វាក្យសព្ទទី១៨ ការអំពាវនាវព្រះនាមព្រះអម្ចាស់

ដកស្រង់ពី :

រ៉ូម ១០:១២ ទ្រង់មានគ្រប់ជាបរិបូរ សម្រាប់អស់អ្នកណាដែលអំពាវរកទ្រង់ ។

ការនិយាយថា“ព្រះយេស៊ូជាព្រះម្ចាស់”ការនេះគឺជាការដែលយើងហៅព្រះនាមព្រះអម្ចាស់។នេះគឺជាវិធីដ៏រីករាយក្នុងការផឹកទឹកពីប្រភពនៃសេចក្តីសង្រ្គោះរបស់ព្រះហើយក៏ជាវិធីដ៏រីករាយក្នុងការធ្វើឱ្យព្រះជាម្ចាស់ក្លាយជាសេចក្តីអំណររបស់យើងផងដែរដែលនោះគឺជាការទទួលអំណរទ្រង់នោះឯង ។

ខ្លឹមសារ :

រ៉ូម ១០:១២ក-១៣ ទ្រង់មានគ្រប់ជាបរិបូរសម្រាប់អស់អ្នកណាដែលអំពាវរកទ្រង់ “ហើយគ្រប់គ្នាដែល គឺអស់អ្នកណាដែលអំពាវនាវព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ” ។

ទំនុកតម្កើង ១១៦:១៣ គឺខ្ញុំនឹងទទួលយកពែងនៃសេចក្តីសង្គ្រោះ ហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ។

I. ការនិយាយ “ព្រះយេស៊ូជាព្រះម្ចាស់” នោះជាការដែលយើងអំពាវនាវព្រះនាមព្រះអម្ចាស់”—១របាក្សត្រ ១៦:៨ :

A. ក្នុងភាសារក្រិក ពាក្យអំពាវនាវ មានន័យថា “ ការហៅរកនរណាម្នាក់” “ ការហៅនរណាម្នាក់ដោយឈ្មោះ” ឬនិយាយម្យ៉ាងទៀត គឺជាការហៅនរណាម្នាក់ដោយហៅឈ្មោះរបស់គាត់ឮៗ ។

B. ការអំពាវនាវព្រះនាមរបស់ព្រះអម្ចាស់ ក៏មានន័យថា ស្រែកហៅរកទ្រង់ និងបទពិសោធន៍ការដកដង្ហើមខាងឯវិញ្ញាណ ។ យើងត្រូវការដកដង្ហើមវែងៗដោយការអំពាវនាវព្រះនាមទ្រង់ “អូ ព្រះអម្ចាស់យេស៊ូ” ។ យើងមិនគួរឈប់ដកដង្ហើមនោះទេ ។ “ហេតុនោះ ទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត”—ទំនុកតម្កើង.១១៦:២ ។

II. “ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ”— រ៉ូម.១០:១៣ :

A. ការអំពាវព្រះនាមព្រះអម្ចាស់ គឺអាចជួយរំដោះយើងឱ្យយើងរួចផុតពី រឿងរ៉ាវអវិជ្ជមានទាំងឡាយ ដូចជាសេចក្តីឈឺចាប់ ទុកព្រួយ សេចក្តីស្លាប់ហើយនឹងឋានឃុំព្រលឹង។ប្រសិនបើបងប្អូនចង់រួចផុតពីរឿងរ៉ាវទាំងអស់នេះ បងប្អូនគូរតែអំពាវព្រះនាមព្រះអម្ចាស់—ទំនុកតម្កើង ៨៦:៧; ១១៦:៣ ។

B. យើងអាចរូមមានចំណែកក្នុងសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ តាមរយៈការអំពាវរកទ្រង់ ។ “ខ្ញុំនឹងទទួលពែងនៃសេចក្តីសង្រ្គោះ ហើយនឹងអំពាវនាវព្រះនាមព្រះអម្ចាស់” ។

III. ទ្រង់មានគ្រប់ជាបរិបូរសម្រាប់អស់អ្នកណាដែលអំពាវរកទ្រង់។វិធីក្នុងការទទួលអំណរភាពបរិបូររបស់ទ្រង់គឺតាមរយៈការអំពាវនាវព្រះនាមទ្រង់—រ៉ូម ១០:១២ខ :

A. នេះជាសេចក្តីបង្គាប់និងជាបំណងព្រះហឫទ័យរបស់ព្រះដែលតម្រូវឱ្យទ្រង់ព្រោះជាវិធីដ៏រីករាយក្នុងការផឹកទឹកពីប្រភពនៃសេចក្តីសង្រ្គោះរបស់ព្រះហើយក៏ជាវិធីដ៏រីករាយក្នុងការធ្វើឱ្យព្រះជាម្ចាស់ក្លាយជាសេចក្តីអំណររបស់យើងដែរដែលនោះគឺជាការទទួលអំណរទ្រង់នោះឯង ។ ហេតុដូច្នេះហើយប្រជារាស្រ្តរបស់ព្រះ ត្រូវតែអំពាវនាវរកទ្រង់ជាប្រចាំថ្ងៃ ។

B. សម្រាប់យើងវិធីដើម្បីរួមមានចំណែកក្នុងព្រះមេត្តាដ៏ធំធេងរបស់ទ្រង់នោះគឺជាការអំពាវនាវរកទ្រង់។យើងកាន់តែអំពាវនាវរកទ្រង់ច្រើនប៉ុនណា នោះយើងកាន់តែទទួលអំណរព្រះគុណរបស់ទ្រង់ច្រើនប៉ុណ្ណោះដែរ—ទំនុកតម្កើង ៨៦:៥ ។

IV. “នាមព្រះយេស៊ូជាស័ព្ទពិរោះ កំសាន្តទុក្ខយើងរាល់គ្នា/ ទោះបីលំបាកជួបទុក្ខវេនា ខ្ញុំច្រៀងសរសើរគ្រប់គ្រា /ព្រះរាជបុត្រាប្រសើរខ្ពង់ខ្ពស់ ព្រះអង្គជាព្រះសង្រ្គោះ / កើតមកសុគតព្រះយើងរាល់គ្នា បង្ហូរលោហិតប្រោសលោះ” (បទចម្រៀងខ្មែរលេខ ៦៦ /វគ្គទី១, បទជាភាសាអង់គ្លេសលេខ ៦៦/ វគ្គទី៦) ។