បម្រើក្នុងការរួមសហការនៅក្រោមការគ្រប់គ្រងរបស់ក្រុមជំនុំ (២)

បម្រើក្នុងការរួមសហការនៅក្រោមការគ្រប់គ្រងរបស់ក្រុមជំនុំ (២)

 អភ. ៦:១៧-១៨ ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះ  ​​​ ​    ព្រះបន្ទូល ព្រមទាំងប្រើសេចក្តីអធិដ្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បី  ​​​  ​  អធិដ្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះ  ​​  ឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឱ្យពួកបរិសុទ្ធទាំង  ​​​    ​​​                   អស់ ។

ជួយឱ្យមានការប្រកប

នៅគ្រានោះពួកអ្នកចាស់ទុំត្រូវជួយបងប្អូនបែបនេះ ឱ្យរៀនប្រកបជាមួយព្រះអម្ចាស់ ។  នេះគឺជាអ្វីដែលយើងបាននិយាយជាច្រើនដង – បរិភោគ ផឹក និងអំណរព្រះ ប៉ះពាល់ព្រះគ្រិស្តជារៀងរាល់ថ្ងៃ មានការប្រកបជាមួយទ្រង់ ស្រូបយកព្រះគ្រិស្ត និងអំណរទ្រង់ ។

រហូតមកដល់ចំណុចនេះ ចំនួនដ៏ពិតនៃបងប្អូនប្រុស បងប្អូនស្រី នឹងត្រូវបាននាំទៅដល់ចំណុចមួយដែលជាមុខងាររបស់ពួកគេ នឹងត្រូវបានសម្តែងចេញ ហើយអំណោយទានរបស់ពួកគេ នឹងត្រូវបានដឹង ។  លើសពីនេះទៅទៀត ពួកគេនឹងអាចចែកចាយនៃចំណែកព្រះគ្រិស្តរបស់ពួកគេ​ ។  ពួកគេនឹងអាចរស់នៅក្នុងការប្រកបគ្នាហើយបរិភោគ ផឹក និងអំណរព្រះអម្ចាស់ ។  ពិតជាអស្ចារ្យណាស់ ដែលមានការងារបែបនេះនៅក្នុងក្រុមជំនុំ!

ការធ្វើឱ្យគ្រប់លក្ខ័ណនៅក្នុងសេចក្តីពិត

ទោះបីជាបងប្អូនប្រុស បងប្អូនស្រីទាំងនេះ មានប្រយោជន៍នៅពេលនេះ អ្នកនឹងឃើញថាពួកគេមិនច្បាស់ទាំងស្រុងក្នុងការយល់ដឹងអំពីសេចក្តីពិតនោះទេ ។  អ្នកនៅតែត្រូវធ្វើឱ្យពួកគេគ្រប់លក្ខណ័នៅក្នុងវិធីជាច្រើនទាក់ទងនឹងសេចក្តីពិត ។  ខ្ញុំមិនអាចបំភ្លេចបាននូវជំនួយដែលខ្ញុំបានទទួលពីបងប្អូនម្នាក់ដែលនាំមុខខ្ញុំ ។  មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបានទាក់ទងជាមួយគាត់ក្នុងរយៈពេលតិចជាងកន្លះឆ្នាំ គាត់បានផ្ញើព្រះគម្ពីរមកខ្ញុំពីចម្ងាយ ។  នេះគឺជាការបកប្រែថ្មី ដោយលោក ជេ អិន ដាប៊ី( J.N Darby)  ។  ខ្ញុំមិនភ្លេចទេថានៅថ្ងៃមួយ បងប្អូននេះបានមកជាមួយសៀវភៅពីរឈុត ។  នៅពេលដែលខ្ញុំក្រឡេកមើលឈុតទាំងពីរខ្ញុំបានរកឃើញថា សៀវភៅមួយក្បាលជាសៀវភៅនៅក្នុងគម្ពីរសញ្ញាថ្មីដោយលោក ដេនអាល់ហ្វត(Dean Alford) ។  នេះជាពាក្យសិក្សាជាផ្លូវការនៃគម្ពីរសញ្ញាថ្មី ។  សៀវភៅមួយទៀតគឺសៀវភៅសង្ខេបនៃព្រះគម្ពីរដោយលោក ជេ អិន ដាប៊ី( J.N Darby) ។  នៅពេលនោះខ្ញុំមានអារម្មណ៍ថាឈុតទាំងពីរនេះមានតម្លៃណាស់ ។  ខ្ញុំអាចប្រាប់អ្នកថា អស់រយៈពេលជាងបីថ្ងៃខ្ញុំញ៉ាំបាយអត់បានទេ មិនមែនមកពីខ្ញុំសោកសៅទេ តែមកពីខ្ញុំសប្បាយចិត្តពេក ។  រាល់ពាក្យដែលបានសរសេរនៅក្នុងឈុតទាំងពីរនេះគឺដូចជាមាសសម្រាប់ខ្ញុំ ។  ពួកគេបានផ្តល់ឱ្យខ្ញុំនូវជំនួយដែលមិនអាចវាស់បានក្នុងកំឡុងឆ្នាំទាំងនោះ ។  ខ្ញុំច្បាស់ណាស់អំពីការធ្វើឱ្យគ្រប់លក្ខ័ណដែលបងប្អូននេះបានផ្តល់ឱ្យខ្ញុំ។

