វាក្យសព្ទទី២៤ ព្រះបន្ទូលនៃជីវិត

ដកស្រង់ពី:

យូហាន៦:៦៣ខ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ ។

ព្រះគម្ពីរទាំងមូលគឺជាព្រះបន្ទូលនៃជីវិតដែលជាព្រះបន្ទូលរបស់ព្រះមិនត្រឹមតែសម្រាប់ឱ្យយើងរៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ឱ្យយើងភ្លក់ និងអំណរទៀតផង ។ ដូច្នេះ យើងត្រូវតែចូលមកឯព្រះបន្ទូលនៃជីវិតដែលជាព្រះគម្ពីរជាប្រចាំថ្ងៃ ។

ខ្លឹមសារ:

យូហាន ៦:៦៣ខ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ ។

ម៉ាថាយ ៤:៤ មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ ។

I. “ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ”—យ៉ូហាន ៦:៦៣ :

A. ដើម្បីឱ្យព្រះក្លាយជាជីវិតរបស់មនុស្សព្រះអង្គត្រូវតែក្លាយជាព្រះបន្ទូលដើម្បីចេញមកឯមនុស្សក្នុងចំណោមមនុស្សនិងចូលទៅក្នុងមនុស្ស—១:១ ។

B. ព្រះបន្ទូលរបស់ព្រះមិនត្រឹមតែសម្រាប់ឱ្យយើងរៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ឱ្យយើងភ្លក់អំណរនិងយកចូលមកក្នុងដែលនោះគឺសម្រាប់ឱ្យយើងបរិភោគទៀតផង ។

C. ពេលណាក៏ដោយឱ្យតែយើងចូលមកឯព្រះគម្ពីរ យើងត្រូវតែដឹងថា យើងកំពុងតែ មកទាក់ទងព្រះគ្រិស្តជាជីវិតរបស់យើង—៦:៦៣ ។

II. ក្នុងនាមជាព្រះបន្ទូលនៃជីវិតព្រះគម្ពីរគឺជាអាហារសម្រាប់យើង។ដូច្នេះយើងត្រូវតែចូលមកឯព្រះបន្ទូលនៃជីវិតដែលជាព្រះគម្ពីរជាប្រចាំថ្ងៃ—ម៉ាថាយ ៤:៤; យេរាមា ១៥:១៦ :

A. ប្រសិនបើយើងចូលមកឯព្រះគម្ពីរជាមួយនឹងវិញាណដ៏រស់ ដោយស្វ័យប្រវត្តិ យើងនឹងអំណរព្រះបន្ទូលនៃជីវិត ។ បន្ទាប់មក យើងនឹងបានផ្គត់ផ្គង់ ចម្រើនកម្លាំង រហ័សរហួន បំភ្លឺ ស្រស់ថ្មី បម្រុងចិញ្ចឹម និងលាងសម្អាត ។

B. ពេលណាក៏ដោយឱ្យតែយើងយកនិងរក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់នោះយើងទទួលបានការផ្គត់ផ្គង់ជីវិតបន្ទាប់មកយើងនឹងទទួលបានការផ្គត់ផ្គង់ដ៏ពិត និងបរិភោគពឹងលើព្រះអម្ចាស់តាមរយៈការអានព្រះបន្ទូល—ម៉ាថាយ.៤:៤ ។

C. ពេលដែលយើងបានបរិភោគព្រះបន្ទូល ព្រះបន្ទូលក្លាយជាសេចក្តីអំណរនៅផ្នែកខាងក្នុង និងជាសេចក្តីរីករាយផ្នែកខាងក្រៅ—យេរេមា ១៥:១៦ ។

III. ព្រះអង្គចិត្តខ្ញុំក៏ឃ្លាន វិញ្ញាណក៏ស្រេក / ខ្ញុំចង់ឱ្យទ្រង់ផ្គត់ផ្គង់ /ចិញ្ចឹមគ្រប់ពេល / អ្វីដែលខ្ញុំត្រូវការមានតែទ្រង់មួយទេ / ទ្រង់បំបាត់ការហេវស្រេក ឱ្យខ្ញុំស្ងប់ចិត្ត / ព្រះអង្គចិញ្ចឹមខ្ញុំ ឱ្យខ្ញុំបានផឹក /បំពេញអស់ការឃ្លាន បំបាត់ការស្រេក / ឱ្យខ្ញុំរីករាយមានកម្លាំងក្នុងជីវិត បំពេញអស់ការឃ្លាន បំបាត់ការស្រេក ។ (បទជាភាសាខ្មែរលេខ ៥៨៦, បទជាភាសាអង់គ្លេស ៨១១ ) ។