វាក្យសព្ទទី៤៥ វិញ្ញាណមនុស្ស

ដកស្រង់ពី :

សាការី ១២:១ខ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ។

នៅក្នុងព្រះនេត្ររបស់ព្រះ មានរបស់សំខាន់ៗបីយ៉ាងដូចគ្នានៅក្នុងសកលលោក គឺផ្ទៃមេឃ ផែនដី និងវិញ្ញាណរបស់មនុស្ស ។ វិញ្ញាណរបស់មនុស្ស គឺជាសរីរាង្គដែលអាចទទួលយកព្រះចូលមកក្នុង ។ សព្វថ្ងៃនេះ យើងមិនគួរប្រើគំនិតរបស់យើងដើម្បីថ្វាយបង្គំព្រះឡើយ ។ ផ្ទុយទៅវិញ យើងត្រូវតែប្រើវិញ្ញាណរបស់យើងដើម្បីថ្វាយបង្គំព្រះ ។

ខ្លឹមសារ :

សាការី ១២:១ខ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ។

យ៉ូហាន ៤:២៤ ឯព្រះ ទ្រង់ជាព្រះវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្ដីពិតដែរ ។

I. “ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង”—សាការី ១២:១ខ :

A. នៅក្នុងព្រះនេត្ររបស់ព្រះ មានរបស់សំខាន់ៗស្មើគ្នាបីយ៉ាង នៅក្នុងសកលលោក គឺផ្ទៃមេឃ ផែនដី និងវិញ្ញាណរបស់មនុស្ស ។ តាមការប៉ាន់ស្មានរបស់ព្រះ វិញ្ញាណរបស់យើង គឺសំខាន់ដូចផ្ទៃមេឃ និងផែនដី ។ មនុស្ស គឺជាចំណុចកណ្តាលនៃសកលលោក រីឯវិញ្ញាណរបស់មនុស្ស គឺជាចំណុចកណ្តាលនៃមនុស្ស—ខ១ ។

B. ផ្ទៃមេឃគឺសម្រាប់ផែនដី ផែនដីគឺសម្រាប់មនុស្ស រីឯមនុស្សដែលមានវិញ្ញាណគឺសម្រាប់ព្រះ—ខ១ ។

II. នៅក្នុងយ៉ូហាន ៤:២៤ និយាយថា “ឯព្រះ ទ្រង់ជាព្រះវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ” :

A. នៅក្នុងរូបកាយរបស់យើងមានមាត់ និងក្រពះដើម្បីដាក់អាហារ ។ បើគ្មានអាហារ យើងដែលជាមនុស្ស មិនអាចមានជីវិតរស់នៅបានឡើយ ។ប៉ុន្ដែអ្វីដែលព្រះចាត់ទុកថាសំខាន់បំផុតនៅក្នុងខ្លួនរបស់យើង គឺមិនមែនជាសរីរាង្គខាងសរីរៈ ឬចិត្តវិទ្យាឡើយ តែជាវិញ្ញាណរបស់យើង ។ វិញ្ញាណរបស់យើង គឺជា “ក្រពះ” ខាងវិញ្ញាណរបស់យើង ដើម្បីដាក់ព្រះជាម្ចាស់ទ្រង់ផ្ទាល់—រ៉ូម ៩:២៣ ។

B. សព្វថ្ងៃនេះយើងមិនគួរប្រើគំនិតរបស់យើងដើម្បីថ្វាយបង្គំព្រះនោះទេ។ផ្ទុយទៅវិញយើងត្រូវប្រើវិញ្ញាណរបស់យើងដើម្បីថ្វាយបង្គំព្រះ ។ របស់ដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ ។ មានតែព្រះវិញ្ញាណទេ ដែលអាចបង្កើតវិញ្ញាណ ។ មានតែវិញ្ញាណទេ ដែលអាចថ្វាយបង្គំព្រះវិញ្ញាណ—យ៉ូហាន ៤:២៤ ។

III. “ទ្រង់ជាវិញ្ញាណបង្កើតមនុស្សមានវិញ្ញាណ / ថ្វាយបង្គំដោយវិញ្ញាណ / ដើម្បីមនុស្សទទួលជីវិតព្រះអង្គ /សម្រាប់ចិញ្ចឹមជីវិត ។ / វិញ្ញាណបានកើតជាថ្មី / បានបំពេញក្នុងវិញ្ញាណ / ដោយព្រះបន្ទូលនាំភាពបរិបូរណ៍ទាំងអស់ / ដូចទន្លេហូរទឹករស់”—ព្រះហើយនិងមនុស្សគឺជារឿងរ៉ាវដ៏ពិត— (បទចម្រៀងខ្មែរលេខ ៤៥០) ។