វាក្យសព្ទទី១១ តើការអធិដ្ឋានបានឆ្លើយតបឬទេ ?

ដកស្រង់ពី :

យ៉ូហាន ១៦:២៤ខ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បី ឱ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរ‌ពេញពិត ។

ព្រះអម្ចាស់បានសន្យាថា បើយើងសូម នោះនឹងត្រូវបានប្រទានឱ្យដល់យើង ដើម្បីឱ្យសេចក្តីអំណររបស់យើងបានពោរពេញពិត ។ សព្វថ្ងៃនេះ ប្រសិនបើយើងអធិដ្ឋានដោយឥតឈប់ឈរ យើងនឹងរស់នៅក្នុងជីវិតគ្រិស្ទានដែលពេញទៅដោយសេចក្តីអំណរនៅលើផែនដី ។

ខ្លឹមសារ :

យ៉ូហាន ១៦:២៤ខ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឱ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរ‌ពេញពិត ។

ម៉ាកុស ១១:២៤ គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិដ្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន ។

កិច្ចការ ៦:៤ក ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិដ្ឋាន ។

I. យ៉ូហាន ១៦ មានបន្ទូលថា ព្រះបានឆ្លើយតបនៅពេលដែលយើងសូមនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីឱ្យសេចក្ដីអំណររបស់យើងរាល់គ្នាបានពោរ‌ពេញពិត—ខ២៤:

A. សេចក្តីសន្យារបស់ព្រះអម្ចាស់ចំពោះសេចក្តីអធិដ្ឋានគឺទូលំទូលាយណាស់។ដរាបណាយើងកំពុងតែអធិដ្ឋាននោះទ្រង់នឹងធ្វើនូវអ្វីដែលយើងសូម—១៤:១៣ ។

B. យើងគួរតែទូលសូមព្រះពីភាពចាំបាច់ ។ យើងមិនគួរសូមដោយឥតសមហេតុផល ឬហួសហេតុពេកឡើយ—យ៉ាកុប ៤:៣ ។

II. គោលការណ៍សម្រាប់សេចក្តីអធិដ្ឋាន ដែលត្រូវបានឆ្លើយតប គឺជាសេចក្តីជំនឿ—ម៉ាកុស ១១:២៤:

A. គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិដ្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន—យ៉ាកុប ១:៦-៧ ។

B. សេចក្តីជំនឿ គោរពនិងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ ។ ទាំងសេចក្ដីអធិដ្ឋានទាំងអស់ត្រូវបានស្ដាប់ឮនៅលើមូលដ្ឋាននេះ—ម៉ាកុស ១១:២៤ ។

III. “ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិដ្ឋាន”—កិច្ចការ ៦:៤ :

A. សេចក្ដីអធិដ្ឋានគឺដូចជាការចែវទូកនៅលើទឹក ។ ប្រសិនបើបងប្អូនមិនតស៊ូទេ បងប្អូនមុខជាត្រូវបានដឹកទៅតាមខ្សែទឹកខាងក្រោម ។ ការខ្ជាប់ខ្ជួនក្នុងសេចក្តីអធិដ្ឋាន គឺជាការខំព្យាយាមបន្តដោយស្មោះអស់ពីចិត្ត—ខ៤ ។

B. ដោយសេចក្តីអធិដ្ឋានសូមឱ្យព្រះអម្ចាស់ថែរក្សាបញ្ហាទាំងអស់នៅក្នុងការរស់នៅរបស់យើង។ទ្រង់នឹងថែរក្សាយើងហើយនិងបំពេញតាមតម្រូវការរបស់យើង ។

C. សព្វថ្ងៃនេះប្រសិនបើយើងអធិដ្ឋានដោយឥតឈប់ឈរយើងនឹងរស់នៅក្នុងជីវិតគ្រិស្ទានដែលពេញទៅដោយសេចក្តីអំណរនៅលើផែនដី—យ៉ូហាន ១៦:២៤ ។

IV. “ចូលទីប-រិ-សុទ្ធ បំផុតនៃព្រះអង្គ ព្រះគុណឧ-ត្តមហូរដូចខ្សែទឹក ចូលទីប-រិ-សុទ្ធ បំផុតនៃព្រះអង្គ ព្រះគុណឧ-ត្តមហូរដូចខ្សែទឹក ហា-លេ-លូ-យ៉ា ហា-លេ-លូ-យ៉ា ព្រះគុណឧ-ត្តមហូរដូចខ្សែទឹក ។”—(បទចម្រៀងជាភាសាខ្មែរលេខ ៥៥៧, ភាសាអង់គ្លេសលេខ ៧៧០) ។