វាក្យសព្ទទី៩ ការធានានៃសេចក្តីសង្រ្គោះ

ដកស្រង់ពី :

១យ៉ូហាន ៥:១៣ ខ្ញុំបានសរសេរសេចក្ដីទាំងនេះផ្ញើរមកអ្នក ដែលជឿដល់ព្រះនាមព្រះបុត្រានៃព្រះដើម្បីឱ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ ។

នៅខណៈពេលដែលមនុស្សម្នាក់ទទួលជឿគាត់ត្រូវបានសង្គ្រោះ។ការធានានៃសេចក្ដីសង្គ្រោះរបស់យើង គឺផ្អែកលើព្រះបន្ទូលរបស់ព្រះ ផ្អែកលើការធ្វើបន្ទាល់ពីព្រះវិញ្ញាណជាមួយនិងវិញ្ញាណរបស់យើងនិងផ្អែកលើការពិតថាយើងស្រឡាញ់បងប្អូន។ដូច្នេះយើងនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះដោយអំណរ ។

ខ្លឹមសារ :

១យ៉ូហាន ៥:១៣ ខ្ញុំបានសរសេរសេចក្ដីទាំងនេះផ្ញើរមកអ្នក ដែលជឿដល់ព្រះនាមព្រះបុត្រានៃព្រះដើម្បីឱ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ ។

រ៉ូម ៨:១៦ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ។

១យ៉ូហាន ៣:១៤ក យើងដឹងថាយើងបានឆ្លងផុតពីសេចក្តីស្លាប់ចូលមកក្នុងជីវិតហើយពីព្រោះយើងស្រឡាញ់បងប្អូន ។

I. ភស្តុតាងផ្នែកខាងក្រៅ–រ៉ូម ១០:១៣; ១យ៉ូហាន ៥:១៣:

A. ព្រះជាម្ចាស់ប្រើព្រះគម្ពីរ ដោយមិនបញ្ជាក់ថា យើងមានជីវិតរបស់ទ្រង់ឡើយ–ខ១៣ ។

B. យើងមិនត្រូវការអារម្មណ៍របស់យើងឡើយ ។ យោងទៅតាមសេចក្ដីថ្លែងការណ៍ធម្មតា យើងអាចដឹងច្បាស់ថា យើងបានទទួលព្រះគុណ ប្រយោជន៍ឱ្យយើងបានសង្គ្រោះ–ខ ១៣ ។

II. ភស្ដុតាងផ្នែកខាងក្នុង–រ៉ូម ៨:១៥, ១៦; កាឡាទី ៤:៦:

A. ចាប់តាំងពីយើងហៅព្រះជាម្ចាស់ថា “អ័ប្បា ព្រះវរបិតា” ដោយស្វ័យប្រវត្ត ទាំងមានអារម្មណ៍ផ្អែមល្ហែម និងសុខស្រួល ការនេះបង្ហាញថា យើងមានជីវិតរបស់ព្រះ និងជាកូនចៅដែលកើតពីព្រះ–ខ៦ ។

B. ដូច្នេះតាមរយៈការធ្វើបន្ទាល់ខាងក្នុងរបស់ព្រះវិញ្ញាណជាមួយនិងវិញ្ញាណយើងយើងអាចដឹងប្រាកដថាយើងគឺជាកូនរបស់ព្រះហើយថាយើងបានសង្រ្គោះ–រ៉ូម ៨:១៦ ។

III. ភស្ដុតាងនៃសេចក្ដីស្រឡាញ់–១យ៉ូហាន ៤:៧; ៣:១៤:

A. ១យ៉ូហាន ៣:១៤ និយាយថា “យើងដឹងថាយើងបានឆ្លងផុតពីសេចក្តីស្លាប់ចូលមកក្នុងជីវិតហើយ ពីព្រោះយើងស្រឡាញ់បងប្អូន” ។

B. ដោយយើងមានសេចក្ដីស្រឡាញ់ចំពោះបងប្អូនក្នុងព្រះអម្ចាស់ នោះជាភស្ដុតាងដែលយើងដឹងថា យើងបានសង្រ្គោះហើយ–៤:៧; ៣:១៤ ។

IV. “ហេតុនោះ ចូរអ្នក ដងទឹកដោយអំណរ ពីអណ្តូងនៃសេចក្តីសង្គ្រោះ / ហើយនៅគ្រានោះ អ្នកពោលថា អព្រះគុណ / ហេតុនោះ ចូរអ្នក ដងទឹកដោយអំណរ ពីអណ្តូងនៃសេចក្តីសង្គ្រោះ / ហើយនៅគ្រានោះ អ្នកពោលថា អព្រះគុណ” “ហេតុនោះ ចូរអ្នកដងទឹកដោយអំណរ”–បទចម្រៀងខ្មែរលេខ ៧៩០ (អង់គ្លេសលេខ ១៣៤០) ។