ការជួយអ្នកដទៃក្នុងការដោះស្រាយបញ្ហារបស់ពួកគេ

នៅក្នុងការបម្រើព្រះអម្ចាស់ មនុស្សគ្រប់គ្នា ពេលក្រោយ ឬឆាប់ៗនឹងមានបញ្ហាខ្លះៗ ។  បញ្ហាទាំងនេះកើតចេញពីតំបន់ជាច្រើន។  ឧទាហរណ៍បងប្អូនស្រីខ្លះ មានចិត្ដចង់បម្រើ ។  ពួកគេត្រូវបានជួយតាមរយៈទិដ្ឋភាពទាំង៨មុននៃការរួមសហការ ។  ប៉ុន្ដែប្ដីរបស់ពួកគេ ប្រឆាំងយ៉ាងខ្លាំងនឹងការបម្រើបស់ពួកគេ ។  នេះជាបញ្ហា ។  បើតាមការជំទាស់របស់ប្តីរបស់ពួកគេ ពួកគេអាចស្នាក់នៅតែក្នុងផ្ទះ ហើយមិនអាចមកប្រជុំ ឬទៅបម្រើបានឡើយ។  តើអ្នកនឹងជួយនាងដែលមានបញ្ហាបែបនោះយ៉ាងដូចម្តេច?  បងប្អូនប្រុស បងប្អូនស្រីជាទីស្រឡាញ់វាមិនគ្រប់គ្រាន់ទេក្នុងការនិយាយពាក្យខាងវិញ្ញាណ ។  សូម្បីតែនៅក្នុងការប្រកាសដំណឹងល្អក៏ដោយ ជាច្រើនដងអ្នកត្រូវតែលុតជង្គង់ចុះដល់ដី ។  សម្រែករបស់អ្នកត្រូវតែងតែមកនៅចំពោះព្រះជានិច្ច ហើយអ្នកត្រូវតែប្រកាសដំណឹងល្អដល់អ្នកដទៃដោយមានញើសនៅលើថ្ងាសរបស់អ្នក ។  មានតែពេលនោះទេ ដែលអ្នកដទៃនឹងត្រូវបានសង្គ្រោះ ។  អ្នកមិនអាចគ្រាន់តែនិយាយថា“ មើលទៅព្រះ!  សូមអធិដ្ឋានថាព្រះនឹងធ្វើការ! អ្នកអាចសាកល្បងមើលថាតើអ្នកផ្សេងទៀតនឹងត្រូវបានសង្គ្រោះតាមវិធីនេះដែរឬទេ ។  បងប្អូនអើយនេះមិនមែនជាផ្លូវទេ ។  ទាំងនេះជាភារកិច្ចដែលយើងត្រូវតែបំពេញ។

