វាក្យសព្ទទី៦ ជីវិតតាមរយៈសេចក្ដីជំនឿ

ដកស្រង់ពី:

យ៉ូហាន ៣:១៦ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឱ្យអ្នកណា ដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ ។

ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ។ ដូចជាយើងទទួលបានអាហារនិងទឹក តាមរយៈការបរិភោគ និងការផឹកជាយ៉ាងណា នោះយើងក៏ត្រូវតែទទូលយកព្រះអម្ចាស់យេស៊ូតាមរយៈការជឿយ៉ាងនោះដែរ។ ពួកយើងជឿពួកយើងជឿ ពួកយើងជឿ ដូច្នេះហើយទើបពួកយើងនិយាយ ។

ខ្លឹមសារ :

យ៉ូហាន ១៤:៦ក ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត ។

៣:១៦ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឱ្យអ្នកណា ដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ ។

១:១២ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឱ្យបានត្រឡប់ជាកូនព្រះ ។

I. “ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ”—១យ៉ូហាន ៥:១២ :

A. “ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត”—យ៉ូហាន ១៤:៦ក ។

B. “ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ”—យ៉ូហាន ៦:៣៥ខ ។

II. “អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ”—យ៉ូហាន ៣:៣៦ :

A. ការជឿចូលទៅក្នុងទ្រង់ គឺមិនដូចជាការជឿលើទ្រង់ទេ ។ ការជឿលើទ្រង់ គឺជាការជឿថា ព្រះអង្គគឺជាព្រះដ៏ពិត ហើយប្រាកដ ប៉ុន្តែការជឿចូលទៅក្នុងទ្រង់គឺជាការទទួលយកទ្រង់និងបានរួមជាតែមួយជាមួយនឹងទ្រង់។មុនដំបូងគឺការទទួលស្គាល់ការពិតនៅផ្នែកខាងក្រៅ ចុងក្រោយគឺការទទួលបានជីវិតនៅផ្នែកខាងក្នុង—៣:១៦ ។

B. ដូចជាការដែលយើងទទួលបានអាហារនិងទឹកតាមរយៈការបរិភោគនិងការផឹកជាយ៉ាងណានោះពួកយើងក៏ត្រូវការទទួលយកព្រះអម្ចាស់យេស៊ូតាមរយៈការជឿលើព្រះអង្គជាយ៉ាងនោះដែរ—៦:៥៤ក ។

III. ” ពួកយើងជឿ ពួកយើងជឿ ពួកយើងជឿ ទើបយើងនិយាយ ។ ពួកយើងជឿ ពួកយើងជឿ ពួកយើងជឿ ទើបយើងនិយាយ ។ ចេញឱ្យឆ្ងាយពីគ្រប់គំនិតសង្ស័យ ទៅឯវិញ្ញាណរួមបញ្ចូលនៃជំនឿ ។ អធិដ្ឋានដើម្បីទាក់ទងព្រះនៅក្នុងវិញ្ញាណដែលគង់នៅក្នុងខាងក្នុង ព្រោះទ្រង់ផ្ទាល់ជាផ្លូវរបស់អ្នក”—ពួកយើងជឿ ពួកយើងជឿ ។