វាក្យសព្ទទី ៤១ ការតតាំងនឹងអារក្ស

ដកស្រង់ពីៈ

យ៉ាកុប ៤:៧ ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតតាំងនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ ។

វិធីដើម្បីតតាំងនឹងអារក្ស គឺដោយសេចក្តីជំនឿ ។ ប្រសិនបើយើងជឿលើព្រះគ្រិស្តហើយទុកចិត្តទ្រង់ជាអ្នកមានជ័យរបស់យើង នោះយើងនឹងបទពិសោធន៍ចេស្តានូវជ័យជម្នះរបស់ព្រះគ្រិស្តជានិច្ច ។ យើងត្រូវរៀននិយាយថាបាទ / ចាសចំពោះព្រះវរបិតា ហើយថាទេចំពោះអារក្សគ្រប់ពេល ។

ខ្លឹមសារ:

យ៉ាកុប ៤:៧ ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតតាំងនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ ។

១ពេត្រុស ៥:៨-៩ក ចូរឱ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតតាំងនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកិយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ ។

I. នៅក្នុងអត្ថបទដើម ពាក្យថាសាតាំង មានន័យថា “អ្នកប្រឆាំង និងជាខ្មាំងសត្រូវ” :

A. អារក្សប្រឆាំងនឹងអ្វីៗទាំងអស់ដែលព្រះធ្វើ ។ លើសពីនេះទៅទៀត វាតែងតែប្រឆាំងនឹងកូនៗរបស់ព្រះ—១ពេត្រុស ៥:៨-៩ ។

B. ដើម្បីតតាំងនឹងអារក្សមានន័យថា យើងតតាំងនឹងវាដោយជ័យជម្នះរបស់ព្រះគ្រិស្ត ។

II. តតាំងនឹងវា ដោយមានសេចក្តីជំនឿមុតមាំរបស់អ្នក ។ អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ខ៨-៩:

A. ដំបូង យើងត្រូវតែជឿថា ព្រះអម្ចាស់ត្រូវបានលេចមកក្នុងគោលបំណងបំផ្លាញកិច្ចការរបស់អារក្ស—១យ៉ូហាន ៣:៨ ។

B. ទីពីរ យើងត្រូវតែជឿថា តាមរយៈការសុគត ព្រះអម្ចាស់យេស៊ូត្រូវបានបំផ្លាញវាដែលមានអំណាចនៃសេចក្តីស្លាប់ គឺជាអារក្ស—ហេព្រើរ ២:១៤; ១យ៉ូហាន ៣:៨ ។

C. ទីបីយើងត្រូវតែជឿថាការរស់ឡើងវិញរបស់ព្រះអម្ចាស់បានធ្វើឱ្យសាតាំងអាម៉ាស់។សាតាំងលែងមានមធ្យោបាយមកវាយប្រហារយើងទៀតហើយ—កូល៉ុស ២:១២-១៥; ភីលីព ៣:១០ ។

D. ទីបួន យើងត្រូវតែជឿថា ការយាងទៅឋានដ៏ខ្ពស់របស់ព្រះអម្ចាស់ បានធ្វើឱ្យទ្រង់ខ្ពស់លើសជាងអំណាចរបស់សាតាំងទាំងអស់ ។ ព្រះអម្ចាស់យេស៊ូបានគង់នៅឋានសួគ៌រួចហើយ ហើយមានអំណាចខ្លាំងជាងសាតាំងទៅទៀត—អេភេសូរ ២:៦ ។

III. សូមឱ្យយើងមានសេចក្តីជំនឿចំពោះរឿង៤យ៉ាងដែលព្រះអម្ចាស់បានបំពេញសម្រេចសម្រាប់យើងរួចហើយនិងសូមឱ្យយើងមានជំនឿរឹងមាំដើម្បីតតាំងនឹងសាតាំងហើយបដិសេធការងាររបស់វាមកលើយើង—១ពេត្រុស ៥:៨-៩ ។

IV. ចំពោះសាតាំងខ្ញុំសូមថា ទេ តែព្រះវរបិតាខ្ញុំ អាមែន ឱ្យទ្រង់នឹងបានសម្រេចបំណង គ្រោងការគ្រប់យ៉ាងឥតសៅហ្មង ពេលខ្ញុំធ្វើតាមព្រះរាជបញ្ជា សូមទ្រង់ប្រទាន ឱ្យចេស្តា ឱ្យខ្ញុំបានពេញដោយព្រះវិញ្ញាណ សម្រេចបំណងដែលទ្រង់មាន ។ (បទចម្រៀងលេខ៦៤០, អង់គ្លេស ៨៨០) ។