វាក្យសព្ទទី៤៤ សេចក្តីសង្ឃឹមនៃជីវិតគ្រិស្ទាន

ដកស្រង់ពី :

ភីលីព ៣:២០ ឯយើងរាល់គ្នា យើងជាសាសន៍ឋាន‌សួគ៌វិញ ក៏នៅចាំព្រះ‌អម្ចាស់យេស៊ូគ្រិស្ត ជាព្រះ‌អង្គសង្គ្រោះ ទ្រង់យាងមកពីឋាននោះឯង ។

ក្នុងនាមជាអ្នកជឿនៅក្នុងព្រះគ្រិស្តយើងមានជីវិតមួយដែលពេញទៅដោយក្តីសង្ឃឹម ។ ក្តីសង្ឃឹមរបស់យើង គឺការយាងមកវិញរបស់ព្រះអម្ចាស់ ។ ពេលដែលទ្រង់យាងត្រឡប់មក “ទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឱ្យត្រឡប់ដូចជារូបឧត្តមរបស់ទ្រង់” ។

ខ្លឹមសារ :

ភីលីព ៣:២០ ឯយើងរាល់គ្នា យើងជាសាសន៍ឋាន‌សួគ៌វិញ ក៏នៅចាំព្រះ‌អម្ចាស់យេស៊ូគ្រិស្ត ជាព្រះ‌អង្គសង្គ្រោះ ទ្រង់យាងមកពីឋាននោះឯង ។

២១ ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឱ្យត្រឡប់ដូចជារូបឧត្តមរបស់ទ្រង់ តាមដែលព្រះ‌ចេស្តាទ្រង់ពូកែនឹងបញ្ចុះ‌បញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង ។

I. ក្នុងនាមជាអ្នកជឿនៅក្នុងព្រះគ្រិស្តយើងមានជីវិតមួយដែលពេញទៅដោយក្តីសង្ឃឹម។ក្តីសង្ឃឹមរបស់យើងគឺការយាងមកវិញរបស់ព្រះអម្ចាស់ ។

A. នៅលើផែនដីនេះ យើងមិនមានជោគវាសនា ទិសដៅ ឬអនាគតណាមួយឡើយ ។ អនាគត ជោគវាសនា និងទិសដៅរបស់យើង គឺផ្តោតទាំងស្រុងលើព្រះអម្ចាស់ដែលកំពុងយាងមក—អេភេសូរ ២:១២; ភីលីព ៣:២០ ។

B. ទ្រង់នឹងក្លាយជាក្តីសង្ឃឹម អនាគត និងទិសដៅរបស់យើង ។ យើងកំពុងទៅរកព្រះអម្ចាស់ ហើយជោគវាសនារបស់យើង គឺជាការជួបទ្រង់—១យ៉ូហាន ៣:២ ។

II. “ក៏នៅចាំព្រះអម្ចាស់យេស៊ូគ្រិស្តជាព្រះអង្គសង្គ្រោះ… ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឱ្យត្រឡប់ដូចជារូបឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង”—ភីលីព ៣:២០-២១ :

A. រូបកាយរបស់យើង ជា “រូបកាយទាបថោករបស់យើង” ហើយត្រូវបានខូចដោយអំពើបាប ភាពទន់ខ្សោយ ជំងឺ និងសេចក្តីស្លាប់ ។ ប៉ុន្តែថ្ងៃមួយ រូបកាយនេះ នឹងបានបំផ្លាស់បំប្រែ និងបានត្រឡប់ដូចជារូបអង្គឧត្តមរបស់ព្រះគ្រិស្ត—ខ២១ ។

B. សព្វថ្ងៃនេះ យើងអាចមើលទៅដូចគ្នានឹងមនុស្សខាងលោកិយ ប៉ុន្តែនៅពេលនោះ យើងនឹងបានដូចនូវអ្វីដែលទ្រង់ជាទំាងស្រុង—១យ៉ូហាន ៣:២ ។

C. ខណៈពេលដែលយើងកំពុងរង់ចាំការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យើងគួរតែស្រឡាញ់ព្រះអង្គនិងស្រឡាញ់ការលេចចេញរបស់ទ្រង់ ដោយរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់ ហើយនិងយកការយាងមកវិញរបស់ទ្រង់ ធ្វើជាការលើកទឹកចិត្ត—ភីលីព ៣:២០ ។

III. ព្រះគ្រិស្តជាសង្ឃឹមសិរី ប្រោសលោះខ្ញុំជាមនុស្សថ្មី / ទ្រង់លោះខ្ញុំពីសេចក្តីស្លាប់ ឱ្យរស់រានមានសេរី / ទ្រង់មកផ្លាស់ប្រែកាយខ្ញុំឱ្យ ដូចព្រះដ៏មានសេរី / ទ្រង់លេបសេចក្តីស្លាប់រហូត ខ្ញុំបានជោគជ័យ / ទ្រង់មកទ្រង់មក ទ្រង់មកឱ្យខ្ញុំមានសិរី / ទ្រង់ប្រែរូបកាយខ្ញុំឱ្យដូចទ្រង់ ចេញផុតពីភាជនៈដី / ទ្រង់មកទ្រង់មកប្រោសលោះខ្ញុំបានអំណរ / ទ្រង់ជាសង្ឃឹមសិរីល្អខ្ញុំឱ្យ ខ្ញុំមានសិរីល្អ (បទចម្រៀងជាភាសាខ្មែរលេខ ៧៦៣, អង់គ្លេសលេខ ៩៤៩) ។