វាក្យសព្ទទី២២ ការទទួលអំណរព្រះអម្ចាស់

ដកស្រង់ពី :

យ៉ូហាន ៦:៣៥ក ព្រះយេស៊ូមានបន្ទូលថា ខ្ញុំជានំប៉័ងជីវិត ។

ព្រះអម្ចាស់យេស៊ូមានបន្ទូលថា “ខ្ញុំជានំប៉័ងជីវិត” ។ យើងត្រូវតែបរិភោគទ្រង់ និងទទួលអំណរទ្រង់ជាប្រចំាថ្ងៃ ។ ភាពបរិបូររបស់ទ្រង់ គឺមិនចេះរីងស្ងួតឡើយ ប្រសិនបើយើងឆ្ពោះទៅរកទ្រង់ ហើយចំណាយពេលវេលាជាមួយទ្រង់ ។ កាលណាយើងនឹងភ្លេចបញ្ហារបស់យើង នោះទឹកមុខរបស់យើង ត្រូវបានបំពេញទៅដោយសេចក្តីរីករាយ ។

ខ្លឹមសារ :

យ៉ូហាន ៦:៣៥ក ព្រះយេស៊ូមានបន្ទូលថា ខ្ញុំជានំប៉័ងជីវិត ។

យ៉ូហាន ៦:៦៣ ….ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ ។

I. ព្រះអម្ចាស់យេស៊ូមានបន្ទូលថា “ខ្ញុំជានំប៉័ងជីវិត” ។ យើងត្រូវតែបរិភោគទ្រង់ និងទទួលអំណរទ្រង់ជាប្រចំាថ្ងៃ—យ៉ូហាន ៦:៣៥ :

A. សភាពពិតរបស់ព្រះអម្ចាស់យេស៊ូជានំប៉័ងនៃជីវិត គឺនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់ ។

B. យើងកាន់តែទាក់ទងនិងវែកញែកជាមួយនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់ច្រើនយ៉ាងណានោះយើងនឹងត្រូវបានបម្រុងចិញ្ចឹមកាន់តែច្រើនយ៉ាងនោះដែរ ។

II. មានគន្លឹះពីរយ៉ាងដើម្បីទទួលអំណរព្រះអម្ចាស់ គឺព្រះបន្ទូល និងវិញ្ញាណ—យ៉ូហាន ៦:៦៣:

A. ដើមឡើយព្រះអង្គគឺជាព្រះបន្ទូលដែលនៅឆ្ងាយពីពួកយើង តែឥឡូវនេះ ព្រះអង្គគឺជាព្រះវិញ្ញាណដែលគង់នៅក្នុងយើង ។

B. សរសើរតម្កើងព្រះអម្ចាស់ដែលយើងមានព្រះបន្ទូលនៅក្នុងដៃរបស់យើងហើយនិងព្រះវិញ្ញាណនៅក្នុងវិញ្ញាណរបស់យើងដូច្នេះដើម្បីទទួលអំណរភាពបរិបូរទាំងអស់របស់ព្រះគ្រិស្តយើងត្រូវតែទាក់ទងព្រះបន្ទូលផ្នែកខាងក្រៅនិងព្រះវិញ្ញាណផ្នែកខាងក្នុង ។

C. ព្រះអម្ចាស់ដែលបងប្អូនបានទាក់ទងក្លាយជាភាពបរិបូរដែលរួមបញ្ចូលគ្រប់ទាំងអស់ដ៏មិនអាចវាស់វែងបានដល់បងប្អូន ។ ទ្រង់គឺជាអ្វីណាមួយដែលបងប្អូនត្រូវការ ។ ប្រសិនបើបងប្អូនត្រូវការការកម្សាន្តចិត្ត ព្រះអង្គគឺជាការកម្សាន្តចិត្ត ។ ប្រសិនបើបងប្អូនត្រូវការពន្លឺ ព្រះអង្គគឺជាពន្លឺ ។ ប្រសិនបើបងប្អូនត្រូវការកម្លាំង ព្រះអង្គគឺជាកម្លាំង ។ ព្រះអង្គគឺជាអ្វីគ្រប់យ៉ាងដែលបងប្អូនត្រូវការ ។

III. ទីនេះខ្ញុំមានចិត្តត្រេកអរអំណររាល់ថ្ងៃ / ព្រោះក្តីសុខសាន្តទ្រង់ប្រទាន / មានព្រះអង្គលួងលោមចម្រើនគ្រប់ពេលវេលា /ប្រទានព្រះពរទ្រង់ដល់ខ្ញុំ /នៅថ្ងៃនេះខ្ញុំផឹកទឹករស់ហូរដល់អស់កល្ប / នៅថ្ងៃនេះខ្ញុំផឹកទឹករស់នៃជី-វិត / ស្រស់ស្រាយរីករាយក្រៃ-លែង / ខ្ញុំផឹកទឹករស់នៃជី-វិត ដែលឥតមានព្រំ-ដែនកំ-ណត់ឡើយណា ។ (បទចម្រៀងខ្មែរលេខ ២៥៤, បទជាភាសាអង់គ្លេសលេខ ៣២២) ។