វាក្យសព្ទទី ១៦ ការសរសើរតម្កើង

ដកស្រង់ពី :

ទំនុកតម្កើង ៦៩:៣០ ទូលបង្គំនឹងច្រៀងទំនុកសរសើរដល់ព្រះនាមរបស់ព្រះ ហើយនឹងលើកតម្កើងទ្រង់ដោយអរព្រះគុណ ។

ការសរសើរតម្កើងគឺជាការថ្វាយសិរីល្អដល់ព្រះ។ការសរសើរតម្កើងគឺជាការងារដ៏ខ្ពង់ខ្ពស់បំផុត ដែលធ្វើឡើងដោយប្រជារាស្ត្ររបស់ព្រះ ។ នៅពេលដែលយើងចាប់ផ្តើមច្រៀង និងសរសើរតម្កើង ព្រះអង្គទ្រង់បញ្ជូនជំនួយមក ។ ពួកយើងត្រូវតែសរសើរតម្កើងព្រះឥតឈប់ឈរ ។

ខ្លឹមសារ :

ទំនុកតម្កើង ៦៩:៣០ ទូលបង្គំនឹងច្រៀងទំនុកសរសើរដល់ព្រះនាមរបស់ព្រះ ហើយនឹងលើកតម្កើងទ្រង់ដោយអរព្រះគុណ ។

១៥០:៦ គួរឱ្យជីវិតទាំងឡាយដែលមានដង្ហើមបានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ។

I. ការសរសើរតម្កើងគឺជាការថ្វាយសិរីល្អដល់ព្រះ។ការសរសើរតម្កើងគឺជាការងារដ៏ខ្ពង់ខ្ពស់បំផុត ដែលធ្វើឡើងដោយប្រជារាស្ត្ររបស់ព្រះ—១របាក្សត្រ ២៣:៣០ :

A. ព្រះអង្គទ្រង់គាប់គួរសរសើរនូវគ្រប់ទាំងអស់ ។ ការសរសើរតម្កើងរបស់ពួកយើង គឺជាសិរីល្អរបស់ព្រះអង្គ—១៦:២៥ ។

B. កូនសោសម្ងាត់ដើម្បីយកឈ្នះនូវគ្រប់ស្ថានការទាំងអស់ គឺជាការសរសើរតម្កើងព្រះ ។ ប្រសិនបើបងប្អូនមានអារម្មណ៍ថាឯកា ចូរគ្រាន់តែនិយាយថា ” អូ ព្រះអម្ចាស់ អាម៉ែន ហាលេលូយ៉ា!” ក្នុងរយៈពេលតិចជាងប្រាំនាទី នោះបងប្អូននឹងមានអារម្មណ៍ថា ព្រះអម្ចាស់ទ្រង់គង់នៅជាមួយបងប្អូន ។ អ្វីក៏ដោយដែលបងប្អូនត្រូវការ ការសរសើរតម្កើងនេះនឹងនាំរបស់ទាំងនោះមកបងប្អូន ។

C. ព្រះចូលចិត្តឱ្យយើងសរសើរតម្កើងដល់ទ្រង់តាមរបៀបនេះ ។ ព្រះត្រូវបានលើកតម្កើងឡើងតាមរយៈការសរសើររបស់យើង ដូច្នេះពួកយើងគួរតែរៀនសរសើរតម្កើងដល់ព្រះអង្គឱ្យកាន់តែច្រើន—ទំនុកតម្កើង ២២:៣ ។

II. “ទូលបង្គំនឹងច្រៀងទំនុកសរសើរដល់ព្រះនាមរបស់ព្រះ ហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ”—៦៩:៣០ :

A. ការល្អប្រសើរបំផុត ការកម្សាន្តចិត្តល្អបំផុត ហើយនិងការលើកទឹកចិត្តល្អបំផុត គឺទាំងអស់ស្ថិតនៅក្នុងការច្រៀងសរសើរតម្កើង ។ នៅពេលដែលយើងចាប់ផ្តើមច្រៀងសរសើរតម្កើង ព្រះបញ្ជូនជំនួយមក—១១៩:១៧៥ ។

B. ខណៈពេលពួកយើងច្រៀងសរសើរតម្កើង ព្រះអង្គសរសើរនៅក្នុងការសរសើរតម្កើងរបស់ ពួកយើង ។ នៅពេលណាដែលយើងច្រៀង ព្រះយេស៊ូគួរតែច្រៀងនៅខាងក្នុងការច្រៀងរបស់យើងម្លោះហើយទើបយើងមិនអាចបញ្ចប់ការសរសើរតម្កើងរបស់យើងព្រោះយើងកាន់តែសរសើរតម្កើងច្រើនយ៉ាងណា យើងនឹងកាន់តែមានការសរសើរតម្កើងច្រើនយ៉ាងនោះដែរ ។

C. “គួរឱ្យជីវិតទាំងឡាយដែលមានដង្ហើមបានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ”—ទំនុកតម្កើង ១៥០:៦ ។

III. “សូមសរសើរ សូមសរសើរ គ្រប់គ្នាអំណរ រីករាយ សូម សរសើរ សូមសរសើរ គ្រប់គ្នាស្រែកច្រៀងសប្បាយ សូមចូលមកព្រះវរបិតា ដោយ ព្រះបុត្រា សូមថ្វាយសិរីល្អ ដល់ទ្រង់ធ្វើការ អស្ចារ្យ”—(បទចម្រៀងខ្មែរលេខ ៣៤, អង់គ្លេសលេខ ៣៩) ។