច មុនពេលដែលខ្ញុំសរសេរមេរៀនគម្រោងសង្ខេប ។ ពួកបរិសុទ្ធខ្លះត្រូវការមុជចូល ហើយនឹងក្លាយជាជ្រាបជាមួយរឿងនៃការអធិប្បាយ បន្សល់ទុកជំហានផ្សេងទៀតនៃផ្លូវដែលព្រះបានកំណត់ទុកដល់អ្នកដទៃ។ ពួកគេត្រូវការជ្រើសរើសជំហានច្បាស់លាស់នៃការសិក្សា អភិវឌ្ឍន៍ និងនាំយករឿងមួយនោះ គឺដើម្បីអធិប្បាយនៅក្នុងការប្រជុំពេលព្រឹករបស់ព្រះអម្ចាស់ ។ យុវជនខ្លះត្រូវការដឹកនាំដើម្បីបង្កើត គំរូ ជាឧទាហរណ៍ពីរបៀបអធិប្បាយក្នុងក្រុមជំនុំ ។
នាំក្រុមជំនុំទៅកាន់ផ្ទះ
និងការនាំពួកបរិសុទ្ធទៅក្នុងសេចក្តីពិត
បន្ទុកទី១ គឺនាំក្រុមជំនុំទៅកាន់ផ្ទះ ហើយទី២ នាំពួកបរិសុទ្ធចូលក្នុងសេចក្តីពិត។
ការនាំការប្រជុំទៅកាន់ផ្ទះគឺពិតជាបេះដូងនៃផ្លូវដែលព្រះបានកំណត់ទុក ។ វានឹងជាការបរាជ័យដ៏ធំមួយក្នុងការស្តារឡើងវិញរបស់ព្រះអម្ចាស់ បើយើងមិនអាចនាំការប្រជុំទៅកាន់ផ្ទះបាន ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក នៅក្នុងការស្តារឡើងវិញរបស់ព្រះអម្ចាស់យើងបាននាំមនុស្សទៅកន្លែងប្រជុំ ។ បើយើងធ្វើការបែបនេះកាន់តែច្រើន មនុស្សដែលយើងមានកាន់តែតិច ហើយស្ថានភាពនៅតាមផ្ទះកាន់តែអាក្រក់ទៅ ៗ ។ កាន់តែយូទៅៗការប្រជុំរបស់យើង បានក្លាយជាប្រភេទនៃបម្រើរការប្រជុំថ្ងៃអាទិត្យពេលព្រឹក ។ ដើម្បីធ្វើឱ្យមានការកែប្រែស្ថានការណ៍ដ៏ធ្លាក់ចុះនេះបាន យើងត្រូវនាំការប្រជុំទៅកាន់ផ្ទះ។ ខ្ញុំសង្ឃឹមថា គ្រប់ផ្ទះនឹងត្រូវបានរួបរួមគ្នា ។
ម្ដាយម្នាក់ដែលទើបតែសម្រាលកូន ត្រូវមើលថែរដោយក្តីស្រឡាញ់ និងចិញ្ចឹមកូននេះ។ ដូចគ្នានេះដែរយើងត្រូវមើលថែរដោយក្តីស្រឡាញ់ និងចិញ្ចឹមអ្នកជឿថ្មីនៅក្នុងផ្ទះរបស់ពួកគេផងដែរ ។ អ្នកជឿថ្មីត្រូវបានមើលថែរដោយក្តីស្រឡាញ់ និងចិញ្ចឹម ដោយមានការប្រជុំនៅផ្ទះជាមួយពួកគេ (កក. ៥:៤២) ។ គ្រប់ផ្ទះនឹងក្លាយជាភាពផ្អែមល្ហែមដោយមានការប្រជុំ ។
ប្រទេសមួយមានភាពរឹងមាំ ចាំបាច់ត្រូវនាំប្រជាជនរបស់ខ្លួនទៅក្នុងចំណេះដឹងដ៏ត្រឹមត្រូវ ។ ប្រសិនបើប្រជាជននៅពីក្រោយចំណេះដឹង នោះប្រទេសនោះក៏នៅពីក្រោយដែរ ។ សព្វថ្ងៃនេះយើងនៅទីនេះសម្រាប់ការស្តារឡើងវិញរបស់ព្រះអម្ចាស់ ។ ជាយូរមកហើយយើងពិតជាជួយពួកបរិសុទ្ធក្នុងការស្តារឡើងវិញរបស់ព្រះអម្ចាស់ ដើម្បីទទួលបានចំណេះដឹងខាងឯវិញ្ញាណដ៏កំពូល ។ អ្នកត្រូវតែនឹកចាំ យើងនៅតែលើកស្ទួយព្រះគ្រិស្តដែលមានព្រះជន្មរស់ ជាព្រះវិញ្ញាណផ្តល់ជីវិត ជាជីវិតផ្ទាល់ និងជាភាពបរិបូរផ្ទាល់ ហើយក្រុមជំនុំនៅក្នុងផ្លូវដ៏រស់ ។ ផ្សព្វផ្សាយរឿងទាំងនេះ អនុវត្តរឿងទាំងនេះ និងនាំមនុស្សចូលក្នុងរឿងទាំងនេះ ដើម្បីឱ្យពួកគេបន្សល់នៅទីនោះបាន យើងត្រូវការព្រះបន្ទូល ហើយយើងត្រូវការសេចក្តីពិត ។