វាក្យសព្ទទី៤២ ការមិនស្រឡាញ់លោកិយ

ដកស្រង់ពី :

១យ៉ូហាន ២:១៥ កុំឱ្យស្រឡាញ់លោកិយ ឬរបស់អ្វីដែលនៅក្នុងលោកិយនេះឱ្យសោះ បើអ្នកណាស្រឡាញ់លោកិយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ។

“លោកិយ” មានន័យថា ”ប្រព័ន្ធ” ឬ “អង្គការ” ។ សាតាំងដណ្តើមមនុស្សតាមរយៈការរៀបចំខាងលោកិយ និងប្រព័ន្ធរបស់វា ។ នៅក្នុងគម្ពីរសញ្ញាថ្មី យើងត្រូវបានបង្គាប់មិនឱ្យស្រឡាញ់លោកិយ ។ ក្តីស្រឡាញ់ព្រះ គឺជាផ្លូវដ៏ល្អបំផុត ដើម្បីញែកយើងចេញពី និងមិនឱ្យសៅហ្មងដោយលោកិយ ។

ខ្លឹមសារ :

១យ៉ូហាន ២:១៥ កុំឱ្យស្រឡាញ់លោកិយ ឬរបស់អ្វីដែលនៅក្នុងលោកិយនេះឱ្យសោះ បើអ្នកណាស្រឡាញ់លោកិយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ។

យ៉ាកុប ៤:៤ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកិយ នោះគឺជាខ្មាំងសត្រូវនឹងព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្តសម្លាញ់នឹងលោកិយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ ។

១យ៉ូហានទី ២:១៧ ឯលោកិយនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ ។

I. ១យ៉ូហាន ២:១៥ និយាយថា “កុំឱ្យស្រឡាញ់លោកិយ ឬរបស់អ្វីដែលនៅក្នុងលោកិយនេះឱ្យសោះ បើអ្នកណាស្រឡាញ់លោកិយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ” :

A. “លោកិយ” មានន័យថា ”ប្រព័ន្ធ” ឬ “អង្គការ” ។ សាតាំងដណ្តើមមនុស្សតាមរយៈការរៀបចំខាងលោកិយ និងប្រព័ន្ធរបស់វា ។

B. នៅចំពោះព្រះជាម្ចាស់លោកិយគឺកង្វក់វារិតតែកង្វក់ជាងអំពើបាបទៅទៀត។ដូច្នេះយើងដែលជាអ្នកត្រូវបានព្រះអម្ចាស់សង្គ្រោះពីលោកិយ គួររក្សាខ្លួនឯងកុំឱ្យសៅហ្មងពីភាពកង្វក់របស់វា—ខ១៥ ។

II. “ឯលោកិយនេះនិងសេចក្ដីប៉ងប្រាថ្នារបស់វានោះកំពុងកន្លងទៅតែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះនោះនឹងនៅជាប់អស់កល្បជានិច្ចវិញ”—ខ១៧ :

A. លោកិយ និងរបស់ទាំងឡាយដែលនៅក្នុងវា គឺស្ថិតនៅក្រោមការប្រតិបត្តិនៃការជំនុំជម្រះ របស់ព្រះ ។ ចុងបំផុតរបស់ពួកវា គឺនៅមិនយូរទៀតទេ គឺនៅសល់តិចណាស់សម្រាប់ភាពអស់កល្ប ពួកវានឹងកន្លងទៅ—យ៉ូហាន ១២:៣១ ។

B. យើងត្រូវតែរស់ជាជីវិតមួយដែលត្រូវបានញែកចេញពីលោកិយ ។ យើងត្រូវតែរក្សាខ្លួនយើងកុំឱ្យសៅហ្មងពីលោកិយឱ្យសោះ ។ ក្តីស្រឡាញ់ព្រះ គឺជាផ្លូវដ៏ល្អបំផុត ដើម្បីញែកយើងចេញពី និងមិនឱ្យសៅហ្មងដោយលោកិយ ។ តាមរយៈ សេចក្តីស្រឡាញ់ព្រះ យើងអាចរក្សាខ្លួនយើងចេញពីការស្រឡាញ់លោកិយ ហើយនិងរក្សាយើងចេញពីការដណ្តើមយក និងការស្មោកគ្រោករបស់លោកិយ—១យ៉ូហាន ២:១៥ ។

III. “លះបង់លោកិយដើម្បីព្រះគ្រិស្ត / មិនត្រូវការអ្វីល្អវិសេស / ទោះមានគ្រប់យ៉ាងក៏មិនឆ្អែតឆ្អន់ / មានតែព្រះគ្រិស្តទើបគ្រប់គ្រាន់ / ភាពសម្បូរទ្រង់មិនអាចពណ៌នា / បរិបូរមិនអាចឱ្យគណនា / ផ្អែមល្ហែមជ្រាលជ្រៅរាល់ពេលវេលា / ខ្ញុំភ្លក់រសជាតិទ្រង់គ្រប់គ្រា—(បទចម្រៀងជាភាសាខ្មែរលេខ ៤៣៧ , អង់គ្លេសលេខ ១០២៥ ) ។