ជួយអ្នកដទៃឱ្យមានបន្ទុក

ពួកអ្នកចាស់ទុំមិនត្រឹមតែជួយបងប្អូនប្រុស បងប្អូនស្រីក្នុងការដោះស្រាយបញ្ហារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែជួយពួកគេតាមរបៀបច្បាស់លាស់ ដើម្បីឱ្យមានបន្ទុកខ្លះៗពីព្រះអម្ចាស់ដែរ ។  ពួកគេត្រូវបានធ្វើឱ្យគ្រប់លក្ខ័ណក្នុងកម្រិតជាក់លាក់មួយ ហើយគួរតែមានបន្ទុកជាក់លាក់នោះ ។  នៅទីនេះអ្នកត្រូវផ្តល់ជាជំនួយខ្លះដល់ពួកគេ ។  ជាការពិតណាស់នេះមិនអាចធ្វើបានដោយគ្រាន់តែនិយាយតែបី ឬប្រាំពាក្យនោះទេ ។  វាមានត្រូវការសម្រាប់រយៈពេលដ៏យូរនៃការប្រកបជាមួយព្រះអម្ចាស់ ។  ផ្នែកម្យ៉ាង អ្នកត្រូវទាក់ទងពួកគេឱ្យបានច្រើនដង ប្រកបជាមួយពួកគេច្រើនទៀត ធ្វើឱ្យប៉ះពាល់ចិត្តរបស់ពួកគេ និងដឹងពីអារម្មណ៍របស់ពួកគេនៅចំពោះព្រះអម្ចាស់ ។  ផ្នែកម៉្យាងទៀត អ្នកត្រូវអធិដ្ឋានឱ្យពួកគេជានិច្ច ដើម្បីប៉ះពាល់អារម្មណ៍របស់ព្រះអម្ចាស់ និងព្រះហឫទ័យរបស់ព្រះអម្ចាស់ទាក់ទងនឹងពួកគេ។  បន្តិចម្តងៗ និងដោយឯកឯង អ្នកនឹងអាចជួយពួកគេឱ្យមានបន្ទុក ។

នាំអ្នកដទៃឱ្យរៀន

និងជួយអ្នកដទៃឱ្យក្លាយជាភាជនៈត្រឹមត្រូវ

ក្រោយពីអ្នកចាស់ទុំម្នាក់ បានជួយបងប្អូនប្រុស ឬ បងប្អូនស្រីម្នាក់ ឱ្យមានបន្ទុកគាត់គួរយកពួកគាត់ឱ្យរៀនធ្វើការ ។  ឧទាហរណ៍នៅពេលអ្នកជួយនរណាម្នាក់ ឱ្យមានទំនួលខុសត្រូវនៃការប្រជុំក្នុងខ័ណ្ឌមួយ កាតព្វកិច្ចរបស់អ្នកមិនទាន់បញ្ចប់នៅឡើយទេ ។  អ្នកនៅតែត្រូវជួយគាត់រៀនពីរបៀបត្រូវមានទំនួលខុសត្រូវក្នុងខ័ណ្ឌមួយនេះ ។  អ្នកត្រូវតែបង្ហាញគាត់តាមរបៀបជាក់ស្តែងពីរបៀបធ្វើការងារ ។  បន្ទាប់ពីគាត់យល់ពីអ្វីដែលអ្នកកំពុងធ្វើ អ្នកត្រូវសុំឱ្យគាត់ធ្វើដូចគ្នាខណៈពេលដែលអ្នកនៅក្បែរគាត់ដើម្បីកែគាត់ ។  អ្នកត្រូវតែនាំគាត់ឱ្យរៀនជាមួយ ។  នេះជាអ្វីដែលពួកអ្នកចាស់ទុំត្រូវធ្វើ ។  មិនត្រឹមតែពួកអ្នកចាស់ទុំត្រូវហ្វឹកហាត់ភាពអត់ធ្មត់ ដើម្បីជួយបងប្អូនប្រុស បងប្អូនស្រីឱ្យរៀនប៉ុណ្ណោះទេ ពួកគេត្រូវជួយពួកគេឱ្យក្លាយជាភាជនៈត្រឹមត្រូវផងដែរ​ ។  កុំបារម្ភថាមុខងាររបស់ពួកគេអាចធំជាងអ្នកឱ្យសោះ ។  អ្នកត្រូវសង្ឃឹមថាក្នុងចំណោមសិស្សរបស់អ្នក មានអ្នកខ្លះនឹងក្លាយជាអ្នកមានជ័យលាភី។  អ្នកត្រូវធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យពួកគេគ្រប់លក្ខ័ណ និងជួយពួកគេឱ្យក្លាយជាភាជនៈត្រឹមត្រូវ។

