វាក្យសព្ទទី១0 សេចក្តីអធិដ្ឋាន

ដកស្រង់ពី:

ភីលីព ៤:៦ កុំឱ្យខ្វល់‌ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិដ្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះ‌គុណផង ។

នៅក្នុងជីវិតខាងឯវិញ្ញាណរបស់យើងសេចក្តីអធិដ្ឋានគឺជាការដកដង្ហើម ។ នៅពេលដែលយើងអធិដ្ឋានសេចក្ដីមេត្ដា ហើយនិងព្រះគុណនឹងក្លាយជាទន្លេហូរនៅក្នុងយើង និងផ្គត់ផ្គង់យើង នេះពិតជារង្វាន់!

ខ្លឹមសារ :

ភីលីព ៤:៦ កុំឱ្យខ្វល់‌ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិដ្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះ‌គុណផង ។

ហេព្រើរ ៤:១៦ ដូច្នេះ ត្រូវឱ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះ‌គុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះ‌គុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះ ។

I. សារៈសំខាន់ដំបូងនៃការអធិដ្ឋានគឺ ស្រូបយកព្រះចូលមកក្នុងយើង—ទំនុកតម្កើង ៥៥:១ :

A. នៅពេលដែលយើងដកដង្ហើមចេញយើងបញ្ចេញកាបូនឌីអុកស៊ីតដែលមាននៅក្នុងខ្លួនយើងពេលយើងដកដង្ហើមចូល យើងស្រូបយកអុកស៊ីសែនដែលនៅខាងក្រៅយើង—១៧:៦ ។

B. ដោយដកដង្ហើមចេញ យើងកម្ចាត់ភាពទន់ខ្សោយពីខ្លួនយើង រីឯដោយការដកដង្ហើមចូល យើងទទួលយកព្រះចេស្តារបស់ព្រះ ។

II. “កុំឱ្យខ្វល់‌ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិដ្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះ‌គុណផង”—ភីលីព ៤:៦:

A. ប្រសិនបើយើងមិនផ្ទេរសេចក្ដីខ្វល់ខ្វាយទាំងអស់ទៅព្រះដើម្បីឱ្យទ្រង់ទទួលយកទេនោះសេចក្ដីខ្វល់ខ្វាយទាំងអស់នៃលោកិយនេះនឹងធ្វើទុក្ខយើងរហូតដល់ស្លាប់។យើងមិនត្រូវអនុញ្ញាតឱ្យកង្វល់ក្នុងលោកិយនេះសង្កត់សង្កិនមកលើយើងឡើយយើងត្រូវតែប្រគល់វាទៅព្រះ ។

B. ប្រសិនបើយើងទូលដល់ព្រះ ឱ្យជ្រាបពីសេចក្ដីសំណូមរបស់យើងរាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិដ្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះ‌គុណផងនោះនឹងមានលទ្ធផលល្អបំផុត ។ “យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការ‌ពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះ‌គ្រិស្តយេស៊ូ” នេះហើយជាសេចក្ដីសន្យារបស់ទ្រង់—ខ៧ ។

III. “ដូច្នេះ ត្រូវឱ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះ‌គុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះ‌គុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះ”—ហេព្រើរ ៤:១៦ :

A. អត្ថប្រយោជន៍ដ៏ធំបំផុតក្នុងការអធិដ្ឋាននៅចំពោះព្រះនិងការទំនាក់ទំនងជាមួយព្រះគឺយើងទទួលបានសេចក្តីមេត្តាករុណា និងរកបានព្រះគុណសម្រាប់ជាជំនួយនៅពេលត្រូវការ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់យើង ។

B. សេចក្តីអធិដ្ឋាន គឺជាផ្លូវដើម្បីឆ្ពោះទៅមុខបល្ល័ង្កនៃព្រះគុណ ។ នៅពេលដែលយើងអធិដ្ឋាន នោះការខិតជិតបល្ល័ង្កនៃព្រះគុណ ព្រះមេត្តាករុណា និងព្រះគុណ នឹងក្លាយជាទន្លេដែលហូរនៅក្នុងយើង ហើយផ្គត់ផ្គង់ដល់យើង ។ នេះពិតជារង្វាន់!—៧:២៥ ។

IV. “ព្រះយេស៊ូជាមិត្តសម្លាញ់ពិត ទ្រង់ទទួលទោសជួសយើងខ្ញុំ មានច្បាប់ចូលទៅគាល់ព្រះអង្គជិត ទាំងទូលប្រាប់គ្រប់រឿងតូចធំ យើងខ្ញុំតែងតែខានមានសុខសាន្ត ក៏មានចិត្តព្រួយថប់បារម្ភ គឺពីព្រោះតែភ្លេចអធិដ្ឋាន សូមពរពីព្រះអង្គឧត្តម”—(បទចម្រៀងខ្មែរលេខ ៥៧១, អង់គ្លេសលេខ ៧៨៩) ។