វាក្យសព្ទទី ៤៦ ព្រះវិញ្ញាណដែលបានលាយបញ្ចូល

ដកស្រង់ពី :

១កូរិនថូស ៦:១៧ ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណ តែ១ នឹងទ្រង់ដែរ ។

សព្វថ្ងៃ ពីព្រោះព្រះគ្រិស្តជាព្រះវិញ្ញាណផ្តល់ជីវិត ហើយយើងមានវិញ្ញាណនៅផ្នែកដ៏ជ្រៅបំផុត នោះវិញ្ញាណទាំងពីរនេះមក និងលាយបញ្ចូលគ្នាក្លាយជាវិញ្ញាណតែមួយ ។ យើងត្រូវតែដើរតាមវិញ្ញាណដែលបានលាយបញ្ចូលនេះ ។

ខ្លឹមសារ :

១កូរិនថូស ៦:១៧ ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១ នឹងទ្រង់ដែរ ។

២កូរិនថូស ៤:៧ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឱ្យឥទ្ធិឫទ្ធិដ៏លើស លប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ។

២ធីម៉ូថេ ៤:២២ សូមឱ្យព្រះអម្ចាស់យេស៊ូគ្រិស្ត បានគង់នៅជាមួយនឹងវិញ្ញាណអ្នក សូមឱ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ ។

I. មានខមួយក្នុងចំណោមខដែលល្អជាងគេបំផុតនៅក្នុងព្រះគម្ពីរគឺ ១កូរិនថូស ៦:១៧ និយាយថា “ ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជា វិញ្ញាណតែ១ នឹងទ្រង់ដែរ” :

A. វិញ្ញាណរបស់យើង ត្រូវបានលាយបញ្ចូលជាមួយនឹង វិញ្ញាណរបស់ព្រះ ។ ការនេះ គឺប្រៀបដូចជាតែ ។ មុនដំបូងទឹកគឺសុទ្ធធម្មតា ប៉ុន្តែពេលដាក់តែចូលទៅក្នុងទឹក នោះយើងមានអង្គធាតុពីរដែលបានលាយបញ្ចូលគ្នា ក្លាយជាភេសជ្ជៈមួយ ។ យើងថែមទាំងហៅភេសជ្ជៈនេះថាជាទឹកតែទៀងផង ។ តាមពិតទៅ ភេសជ្ជៈនេះមិនគ្រាន់តែជាតែ ប៉ុន្តែក៏ជាតែដែលបានលាយបញ្ចូលជាមួយទឹកទៀតផង ។ រឿងទំាងពីរត្រូវបានលាយបញ្ចូលគ្នា ក្លាយទៅជាអង្គភាពមួយ—ខ១៧ ។

B. ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធ និង វិញ្ញាណរបស់យើង បានលាយបញ្ចូលគ្នាក្លាយជាវិញ្ញាណតែមួយ ។ នៅលើផែនដី ក្នុងសកលលោកនេះ គឺមានកន្លែងមួយ ដែលព្រះគ្រិស្តដ៏ជា ព្រះវិញ្ញាណផ្តល់ជីវិត ជាតែមួយជាមួយនឹងពួកយើង—២ធីម៉ូថេ ៤:២២ ។

II. នៅក្នុង ២កូរិនថូស ៤:៧ និយាយថា “យើងមានទ្រព្យសម្បត្តិនេះនៅ ក្នុងភាជនៈដី ដើម្បីឱ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ” ។ ពួកយើងជាពួកអ្នកដែលបានប្រោសលោះ គឺពិតជាមានវិញ្ញាណដែលបានលាយបញ្ចូលដ៏អស្ចារ្យ ទុកធ្វើជាទ្រព្យសម្បត្តិនៅខាងក្នុងខ្លួនយើង :

A. នៅខាងក្នុងវិទ្យុមានផ្នែកជាក់លាក់មួយ ដែលទទួលរលកវិទ្យុ ។ ដូចគ្នាដែរ នៅខាងក្នុងខ្លួនយើង គឺមានសិរីរាង្គមួយ សម្រាប់ទទួលយកព្រះគ្រិស្ត ទុកធ្វើជាសម្បត្តិដ៏មានតម្លៃ ។ សិរីរាង្គនេះគឺជាវិញ្ញាណរបស់មនុស្ស ។ ពួកយើងមានវិញ្ញាណនៅខាងក្នុងយើងម្នាក់ៗ ដែលអាចឱ្យយើងទទួលយកព្រះគ្រិស្ត ធ្វើជាទ្រព្យសម្បត្តិដ៏មានតម្លៃបាន ។

B. ក្នុងនាមជាព្រះវិញ្ញាណព្រះជាម្ចាស់គង់នៅក្នុងវិញ្ញាណរបស់យើងប្រយោជន៍ឱ្យយើងជាតែមួយនឹងព្រះអម្ចាស់ហើយយើងត្រូវការដាក់គំនិតខាងឯវិញ្ញាណ និងដើរតាមវិញ្ញាណដែលបានលាយបញ្ចូល—រ៉ូម.៨:៦ ។

III. “ពេលនេះទ្រង់ជាវិញ្ញាណជីវិត ហូរនាំពន្លឺភ្លឺពិត យើងរាល់គ្នាដើរនៅក្នុងវិញ្ញាណ ដើរតាមការទ្រង់ដឹកនាំ”— (បទចម្រៀងខ្មែរលេខ ៥៤១, អង់គ្លេសលេខ ៧៤៥) ។