ដឹកនាំអ្នកដទៃឱ្យទទួលយកឈើឆ្កាងនិងរៀនពីការបំបែក

បើគ្មានឈើឆ្កាងទេ ចំណុចពីមួយទៅដប់ពីរ នឹងត្រូវខ្ជះខ្ជាយទាំងអស់ ហើយមនុស្សនោះនឹងត្រូវខូចខាត។  គាត់នឹងត្រូវខូចខាតយ៉ាងធំ ។  អ្នកបានចំណាយកម្លាំង និងការខំប្រឹងប្រែងយ៉ាងច្រើនដើម្បីធ្វើឱ្យគ្រប់លក្ខ័ណបានបែបនេះ ។  នៅទីបញ្ចប់មហិច្ឆតា និងសេចក្តីប្រាថ្នារបស់គាត់ នឹងធ្វើឱ្យការខំរបស់អ្នកបាត់ទៅដោយខ្យល់បក់បន្តិចបន្តូច ។  ប្រសិនបើមិនមានឈើឆ្កាងនៅក្នុងការរួមសហការ ក្រុមជំនុំនឹងគ្មានការការពារទេ ។  មនុស្សម្នាក់ដែលបានទទួលយកឈើឆ្កាង គឺមិនចាំបាច់ជាមនុស្សម្នាក់ដែលត្រូវបានបំបែកនោះទេ ។  កម្លាំងធម្មជាតិរបស់យើងត្រូវតែឆ្លងកាត់ការបំបែករបស់ព្រះ ។  អ្នកត្រូវតែអនុញ្ញាតឱ្យព្រះពាល់អ្នកកាន់តែជ្រៅទៅពាល់ខូងជ្រៅនៃភ្លៅរបស់អ្នកដើម្បីឱ្យអ្នកដួលចុះ ។  អ្នកត្រូវជួយបងប្អូនដល់ដំណាក់កាលនេះ ។  បើមិនដូច្នោះទេ ការរួមសហការនឹងមិនមានរយៈពេលយូរនោះទេ ។

ដឹកនាំអ្នកដទៃឱ្យទទួលយកការរួមសហការ

គឺត្រង់ចំណុចនេះហើយ ដែលយើងអាចមានការរួមសហការពិតប្រាកដ ។  នេះមិនមែនជាការរួមសហការដំបូង ដែលយើងមាននៅពេលយើងចូលក្នុងការបម្រើរនោះទេ ។  វាគឺជាការរួមសហការដែលកើតឡើងបន្ទាប់ពីយើងបានរៀនមេរៀនជាច្រើនមក ។  មានតែត្រង់ចំណុចនេះទេ ដែលមនុស្សបែបនេះពិតជាយល់ពីអត្ថន័យនៃការទទួលយកការរួមសហការនៅចំពោះព្រះ ។  ដើម្បីទទួលយកការរួមសហការ គឺគ្មានអ្វីក្រៅពីការទទួលយកការដាក់កម្រិតរបស់អ្នក ដែលជាអ្នកដើរតាមសមាជិកគ្នីគ្នា និងដែលកំពុងបម្រើជាមួយអ្នកនោះទេ ។  ការរួមសហការ គឺជាការដាក់កម្រិត។  វាគឺជាការដាក់កម្រិតទាំងស្រុងដោយអ្នកដទៃ ។  នៅពេលនេះយើងនឹងមានការរួមសហការពិតប្រាកដ ហើយនៅពេលនេះការរួមសហការបែបនេះនឹងមានភាពតែមួយ ហើយវានឹងត្រូវបានផ្សារភ្ជាប់ជាមួយគ្នាយ៉ាងរឹងមាំ និងសមគ្នាយ៉ាងត្រឹមត្រូវ  ។

ដឹកនាំអ្នកដទៃឱ្យស្គាល់រូបកាយ

នៅពេលនេះ ពួកគេនឹងចូលទៅក្នុងដែនមួយ ។  ពួកគេនឹងប៉ះពាល់អ្វីមួយ ហើយពួកគេនឹងដឹងពីការពិតដ៏មានសិរីល្អ ដែលថាក្រុមជំនុំគឺជារូបកាយរបស់ព្រះគ្រិស្ត ។  ពួកគេពិតជានឹងប៉ះពាល់សភាពពិតនៃរូបកាយ ។  នៅពេលនោះអ្នកនឹងធ្វើការងារដ៏មានសិរីល្អ នៅចំពោះព្រះអម្ចាស់ ។  មានតែបែបនេះទេ ដែលអាចត្រូវបានចាត់ទុកថាជាការកសាងក្រុមជំនុំដ៏ពិតប្រាកដ ។  មានតែបែបនេះទេដែលអាចត្រូវបានចាត់ទុកថាជាការគ្រប់គ្រងក្រុមជំនុំដ៏ពិតប្រាកដ ។  មានតែពេលនោះទេដែលមានការរួមសហការដ៏ពិតត្រូវបានចេញមក ។

នេះគឺជាការគ្រប់គ្រងរបស់ក្រុមជំនុំ ។  ប្រសិនបើពួកអ្នកចាស់ទុំ បន្តទៅមុខទៀតខ្ញុំជឿថាមនុស្សជាច្រើននឹងរកឃើញរន្ធអណ្តូងទឹកដ៏បរិបូរ ។