វាក្យសព្ទទី៣៧ ការបទពិសោធន៍ព្រះគ្រិស្ត

ដកស្រង់ពីៈ

កូល៉ុស ៣:៤ កាលណាព្រះគ្រិស្តដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមក ក្នុងសិរីល្អជាមួយនឹងទ្រង់ដែរ ។

ព្រះគ្រិស្តមានវត្តមានគង់នៅ និងអាចរកបាន ។ ទ្រង់គឺជាជីវិតរបស់យើង ។ ការបទពិសោធន៍ព្រះគ្រិស្ត គឺជាការយកព្រះគ្រិស្តធ្វើជាជីវិត និងជាការរស់ដោយព្រះគ្រិស្ត ។ យើងត្រូវរៀនធ្វើជាមនុស្សម្នាក់ដែលបទពិសោធព្រះគ្រិស្តក្នុងផ្លូវជាក់ស្តែង ។

ខ្លឹមសារ :

កូល៉ុស ៣:៤ កាលណាព្រះគ្រិស្តដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ ។

១កូរិនថូស ១៥:៤៥ អ័ដាមចុងក្រោយបង្អស់បានក្លាយជាព្រះវិញ្ញាណដែលផ្តល់ជីវិត ។

I. ការបទពិសោធន៍ព្រះគ្រិស្ត គឺជាការយកព្រះគ្រិស្តធ្វើជាជីវិត និងជាការរស់ដោយព្រះគ្រិស្តយ៉ាងនោះឯង—កូល៉ុស៣:៤ :

A. ព្រះគ្រិស្តកំពុងមានព្រះជន្មរស់នៅ ពិតប្រាកដ មានវត្តមានគង់នៅ និងអាចរកបាន ។

B. ព្រះគ្រិស្ដ គឺជាជីវិត ជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់របស់យើង និងជាចំណែកតែមួយគត់ ដែលព្រះបានប្រទានមកយើង ។ យើងត្រូវការបទពិសោធទ្រង់តាមផ្លូវជាក់ស្តែង ។

II. ដើម្បីបទពិសោធព្រះគ្រិស្តទ្រង់ផ្ទាល់ យើងត្រូវដឹងថា សព្វថ្ងៃនេះព្រះគ្រិស្ត គឺជាព្រះវិញ្ញាណ—១កូរិនថូស ១៥:៤៥ខ:

A. “អ័ដាមចុងក្រោយបង្អស់បានក្លាយជាព្រះវិញ្ញាណផ្តល់ជីវិត” ។ សព្វថ្ងៃនេះ ព្រះគ្រិស្ត គឺជាព្រះវិញ្ញាណ ។ សម្រាប់យើង ផ្លូវដើម្បីបទពិសោធន៍ព្រះគ្រិស្តធ្វើជាជីវិត គឺត្រូវបទពិសោធព្រះវិញ្ញាណ ។

B. យើងម្នាក់ៗត្រូវតែធ្វើការសម្រេចចិត្តថាចាប់ពីពេលនេះតទៅយើងនឹងរៀនធ្វើជាគ្រិស្ទានធម្មតាម្នាក់ដែលបទពិសោធព្រះគ្រិស្តតាមផ្លូវជាក់ស្តែង ។

III. “ព្រះអង្គទ្រង់ជាជីវិតក្នុងខ្ញុំ ទ្រង់ជាទ្រព្យធននានា / ទ្រង់សែនសុភាពទ្រង់សែនស្នាលស្និទ្ធ បំភ្លឺក្នុងខ្ញុំជានិច្ច / ទោះតម្រូវការខ្ញុំតូចឬធំ ទ្រង់បំពេញខ្ញុំឥតខាន / ឱ្យខ្ញុំស្កប់ចិត្តឱ្យខ្ញុំរីករាយ បំភ្លឺខ្ញុំដោយវិញ្ញាណ / ព្រះអង្គទ្រង់ជាវិញ្ញាណជីវិត ឱ្យខ្ញុំបានចូលជិតស្និទ្ធ /ស្រឡាញ់អំណរ សរសើរចូលចិត្ត ទាំងថ្មីស្រស់ថ្លា ប្រិមប្រិយ (បទចម្រៀងខ្មែរលេខ ៤០០ អង់គ្លេសលេខ ៥៣៩) ។