វាក្យសព្ទទី១៩ ការអានអធិដ្ឋានព្រះបន្ទូល

ដកស្រង់ពីៈ

អេភេសូរ ៦:១៧-១៨ យក … ព្រះបន្ទូលរបស់ព្រះ ព្រមទាំងប្រើសេចក្តីអធិដ្ឋាន និងសេចក្តីទូលអង្វរ ។

ការអានការអធិដ្ឋានគឺដើម្បីទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈការអធិដ្ឋាន។តាមរយៈការអានរអធិដ្ឋានយើងទទួលបានព្រះបន្ទូលរបស់ព្រះអម្ចាស់ចូលមកក្នុងយើងហើយតាមរយៈការកិនរំលាយសារធាតុចិញ្ចឹមនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់នោះព្រះបន្ទូលរបស់ព្រះអម្ចាស់ក្លាយជាការផ្គត់ផ្គង់ដល់យើង ។

ខ្លឹមសារ:

អេភេសូរ ៦:១៧-១៨ យក … ព្រះបន្ទូលរបស់ព្រះ ព្រមទាំងប្រើសេចក្តីអធិដ្ឋាន និងសេចក្តីទូលអង្វរ ។

យេរេមា ១៥:១៦ ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ ជាសេចក្តីអំណរ ហើយជាសេចក្តីអំណរដល់ចិត្តទូលបង្គំ ។

I. “យក … ព្រះបន្ទូលរបស់ព្រះ ព្រមទាំងប្រើសេចក្តីអធិដ្ឋាន និងសេចក្តីទូលអង្វរ ។—អេភេសូរ ៦:១៧-១៨:

A. យើងយកអត្តបទព្រះគម្ពីរមកធ្វើជាសេចក្តីអធិដ្ឋាននិងអានអធិដ្ឋាន។ការអានអធិដ្ឋានគឺយើងមិនត្រឹមតែអាននិងអធិដ្ឋានក្នុងពេលដំណាលគ្នាប៉ុណ្ណោះទេតែយើងក៏បង្វែរអត្តបទដែលយើងកំពុងតែអានឱ្យទៅជាពាក្យនៃសេចក្តីអធិដ្ឋានដើម្បីអធិដ្ឋានជាមួយផងដែរ ។

B. យើងគួរតែអានអធិដ្ឋានជារៀងរាល់ថ្ងៃទាំងនៅក្នុងស្ថានភាពគ្រប់ប្រភេទ។នៅពេលណាដែលយើងមានបញ្ហាដោយសាររឿងអវិជ្ជមាននៅខាងក្នុងយើង នោះយើងគួរតែយកព្រះបន្ទូលរបស់ព្រះតាមរយៈសេចក្តីអធិដ្ឋាន—ខ១៧ ។

C. កាលណាយើងអានអធិដ្ឋានដដែលៗបែបនេះកាន់តែច្រើននោះអត្ថប្រយោជន៍ដែលយើងទទួលបានគឺកាន់តែស៊ីជម្រៅកាន់តែប្រសើរឡើង និងកាន់តែបរិបូរ—ទំនុកតម្តើង ៤២:១ ។

II. “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ទូលបង្គំបានទទួលទានលេបចូលអស់”។តាមរយៈការអានអធិដ្ឋានយើងនឹងទទួលបានព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចជាយើងទទួលបានអាហារដោយការបរិភោគដែរ—យេរេមា ១៥:១៦ :

A. អង្គធាតុនៅក្នុងព្រះគម្ពីរគឺដូចជាអាហារ។តាមរយៈកាអានអធិដ្ឋាន យើងនឹងទទួលបានព្រះបន្ទូលរបស់ព្រះអម្ចាស់ចូលទៅក្នុងយើង ហើយតាមរយៈការកិនរំលាយសារធាតុចិញ្ចឹមដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់នោះព្រះបន្ទូលរបស់ព្រះអម្ចាស់ក្លាយជាការផ្គត់ផ្គង់ដល់យើង—ម៉ាថាយ ៤:៤ ។

B. គ្រប់ពេល មិនថាពេលថ្ងៃ ឬពេលយប់ ពេលព្រឹក ឬពេលល្ងាច យើងអាចបើកព្រះគម្ពីរហើយអានអធិដ្ឋានពីរបីខ ។ នៅទីបំផុត បងប្អូននឹងមើលឃើញថា ព្រះគម្ពីរទាំងមូល គឺជាសៀវភៅអធិដ្ឋាន ។

C. “ហើយព្រះបន្ទូលរបស់ទ្រង់ ជាសេចក្តីអំណរ ហើយជាសេចក្តីអំណរដល់ចិត្តទូលបង្គំ” ។ ព្រះបន្ទូលនៅក្នុងព្រះគម្ពីរ គឺជាអាហាររបស់យើង ។ ដូច្នេះ យើងគួរតែបរិភោគព្រះបន្ទូល ។

III. “ខ្ញុំអំណរព្រះបន្ទូលដែលទ្រង់ប្រទាន / ទ្រង់ផ្គត់ផ្គង់ឱ្យរហូតដល់ខ្ញុំបាត់ឃ្លាន / ខ្ញុំវិលមកឯទ្រង់វិញ នៅក្នុងវិញ្ញាណ / ខ្ញុំក៏ឈប់ស្រេកដោយផឹកទឹកព្រះវិញ្ញាណ ។ ព្រះអង្គចិញ្ចឹមខ្ញុំ ឱ្យខ្ញុំបានផឹក បំពេញអស់ការឃ្លាន បំបាត់ការស្រេក ឱ្យខ្ញុំរីករាយមានកម្លាំងក្នុងជីវិត / បំពេញអស់ការឃ្លាន បំបាត់ការស្រេក”—(បទចម្រៀងខ្មែរលេខ៥៨៦ /វគ្គទី៦, បទជាភាសាអង់គ្លេសលេខ ៨១១) ។