វាក្យសព្ទទី៤៧ ការក្លាយជាវិញ្ញាណតែមួយនឹងព្រះអម្ចាស់

ដកស្រង់ពីៈ

១កូរិនថូស ៦:១៧ រីឯអ្នកដែលនៅជាប់ជាមួយព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១ រួមនឹងទ្រង់ដែរ ។

ឃ្លាថា “វិញ្ញាណតែ១” ចង្អុលបង្ហាញពីការលាយបញ្ចូលគ្នារវាងព្រះអម្ចាស់ជាព្រះវិញ្ញាណជាមួយនឹងវិញ្ញាណរបស់យើង ។ វិញ្ញាណរបស់យើងត្រូវបានកើតជាថ្មីដោយព្រះវិញ្ញាណរបស់ព្រះ ដែលឥឡូវនេះ គង់នៅក្នុងយើង និងក្លាយជាតែមួយជាមួយវិញ្ញាណរបស់យើង ។ ការហ្វឹកហាត់វិញ្ញាណរបស់យើង គឺជាគន្លឹះសម្ងាត់ក្នុងការក្លាយជាវិញ្ញាណតែមួយនឹងព្រះអម្ចាស់ ។

ខ្លឹមសារ:

១កូរិនថូស ៦:១៧ រីឯអ្នកដែលនៅជាប់ជាមួយព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១ រួមនឹងទ្រង់ដែរ ។

យ៉ូហាន ១៥:៥ ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ ។

I. ១កូរិនថូស៦:១៧ចែងថារីឯអ្នកដែលនៅជាប់ជាមួយព្រះអម្ចាស់នោះក៏ជាវិញ្ញាណតែ១រួមនឹងទ្រង់ដែរ។ការនេះសំដៅទៅលើការរួមគ្នាផ្នែកជីវិតរបស់ពួកអ្នកជឿជាមួយព្រះអម្ចាស់ តាមរយៈការជឿចូលទៅក្នុងទ្រង់ ។ ការរួមគ្នានេះត្រូវបានពន្យល់បង្ហាញថា ខ្នែងនៅជាប់នឹងដើមទំពាំងបាយជូរ :

A. ការនៅជាប់នឹងដើមទំពាំងបាយជូរ គឺជាការក្លាយជាវិញ្ញាណតែមួយនឹងព្រះអម្ចាស់ ។ ព្រះអម្ចាស់ដែលជាដើមទំពាំងបាយជូរ គឺជាព្រះវិញ្ញាណផ្តល់ជីវិត រីឯយើងដែលជាខ្នែងរបស់ទ្រង់ គឺមានវិញ្ញាណមនុស្ស ។ ដូច្នេះ យើងបាននៅជាប់នឹងព្រះអម្ចាស់ ដើម្បីក្លាយជាវិញ្ញាណតែមួយនឹងទ្រង់ ។ ដើមទំពាំងបាយជូរ គឺផ្សំពីវិញ្ញាណ វិញ្ញាណដូចជាវិញ្ញាណរបស់ព្រះ និងវិញ្ញាណមនុស្សដែលរួមផ្សំជាវិញ្ញាណតែមួយ—យ៉ូហាន ១៥:៥ ។

B. ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធ និងវិញ្ញាណមនុស្ស ត្រូវបានលាយបញ្ចូលគ្នាជាតែមួយ ។ នៅលើផែនដីក្នុងសកលលោកនេះ មានកន្លែងមួយដែលព្រះគ្រិស្ដជាវិញ្ញាណផ្តល់ជីវិត គឺជាតែមួយនឹងយើង—១ កូរិនថូស ៦:១៧ ។

II. ការក្លាយជាវិញ្ញាណតែមួយនឹងព្រះអង្គ គឺជាសេចក្តីសង្រ្គោះដ៏អស្ចារ្យបំផុត និងជាបទពិសោធន៍ដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់គ្រិស្ទាន—ខ១៧ ។

III. ការហ្វឹកហាត់វិញ្ញាណរបស់យើង គឺជាគន្លឹះសម្ងាត់ក្នុងការក្លាយជាវិញ្ញាណតែមួយនឹងព្រះអម្ចាស់—២ធីមូថេ ១:៦ ។

A. រាល់បទពិសោធន៍ខាងវិញ្ញាណរបស់យើងនៅបន្ទាប់ពីយើងបានសង្រ្គោះ ដូចជាការប្រកបជាមួយនឹងព្រះអម្ចាស់ សេចក្តីអធិដ្ឋានទៅកាន់ទ្រង់ ការដំណើរជីវិតរស់ជាមួយទ្រង់ និងការស្តាប់បង្គាប់ទ្រង់របស់យើង គឺសុទ្ធតែស្ថិតនៅក្នុងវិញ្ញាណនេះ ដែលជាព្រះវិញ្ញាណរបស់ព្រះអម្ចាស់ និងវិញ្ញាណរបស់យើង បានលាយបញ្ចូលគ្នាចូលទៅក្នុងជីវិតតែមួយ—ខ២៧ ។

B. ក្នុងនាមជាវិញ្ញាណតែមួយ យើងត្រូវតែអនុវត្តការរួមគ្នារបស់យើងជាមួយព្រះអម្ចាស់ ។ យើងត្រូវអធិដ្ឋានថា “ ឱ ព្រះអម្ចាស់អើយ ទូលបង្គំជាវិញ្ញាណតែមួយនឹងទ្រង់ ។ ពេលទូលបង្គំនិយាយ ទ្រង់ក៏មានបន្ទូល ហើយពេលទូលបង្គំធ្វើអ្វី ទ្រង់ក៏ធ្វើអ្វីនោះដែរ ដ្បិតទ្រង់ និងទូលបង្គំ ទូលបង្គំនិងទ្រង់ គឺជាវិញ្ញាណតែមួយ” ។

IV. ព្រះយេស៊ូខ្ញុំរួមជាមួយទ្រង់ រួមតែមួយនៅក្នុងវិញ្ញាណ /ទ្រង់មានជីវិតរស់នៅក្នុងខ្ញុំ ឱ្យខ្ញុំបានអំណរព្រះអង្គ / រួមតែមួយ រួមតែមួយ ទ្រង់នឹងខ្ញុំ រួមតែមួយ / ភាពបរិបូរណ៍ទ្រង់ចិញ្ចឹមខ្ញុំ ព្រះអង្គគឺជាគ្រប់ទាំងអស់ (បទចម្រៀងជាភាសាខ្មែរលេខ ៣៥ , អង់គ្លេសលេខ ៤៧៤) ។