វាក្យសព្ទទី៣៤ អារម្មណ៍នៃជីវិត

ដកស្រង់ពី :

រ៉ូម ៨:៦ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះ‌វិញ្ញាណ នោះទើបជាជីវិត និងសេចក្ដីសុខសាន្តវិញ ។

នៅពេលយើងជឿចូលទៅក្នុងព្រះគ្រិស្តជីវិតរបស់ទ្រង់បង្កើតឱ្យមានអារម្មណ៍នៃជីវិត ។ នៅផ្នែកអវិជ្ជមានអារម្មណ៍នៃជីវិត គឺជាអារម្មណ៍នៃសេចក្តីស្លាប់ ។ នៅផ្នែកវិជ្ជមាន អារម្មណ៍នៃជីវិត ផ្តល់ឱ្យយើងនូវសម្បជញ្ជៈនៃការដើរតាមរឿងរ៉ាវវិជ្ជមាន ។ យើងត្រូវការដើរតាម អារម្មណ៍នៃជីវិតផ្នែកខាងក្នុង ដើម្បីឱ្យជីវិតព្រះចម្រើនធំនៅក្នុងយើងដោយគ្មានការរាំងស្ទះ ។

ខ្លឹមសារ :

រ៉ូម ៨:៦ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះ‌វិញ្ញាណ នោះទើបជាជីវិត និងសេចក្ដីសុខសាន្តវិញ ។

អេភេសូរ ៤:១៩ គេលែងខ្លាចបាប បានជាគេប្រគល់ខ្លួនទៅខាងសេចក្ដីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្ដីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ ។

I. នៅពេលយើងជឿចូលទៅក្នុងព្រះគ្រិស្ត ជីវិតរបស់ទ្រង់បង្កើតឱ្យមានអារម្មណ៍នៃជីវិតនៅក្នុងយើង—រ៉ូម ៦:៦:

A. នៅផ្នែកអវិជ្ជមាន អារម្មណ៍នៃជីវិត គឺជាអារម្មណ៍នៃសេចក្តីស្លាប់ ។ អារម្មណ៍នៃ សេចក្តីស្លាប់ គឺជាអារម្មណ៍នៃភាពកម្សោយ ភាពទទេ ភាពមិនស្រួល ភាពមិនស្ងប់ចិត្ត ការបាក់ទឹកចិត្ត ភាពស្ងួត ភាពងងឹត និងការឈឺចាប់ជាដើម ។ល។

B. នៅផ្នែកវិជ្ជមាន អារម្មណ៍នៃជីវិត មានមុខងារក្នុងការផ្តល់ឱ្យយើងនូវសម្បជញ្ជៈនៃការដើរតាមរឿងរ៉ាវវិជ្ជមាន ដូចជា កម្លាំង ការស្កប់ចិត្ត ភាពសុខសាន្ត ការឈប់សម្រាក ការដោះលែង ភាពរស់រវើក ត្រជាក់ត្រជំ ការចែងចាំង កម្សាន្តចិត្ត ។ល។

C. អេភេសូរ ៤:១៩ និយាយថា “គេលែងខ្លាចបាប” លែងខ្លាច នៅទីនេះសំដៅលើការដឹងខ្លួននៃសម្បជញ្ញៈរបស់មនុស្ស ។ ទាំងផ្នែកវិជ្ជមាន និងផ្នែកអវិជ្ជមាន អារម្មណ៍នៃជីវិត គឺតែងតែមានទំនាក់ទំនងទៅនឹងការដឹងខ្លួននៃសម្បជញ្ជៈ ។

II. ការចម្រើនធំនៃជីវិតព្រះនៅក្នុងយើង គឺអាស្រ័យទៅលើការយកចិត្តទុកដាក់ចំពោះអារម្មណ៍នៃជីវិត—១យ៉ូហាន ២:២៧ :

A. ប្រសិនបើយើងធ្វេសប្រហែសចំពោះអារម្មណ៍នៃជីវិតនៅផ្នែកខាងក្នុងយើងនឹងរារាំងដល់ការចម្រើនធំនៃជីវិត។យើងត្រូវការចំណាយពេលឱ្យគ្រប់គ្រាន់ជាមួយព្រះអម្ចាស់ ដើម្បីលន់តួអំពើបាប ការបរាជ័យ និងការប្រព្រឹត្តរំលងរបស់យើងឱ្យបានហ្មត់ចត់ ប្រយោជន៍ឱ្យអារម្មណ៍នៃជីវិតនៅផ្នែកខាងក្នុងយើង នឹងបានវាងវៃ ហើយនិងខ្លាំង ។

B. បន្ទាប់មកយើងត្រូវការដើរតាមអារម្មណ៍នៃផ្នែកខាងក្នុង ដូច្នេះយើងអាចឱ្យជីវិតរបស់ព្រះចម្រើនធំនូវអ្វីដែលបានលាក់ទុក ។

III. ព្រះគ្រិស្តជាជីវិតខ្ញុំទ្រង់រស់នៅខាងក្នុង / នាំភាពពោរពេញនៃទ្រង់បំពេញខ្ញុំឥតឈប់ / ដោយនិស្ស័យព្រះវិសុទ្ធញែកខ្ញុំជាបរិសុទ្ធ / ចេស្តារស់ឡើងនៃព្រះខ្ញុំបានជ័យជម្នះ / ជីវិតទ្រង់គ្រប់បរិបូរថែមទំាងមានការហូរ / ឱ្យខ្ញុំរីករាយកន្លងបានអំណរព្រះអង្គ / ជីវិតលេប សេចក្តីស្លាប់ខ្សោយប្រែជារឹងមាំ / រួចផុតអស់ទាំងចំណងធ្លាក់ចុះបានខ្ពស់ឡើង (បទចម្រៀងជាភាសាខ្មែរលេខ ៣៨១, អង់គ្លេសលេខ ៨៤១) ។