វាក្យសព្ទទី៧ ការប្រែចិត្ត និងការលន់តួបាប

ដកស្រង់ពីៈ

កិច្ចការ ២០:២១ក គឺពីការប្រែចិត្ត ទៅឯព្រះ ហើយពីសេចក្តីជំនឿ ជឿដល់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងរាល់គ្នា ។

ការប្រែចិត្តគឺទាក់ទងនឹងការផ្លាស់ប្តូរចិត្ត។ព្រះស្អប់អំពើបាប។ប្រសិនបើយើងចង់ភ្លក់សេចក្តីអំណរនៃសេចក្តីសង្គ្រោះរបស់ព្រះអម្ចាស់ដ៏បរិបូរ យើងត្រូវតែចូលមករកព្រះអម្ចាស់ ហើយលន់តួបាបរបស់យើងយ៉ាងហ្មត់ចត់ ។

ខ្លឹមសារ:

កិច្ចការ ២០:២១ក គឺពីការប្រែចិត្ត ទៅឯព្រះ ហើយពីសេចក្តីជំនឿ ជឿដល់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងរាល់គ្នា ។

១យ៉ូហាន ១:៩ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឱ្យយើង ហើយនិងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង ។

អេសាយ ១:១៨ ទោះបើអំពើបាបរបស់ឯង ដូចជា ពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ ។

I. ការប្រែចិត្តដ៏ពិតបណ្តាលឱ្យមនុស្សងាកមករកព្រះ ហើយងាកចេញពីការមិនចង់ និងមិនប្រឈមមុខចំពោះព្រះ—កិច្ចការ ២០:២១ :

A. ប្រសិនបើយើងមិនមានព្រះ យើងនឹងមិនស្កប់ចិត្តឡើយ—សាស្តា ២:១, ១១ ។

B. បើគ្មានព្រះគ្រិស្ដគ្រប់ទាំងអស់គឺទទេ!បើមានព្រះគ្រិស្ដនៅខាងក្នុងគឺបានគ្រប់ទាំងអស់!គ្រប់ទាំងអស់គឺទទេមានតែព្រះគ្រិស្តប៉ុណ្ណោះ គឺបានគ្រប់យ៉ាង!—បទចម្រៀងលេខខ្មែរលេខ ៧០១ (អង់គ្លេសលេខ ១០៨០) ។

C. យោងទៅតាមភាសាដើមនៅក្នុងព្រះគម្ពីរការប្រែចិត្តទាក់ទងនឹងការផ្លាស់ប្រែចិត្ត។យើងត្រូវប្រែចិត្តដោយបែរគំនិតរបស់យើងពីរឿងផ្សេងទៀតមករកទ្រង់។បងប្អូននឹងស្កប់ចិត្ដនឹងទ្រង់ដ្បិតទ្រង់មិនអសារឥតការទេ!—បទចម្រៀងខ្មែរលេខ៧០១ (អង់គ្លេសលេខ១០៨០) កិច្ចការ ៣:១៩ ។

II. ទុច្ចរិត និងភាពអយុត្តិធម៌ គឺជាអំពើបាប ។ ព្រះស្អប់បាប—១យ៉ូហាន ៣:៤; ៥:១៧ ។

III. បើយើងសារភាពបាបរបស់យើងនោះព្រះជាម្ចាស់នឹងអត់ទោសឱ្យយើងរាល់គ្នាហើយព្រះលោហិតរបស់ព្រះអម្ចាស់នឹងសម្អាតយើងពីអំពើទុច្ចរិតគ្រប់យ៉ាង—អេភេសូរ ១:១០:

A. «ទ្រង់នឹងមានសេចក្តីអាណិតអាសូរដល់យើងរាល់គ្នាទៀតទ្រង់នឹងកម្រាបសេចក្តីទុច្ចរិតរបស់យើងនៅក្រោមព្រះបាទហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ»—មីកា ៧:១៩ ។

B. «ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយគង់តែនឹងបានសដូចហិមៈទោះបើក្រហមឆ្អៅក៏ដោយគង់តែនឹងបានដូចជារោមចៀមវិញ»—អេសាយ ១:១៨ ។

IV. “ព្រះគុណអស្ចារ្យ! ជាស័ព្ទពិរោះ / ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ! ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ ក៏ខ្វាក់ តែទ្រង់អប់រំ ។ ព្រះគុណបង្រៀនឱ្យកោតខ្លាចព្រះ ក៏បានកម្ចាត់ភ័យទៅ / ព្រះគុណដែលទ្រង់ផ្តល់មកបានឈ្នះ / ឱ្យចិត្តខ្ញុំបានស៊ប់នៅ! / ព្រះយេស៊ូបានសន្យានឹងជួយ /ខ្ញុំពឹងបន្ទូលដ៏ពិត /ទ្រង់ការពារខ្ញុំ ក៏គង់ជាមួយ ដរាបដល់អស់ជីវិត ។ ”—ព្រះគុណ អស្ចារ្យ (លេខ ២៤៧ អង់គ្លេសលេខ ៣១៣) ។