ដកស្រង់ពី:
អេភេសូរ ៦:១៧ ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល ។
អសទអ(អានអធិដ្ឋាន សិក្សា ទន្ទេញ និង អធិប្បាយ)។ ការអានអធិដ្ឋាន គឺជាការប្រើពាក្យពីព្រះគម្ពីរមកធ្វើជាសេចក្ដីអធិដ្ឋានរបស់យើង ។ នេះគឺជាមធ្យោបាយដ៏ត្រឹមត្រូវ និងមានប្រយោជន៍បំផុត ។
ខ្លឹមសារ :
អេភេសូរ ៦:១៧ ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល ។
កូល៉ុស ៣:១៦ក ចូរឱ្យព្រះបន្ទូលនៃព្រះគ្រិស្ត បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ។
១កូរិនថូស ១៤:៣១ ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសម្តែងម្នាក់ម្តងៗ ដើម្បីឱ្យគ្រប់គ្នាបានរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្ដីទូន្មានដែរ ។
I. ការអានអធិដ្ឋាន គឺជាការប្រើពាក្យពីព្រះគម្ពីរមកធ្វើជាសេចក្ដីអធិដ្ឋានរបស់យើង—អេភេសូរ ៦:១៧ :
A. គ្រប់ពាក្យនៃបទគម្ពីរទាំងមូលគឺជាការបញ្ចេញដង្ហើមរបស់ព្រះ។តើបងប្អូនអាចទទួលយកការបញ្ចេញដង្ហើមរបស់ព្រះចូលទៅក្នុងខ្លួនបងប្អូនដោយរបៀបណា ? គឺដោយការអធិដ្ឋានពាក្យនៃបទគម្ពីរ ។
B. មិនថានៅពេលព្រឹកឬនៅពេលណាអស់អ្នកណាដែលបានស្គាល់រសជាតិនៃការអានអធិដ្ឋាននោះនឹងមិនបោះបង់ការអានអធិដ្ឋានចោលឡើយ ពីព្រោះការអានអធិដ្ឋានធ្វើឱ្យយើងអាចអំណរ ។
II. ការសិក្សា ធ្វើឱ្យយើងប្រដាប់ខ្លួនជាស្រេចក្នុងការពន្យល់បកស្រាយព្រះបន្ទូលដល់អ្នកដទៃ—កិច្ចកា ៨:៣១-៣២ ។
III. យើងត្រូវតែអានអធិដ្ឋាន សិក្សា និង ទន្ទេញនូវចំណុចណាដែលយើងបានសិក្សា—កូល៉ុស ៣:១៦ ។
IV. ការអធិប្បាយគឺជាកានិយាយសម្រាប់ព្រះអម្ចាស់និយាយចេញព្រះអម្ចាស់ដើម្បីចែកចាយទ្រង់ដល់អ្នកដទៃដោយការនិយាយរបស់យើង—១កូរិនថូស ១៤:៣១ :
A. នៅក្នុងបទគម្ពីរ ពួកហោរាមិនមែនជាមនុស្សធម្មតាទេ ។ ពួកគេជាមនុស្សដែលនិយាយសម្រាប់ព្រះ ។ នេះជាការដ៏មានសិរីល្អ!
B. អ្នកខ្លះមានអារម្មណ៍ថា មានតែមនុស្សមួយចំនួនប៉ុណ្ណោះ ទើបអាចមានការមានបន្ទូលរបស់ព្រះ តែព្រះគម្ពីរនិយាយថា “ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសម្តែងម្នាក់ម្តងៗ” ហើយបន្ដនិយាយថា “ដូច្នេះ បងប្អូនអើយ ចូរសង្វាតឱ្យបានចេះអធិប្បាយ” ។
C. ប្រសិនបើយើងអនុវត្ត អសទ (អានអធិដ្ឋាន សិក្សា និង ទន្ទេញ) រាល់ថ្ងៃ នោះប្រាកដណាស់យើងនឹងអធិប្បាយនៅក្នុងការប្រជុំថ្ងៃព្រះអម្ចាស់ ហើយយើងគួរតែអធិប្បាយនូវអ្វីដែលយើងបានទន្ទេញ ។
V. “សូមកាច់នំបុ័ង ជីវិត ឱ ព្រះអង្គអើយ ដូចទ្រង់បានកាច់ប្រទាន ដល់ពួកសិស្ស ហើយខ្ញុំសង្វាតរកព្រះអង្គ ឱ ព្រះដ៏ខ្ពស់ ចិត្តខ្ញុំដង្ហក់ រកព្រះបន្ទូល ដ៏រស់”—(បទចម្រៀងខ្មែរលេខ ៥៨៣, អង់គ្លេសលេខ ៥៨៣) ។