វាក្យសព្ទទី ៤៨ ការហ្វឹកហាត់ប្រើវិញ្ញាណ

ដកស្រង់ពី :

២ធីម៉ូថេ ១:៦-៧ ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឱ្យបញ្ឆេះរឹតខ្លាំងឡើងនូវអំណោយទានរបស់ព្រះ ។

ការហ្វឹកហាត់វិញ្ញាណរបស់យើង ការប្រើវិញ្ញាណរបស់យើង នោះគឺជាការបញ្ឆេះវិញ្ញាណរបស់យើងឆេះរឹតតែខ្លាំងឡើង ។ ការអំពាវនាវព្រះនាមរបស់ព្រះអម្ចាស់ គឺជាគន្លឹះសំងាត់ដ៏ល្អបំផុតក្នុងការហ្វឹកហាត់វិញ្ញារបស់យើង ។

ខ្លឹមសារ :

២ធីម៉ូថេ ១:៦-៧ ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឱ្យបញ្ឆេះរឹតខ្លាំងឡើងនូវអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះទ្រង់មិនបានប្រទានឱ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឱ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ ។

១ធីម៉ូថេ ៤:៧ កុំឱ្យព្រមស្ដាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់‍ៗឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ ។

I. ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឱ្យបញ្ឆេះរឹតតែខ្លាំងឡើងនូវអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ។ ដ្បិតព្រះទ្រង់មិនបានប្រទានឱ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឱ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ—២ធីម៉ូថេ ១:៦-៧ :

A. រាល់សរីរាង្គដែលនៅក្នុងរាងកាយយើង កាលណាខានប្រើវាអស់រយៈពេលយូរ នោះវានឹងបាត់បង់កម្លាំងនឹងមុខងារប្រើការ ដូចគ្នាផងដែរប្រសិនបើយើងចង់ឱ្យវិញ្ញាណរបស់យើងរឹងមាំនិងមានកម្លាំង យើងត្រូវការហ្វឹកហាត់វា—ហេព្រើរ ៥:១៤ ។

B. យើងត្រូវការហ្វឹកហាត់វិញ្ញាណរបស់យើង ដែលនោះគឺបញ្ឆេះវិញ្ញាណរបស់យើងរឹតតែខ្លាំងឡើង ។

II. ១ធីម៉ូថេ ៤:៧ “…ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ” ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ មានន័យថា ហ្វឹកហាត់ប្រើវិញ្ញាណរបស់យើង :

A. ពាក្យថា ហ្វឹកហាត់ ជាពាក្យមូលដ្ឋានគ្រឹះនៅក្នុងភាសារអង់គ្លេស គឺជាការធ្វើ លំហាត់ប្រាណ ។ ដើម្បីរួមមានចំណែកក្នុងការធ្វើលំហាត់ប្រាណ គឺយើងត្រូវតែប្រើទាល់តែអស់ទាំងកម្លាំងដែលមាននៅក្នុងរាងកាយយើងទាំងមូល ។ យើងត្រូវការហ្វឹកហាត់វិញ្ញាណរបស់យើងនៅក្នុងវិធីដូចគ្នា ។

B. ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ មានន័យថា ហ្វឹកហាត់វិញ្ញាណរបស់យើង បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះ អនុញ្ញាតឱ្យព្រះ ដែលស្នាក់នៅក្នុងវិញ្ញាណរបស់យើងបានសម្តែងចេញតាមរយៈយើង—ខ.៧ ។

III. ការអំពាវនាវព្រះនាមរបស់ព្រះអម្ចាស់ គឺជាគន្លឹះសម្ងាត់ដ៏ល្អបំផុតក្នុងការហ្វឹកហាត់វិញ្ញាណរបស់យើង—១ថែស្សាឡូនីច ៥:១៧; រ៉ូម.១០:១៣ ។

IV. “ហ្វឹកហាត់ប្រើប្រាស់វិញ្ញាណ បដិសេធគំនិតរាល់ពេលប្រជុំស្នាលស្និត នេះជាគន្លឹះពិត / ហ្វឹកហាត់ប្រើប្រាស់វិញ្ញាណ ប៉ះពាល់ព្រះអម្ចាស់ វិញ្ញាណស្គាល់បន្ទូលព្រះ បានភ្លក់រសជាតិទ្រង់ / ដោយការប្រើប្រាស់វិញ្ញាណ ជាអ្វីដែលត្រូវការ ដោយការប្រើប្រាស់វិញ្ញាណ ទ្រង់នាំហើយមេត្តា”—(បទចម្រៀងខ្មែរលេខ ៦២៨, អស់គ្លេសលេខ ៨៦៦) ។