វាក្យសព្ទទី ៣៨ ការសម្អាតអតីតកាល

ដកស្រង់ពី :

លូកា ១៩:៨ ឯសាខេ ក៏ឈរទូលទ្រង់ថា មើលព្រះអម្ចាស់អើយ ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្ដាលឱ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះទូលបង្គំនឹងសងគេ១ជា៤វិញ ។

ការសម្អាតអតីតកាលបន្ទាប់ពីយើងទទួលបានសេចក្តីសង្រ្គោះគឺសំដៅលើការបញ្ចប់នូវរបៀបរស់នៅចាស់ និងកិរិយាប្រព្រឹត្តចាស់របស់យើង។ការអនុវត្តនូវការសម្អាតអតីតកាលរបស់យើងគឺយោងទៅតាមកម្លាំងបណ្តាលពីព្រះវិញ្ញាណដែលនៅផ្នែកខាងក្នុង ។ យើងគួរតែមានការសម្អាតអតីតកាលយ៉ាងច្បាស់លាស់ ហើយត្រូវចាត់ការជាមួយរឿងនេះ នោះយើងនឹងមានជីវិតគ្រិស្ទានដែលប្រសើរ ។

ខ្លឹមសារ :

លូកា ១៩:៨ ឯសាខេ ក៏ឈរទូលទ្រង់ថា មើលព្រះអម្ចាស់អើយ ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្ដាលឱ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះទូលបង្គំនឹងសងគេ១ជា៤វិញ ។

ភីលីព ២:១៣ ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា ឱ្យមានទាំងចំណង់ចង់ធ្វើ ហើយឱ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ ។

I. ការសម្អាតអតីតកាលបន្ទាប់ពីយើងទទួលបានសេចក្តីសង្រ្គោះគឺសំដៅលើការបញ្ចប់នូវរបៀបរស់នៅចាស់និងកិរិយាប្រព្រឹត្តចាស់របស់យើង—លូកា ១៩:៨ :

A. ខណៈពេលដែលសាខេទទួលបានសេចក្តីសង្គ្រោះ នោះគាត់មានចិត្តប្រគល់សំណងចំពោះអ្នកដែលគាត់បានហូតពន្ធបំបាត់១ជា៤វិញ លើសជាងនេះទៅទៀតគាត់បានប្រគល់នូវទ្រព្យសម្បត្តិរបស់គាត់ពាក់កណ្តាលដល់ជនក្រីក្រ ។ ពួកអ្នកជឿនៅក្រុងថែស្សាឡូនីច ក្នុងពេលដែលពួកគេជឿព្រះអម្ចាស់ នោះពួកគេបានបែរចេញពីរូបគោរពទាំងឡាយមកបម្រើព្រះដ៏មានព្រះជន្មរស់វិញ ។

B. នៅក្នុងនោះមានរឿងរ៉ាវបួនប្រភេទ : (១) រឿងរ៉ាវដែលមិនសុចរិត (២) រឿងរ៉ាវដែលមិនត្រឹមត្រូវ (៣) រឿងរ៉ាវដែលអាក្រក់ និងមិនស្អាត (៤) រស់នៅក្នុងផ្លូវចាស់ ។

II. ការអនុវត្តនៃការសម្អាតអតីតកាលគឺមិនមែនយោងទៅតាមសេចក្តីបង្គាប់នៃច្បាប់ផ្នែកខាងក្រៅនោះទេប៉ុន្តែយោងទៅតាមការចលនានៃព្រះវិញ្ញាណដែលនៅផ្នែកខាងក្នុង—ភីលីព ២:១៣ :

A. ប្រសិនបើយើងអនុញ្ញាតឱ្យព្រះវិញ្ញាណធ្វើការនៅក្នុងយើងនោះទ្រង់នឹងដឹកនាំយើងឱ្យសម្អាតអតីតកាលនិងចាត់ការជាមួយរឿងនោះជាមិនខាន ដោយសារចេស្តានៃជីវិតនៅផ្នែកខាងក្នុង ។

B. យើងគួរតែធ្វើការសម្អាតអតីតកាលទាំងស្រុងហើយត្រូវចាត់ការជាមួយរឿងនេះរហូតទាល់តែយើងត្រូវបានបំពេញនៅផ្នែកខាងក្នុងដោយជីវិតនិងសេចក្តីសុខសាន្ត។នេះជាតម្រូវការដើម្បីឱ្យយើងអាចមានជីវិតគ្រិស្ទានដែលប្រសើរឡើងហើយអាចរក្សាទីបន្ទាល់សម្រាប់ព្រះអម្ចាស់ និងអាចដើរតាមព្រះអម្ចាស់នៅក្នុងការបន្តទៅមុខទៀតជាមួយ ទ្រង់ ។

III. “បានឈប់សម្រាករីករាយសុខុម ឥឡូវព្រះគ្រិស្តថតចម្លងក្នុងខ្ញុំ ជីវិតនិស្ស័យរបស់ព្រះអង្គ ត្រូវបានកសាងចូលមកក្នុងខ្ញុំ គ្រប់យ៉ាងរបស់ខ្ញុំត្រូវបានបញ្ចប់ ព្រះគ្រិស្តលេចមកដោយព្រះចេស្តា” (២ដង) ចម្រៀងលេខ ៣៧៨ ។