វាក្យសព្ទទី១៥ ការច្រៀងបទចម្រៀង

ដកស្រង់ពី :
អេភេសូរ ៥:១៩ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត ។
បទចម្រៀងគឺជាការបង្ហាញពីអារម្មណ៍ល្អបំផុតរបស់មនុស្ស។ការច្រៀងគឺជាលក្ខណ:លេចធ្លោមួយរបស់គ្រិស្ទាន។ជីវិតប្រចាំថ្ងៃរបស់យើង គួរតែបានពេញដោយការច្រៀងថ្វាយដល់ព្រះអម្ចាស់ ។
ខ្លឹមសារ :
អេភេសូរ ៥:១៩ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត ។
ទំនុកតម្កើង ១០៤:៣៣ កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅ‍ៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ ។
I. បទចម្រៀង គឺជាការបង្ហាញពីអារម្មណ៍ល្អបំផុតរបស់មនុស្ស—ទំនុកតម្កើង ៥៥:១ :
A. អារម្មណ៍ជ្រៅបំផុតដែលហូរចេញពីចិត្តរបស់មនុស្ស គឺជាអារម្មណ៍ដែលបានបង្ហាញនៅក្នុងបទចម្រៀង ។
B. ព្រះចង់ឱ្យយើងមានអារម្មណ៍ល្អនិងទន់ភ្លន់។ព្រះចង់ដឹកនាំកូនចៅរបស់ទ្រង់ឆ្ពោះទៅដំណើរមួយដែលមានអារម្មណ៍ល្អប្រសើរជាងមុន ទន់ភ្លន់ជាងមុន និងចូលចិត្តបទចម្រៀងច្រើនជាងមុន ។
II. “ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត”—អេភេសូរ ៥:១៩:
A. ពេលណាយើងបើកមាត់របស់យើងសរសើរដល់ព្រះអម្ចាស់ ឬ ច្រៀងថ្វាយទ្រង់ នោះយើងនឹងអរសប្បាយ ។
B. យើងគួរតែច្រៀងព្រះបន្ទូលមិនត្រឹមតែនៅក្នុងការប្រជុំប៉ុន្តែជាពិសេសនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបងប្អូនអាចច្រៀងតាមរបៀបដែលខុសជាមួយនឹងទំនុកភ្លេងតែបងប្អូនកាន់តែច្រង បងប្អូនកាន់តែរីករាយ ។ បងប្អូនកាន់តែច្រៀង បងប្អូនកាន់តែស្រស់ស្រាយ ។
C. ខ្ញុំតែងតែច្រៀងជានិច្ច ។ ជារៀងរាល់ថ្ងៃ ពេលខ្ញុំដើរលេង ខ្ញុំច្រៀង ។ ការច្រៀង គឺជាលក្ខណ:លេចធ្លោមួយរបស់គ្រិស្ទាន ។ ចំពោះតន្រ្តីខ្ញុំមិនពូកែទេប៉ុន្តែខ្ញុំចូលចិត្តច្រៀងជាងអ្វីៗផ្សេងទត។ពេលខ្ញុំច្រៀងតាមរបៀបនេះនោះការព្រួយបារម្ភទាំងឡាយរបស់ខ្ញុំ បានបាត់ទៅ ហើយជម្ងឺទាំងអស់ត្រូវបានដកចេញ ។
D. “កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅ‍ៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ”—ទំនុកតម្កើង ១០៤:៣៣ ។
III. “យើងនឹងច្រៀងថ្វាយព្រះអង្គដោយប្រើវិញ្ញាណយើងនឹងច្រៀងថ្វាយព្រះអង្គដោយប្រើវិញ្ញាណពីខាងក្នុងយើងនឹងច្រៀងហាលេលូយ៉ាព្រះយេស៊ូ រួមជាតែមួយនឹងទ្រង់ក្នុងវិញ្ញាណ” (បទចម្រៀងខ្មែរលេខ ៩០២, បទជាភាសាអង់គ្លេសលេខ ១១៤១) ។