វាក្យសព្ទទី៥ ព្រះគ្រិស្តគឺជាព្

ដកស្រង់ពី:

រ៉ូម ៩:៥ខ ព្រះគ្រិស្តដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន ។

ព្រះគ្រិស្ត គឺជាព្រះ ។ ទ្រង់គឺជាអធិបតីលើចក្រវាឡ ។ គ្មានព្រះណាផ្សេងក្រៅពីទ្រង់ឡើយ ។ ការមានទ្រង់ជាព្រះពរ គឺជាព្រះពរដ៏ធំ! ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះពួកគេអាចទទួលអំណរនូវអ្វីគ្រប់យ៉ាងដែលជារបស់ព្រះ ។

ខ្លឹមសារ:

រ៉ូម ៩:៥ខ ព្រះគ្រិស្តដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អា-ម៉ែន ។

១កូរិនថូស ៨:៤ខ នោះយើងដឹងថា ក្នុងលោកិយនេះ រូបព្រះមិនជាអ្វីទេ ហើយថាគ្មានព្រះណាទៀត ក្រៅពីព្រះតែ១ឡើយ ។

យ៉ូហាន ១:១២ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឱ្យបានត្រឡប់ជាកូនព្រះ ។

I. “ព្រះគ្រិស្ត គឺជាព្រះ ។ ទ្រង់ គឺជាព្រះអម្ចាស់នៃការបង្កបង្កើត និងជាអធិបតីលើចក្រវាឡ”—រ៉ូម ៩:៥ :

A. ព្រះគ្រិស្ត គឺជាព្រះអង្គទ្រង់ផ្ទាល់ ។ ទ្រង់ គឺជាព្រះ—ខ៥ ។

B. រូបព្រះទាំងអស់ គឺសុទ្ធតែក្លែងក្លាយ និងមិនមែនជាព្រះដ៏ពិតនោះទេ—ទំនុកតម្កើង ១១៥:៤—៧ ។

II. ព្រះគ្រិស្ត គឺជាព្រះពិតតែមួយគត់នៅក្នុងសកលលោក ។ គ្មានព្រះណាទៀតក្រៅពីទ្រង់ឡើយ—១កូរិនថូស ៨:៤; រ៉ូម ៩:៥:

A. “រីឯ…..គឺជាព្រះតែ១ព្រះអង្គ នោះសូមឱ្យទ្រង់បានល្បីព្រះនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន”—១ធីម៉ូថេ ១:១៧ ។

B. “ព្រះគ្រិស្តដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន”—រ៉ូម ៩:៥ ។

III. “ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឱ្យបានត្រឡប់ជាកូនព្រះ”—យ៉ូហាន ១:១២ :

A. ព្រះពរតែមួយគត់នៅក្នុងសកលលោកទាំងមូល គឺជាព្រះអង្គទ្រង់ផ្ទាល់ ។ ទ្រង់ គឺជាព្រះពរ និងជាចំណែកដ៏ពិតរបស់យើង ។ ការមានទ្រង់ជាព្រះពរ គឺជាព្រះពរដ៏ធំ!—ជនគណនា ៦:២៣-២៦ ។

B. ពួកយើងអាចទទួលអំណរនូវអ្វីគ្រប់យ៉ាងដែលជារបស់ព្រះនៅពេលដែលយើងបានត្រឡប់ជាកូនព្រះគ្រប់ភាពបរិបូររបស់ទ្រង់ទាំងអស់ គឺជាព្រះពរ និងជាកម្មសិទិ្ធរបស់យើង ។

IV. ជីវិតខ្ញុំបានផ្លាស់ប្រែយ៉ាងអស្ចារ្យគ្រប់សណ្ឋាន តាំងពីព្រះយេស៊ូគង់ក្នុងចិត្ត / មានពន្លឺនៃព្រះអង្គបានភ្លឺមកពេញទំាងប្រាណ តាំងពីព្រះយេស៊ូគង់ក្នុងចិត្ត / តាំងពីព្រះយេស៊ូគង់ក្នុងចិត្ត / តាំងពីព្រះយេស៊ូគង់ក្នុងចិត្ត / នោះចិត្តខ្ញុំបានត្រេកអរដ៏រីករាយខ្លាំងក្រៃលែង / តាំងពីព្រះយេស៊ូគង់ក្នុងចិត្ត—(បទចម្រៀងខ្មែរលេខ ២៤១, បទជាភាសាអង់គ្លេស ៣០៩) ។