វាក្យសព្ទទី៣៥ ការប្រកបនៃជីវិត

ដកស្រង់ពី:

១យ៉ូហាន ១:២-៣ (‍……ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឱ្យយើងខ្ញុំឃើញ‍)……ដើម្បីឱ្យអ្នករាល់គ្នាមានសេចក្ដីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនឹងព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រាទ្រង់ ។

នៅក្នុងភាសាក្រិក ពាក្យ ប្រកប មានន័យថា “ការចែករំលែកគ្នា” ។ ការប្រកបនៃជីវិត គឺជាការហូរនៃជីវិតព្រះនៅខាងក្នុងយើង “សូមអធិដ្ឋានប្រកបនឹងព្រះយេស៊ូ ស្តាប់បន្ទូលទ្រង់ដោយស្មោះត្រង់ ចាប់អារម្មណ៍ពីបំណងព្រះអង្គ បង្កើតផលផ្លែពីខាងក្នុង” (បទចម្រៀងខ្មែរលេខ ៥៦៨, អង់គ្លេសលេខ ៧៨៤) ។

ខ្លឹមសារ:

១យ៉ូហាន ១:២-៣ (‍……ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឱ្យយើងខ្ញុំឃើញ‍)……ដើម្បីឱ្យអ្នករាល់គ្នាមានសេចក្ដីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនឹងព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រាទ្រង់ ។

៧ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រានៃទ្រង់ ក៏សម្អាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់ ។

I. នៅក្នុងភាសាក្រិក ពាក្យ ប្រកប មានន័យថា “ការចែករំលែកគ្នា” ។ ការប្រកបនៃជីវិត គឺជាការហូរនៃជីវិតព្រះនៅខាងក្នុងយើង ជាខ្សែបញ្ឈររវាងព្រះវរបិតា ព្រះរាជបុត្រា និងយើង និងជាខ្សែផ្តេករវាងយើង និងគ្នាទៅវិញទៅមក—១យ៉ូហាន ១:២-៣:

A. ដំណើរឈាមរត់ គឺជាការពន្យល់បង្ហាញយ៉ាងល្អអំពីការហូរនៃជីវិត ។ ឈាមនៅក្នុងខ្លួនប្រាណរបស់យើង ហូរ រត់គ្រប់ពេល ហើយដំណើរឈាមរត់ ឬការហូរនេះ គឺជារូបភាពដ៏ល្អអំពីការប្រកបនៃជីវិតខាងវិញ្ញាណ ដែលជាការហូរនៃជីវិតព្រះ ។

B. នៅក្នុង១យ៉ូហាន ១:២-៣ និយាយថា ជីវិតដ៏នៅអស់កល្បបានប្រាប់ដល់យើងរាល់គ្នា ប្រយោជន៍ឱ្យយើងមានការប្រកប ។ ដូចជាចរន្តអគ្គិសនីចេញពីរោងចក្រថាមពលជាយ៉ាងណានោះការប្រកបចេញពីជីវិតអស់កល្បជាយ៉ាងនោះដែរដ្បិតជីវិតអស់កល្ប គឺជាប្រភពនៃការប្រកបនេះ ។

II. “តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរនោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមកហើយព្រះលោហិតនៃព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រានៃទ្រង់ ក៏សម្អាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់”—ខ៧ :

A. លទ្ធផលដំបូងបានពីការប្រកបនៃជីវិតគឺថាផ្តល់ពន្លឺដល់យើង ។ ព្រះគឺជាពន្លឺហើយបើយើងមានការប្រកបជាមួយទ្រង់ យើងគឺស្ថិតនៅក្នុងពន្លឺ ។

B. ការប្រកបនៃជីវិតមិនត្រឹមតែនាំមកនូវពន្លឺដល់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនូវការសម្អាតជាក់ស្តែងនៃឈាមដល់យើងផងដែរ ។

III. “សូមអធិដ្ឋានប្រកបនឹងទ្រង់ / ស្តាប់បន្ទូលទ្រង់ដោយស្មោះត្រង់ / ចាប់អារម្មណ៍ពីបំណងព្រះអង្គ / បង្កើតផលផ្លែពីខាងក្នុង / សូមអធិដ្ឋានប្រកបនឹងទ្រង់ /រីករាយនៅចំពោះព្រះភក្រ្ត /ភាពស្រស់ព្រះអង្គជ្រួតជ្រាបដួងចិត្ត /ជាពន្លឺសិរីល្អពិត ។ សូមអធិដ្ឋានប្រកបនឹងទ្រង់ / វិញ្ញាណស្វែងរកព្រះភក្រ្តទ្រង់ / ទូលសួមនិងស្តាប់នៅមុខព្រះអង្គ / នៅទីកំបាំងរង់ចាំទ្រង់ ” បទចម្រៀងខ្មែរលេខ ៥៦៨, បទជាភាសាអង់គ្លេសលេខ ៧៨៤ ។