វាក្យសព្ទទី៥០ ការដើរយោងតាមវិញ្ញាណ

ដកស្រងពី:

រ៉ូម ៨:៤ ដើម្បីឱ្យសេចក្ដីដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមវិញ្ញាណវិញ ។

ពាក្យ ដើរ ក្នុងឃ្លាពាក្យ ដើរ… យោងតាមវិញ្ញាណ សំដៅលើ ការរស់នៅ ការធ្វើចលនា សកម្មភាព កិរិយាប្រព្រឹត្ត និងសកម្មភាពរបស់យើង ។ ដើរយោងតាមវិញ្ញាណ គឺជាអ្វីដែល យោងតាមវិញ្ញាណ ។ យើងដើរយោងតាមវិញ្ញាណ យើងនឹងមានអារម្មណ៍ស្កប់ចិត្ត និង មានសេចក្តីសុខសាន្ត ។

ខ្លឹមសារ:

រ៉ូម ៨:៤ ដើម្បីឱ្យសេចក្ដីដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមវិញ្ញាណវិញ ។

រ៉ូម ៨:៦ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតខាងវិញ្ញាណ នោះទើបជាជីវិត និងសេចក្ដីសុខសាន្តវិញ ។

កាឡាទី ៥:២៥ បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ ។

I. រ៉ូម ៨:៤ ចែងថា “ដើម្បីឱ្យសេចក្ដីដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមវិញ្ញាណវិញ” ។ ពាក្យ “ដើរ” នៅត្រង់នេះមានន័យថា រស់នៅ ធ្វើចលនា និងរួមទាំងខ្លួនប្រាណយើងទាំងមូល ។ ពាក្យនេះបង្ហាញថា យើងគួរតែ ធ្វើគ្រប់ការទាំងអស់នៅក្នុងវិញ្ញាណ :

A. ការដើរយោងតាមវិញ្ញាណ មានន័យថា គ្រប់ទាំងផ្នែកនៃការរស់នៅរបស់យើង ទាំងការបរិភោគ និងការផឹក ការដើរ និងធ្វើសកម្មភាព ការងារ និងការបម្រើ ការថ្វាយបង្គំ និងការអធិដ្ឋានរបស់យើង ត្រូវធ្វើតាមវិញ្ញាណ ព្រមទាំងយោង តាម វិញ្ញាណ ។ ជីវិតគ្រិស្ទានរបស់យើងទាំងស្រុង គួរតែនៅក្នុងវិញ្ញាណ ។

B. ការដើរយោងតាមវិញ្ញាណរបស់យើង គឺជាការដកដង្ហើមខាងវិញ្ញាណរបស់យើង ជាអ្វីដែលធ្វើឱ្យយើងអាចធន់នៅបាន ។

II. “ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតខាងវិញ្ញាណ នោះទើបជាជីវិត និងសេចក្ដីសុខសាន្តវិញ” ។ យើងគួរស្ដាប់បង្គាប់ និងធ្វើអ្វីតាមអារម្មណ៍នៃជីវិត និងសេចក្ដីសុខសាន្តដែលនៅក្នុងយើង តែយើងក៏គួរបញ្ឈប់រាល់ទង្វើណាដែល អារម្មណ៍នេះមិនបានបង្គាប់បញ្ជាផងដែរ ។ ដោយការរស់នៅយ៉ាងដូច្នេះ យើងនឹង ក្លាយទៅជាមនុស្សដែលដើរយោងតាមវិញ្ញាណ ដែលជាលទ្ធផល យើងត្រឡប់ជារស់នៅស្រស់ស្រាយ និងពោរពេញទៅដោយពន្លឺនៅផ្នែកខាងក្នុង ។

A. ការដាក់គំនិតក្នុងវិញ្ញាណ គឺជាការរួមសហការជាមួយនឹងព្រះអម្ចាស់ ដែលលទ្ធផល គឺជា ជីវិត និងសេចក្ដីសុខសាន្ត ។ ហេតុនេះហើយទើបអស់អ្នកណា ដែលស្គាល់ ព្រះអម្ចាស់ ត្រូវអធិដ្ឋានយ៉ាងដូច្នេះថា “ឱ ព្រះអម្ចាស់អើយ! សូមមេត្តាដល់ទូលបង្គំផង ទូលបង្គំ សូមឱ្យទ្រង់គ្រប់គ្រងគំនិតរបស់ទូលបង្គំ ។

B. ប្រសិនបើយើងដាក់គំនិតក្នុងវិញ្ញាណហើយរស់នៅនិងធ្វើសកម្មភាពយោងតាមវិញ្ញាណនោះយើងគឺជាមនុស្សដែលនៅក្នុង វិញ្ញាណ ហើយយើងនឹងមានជ័យជម្នះជានិច្ច ។

III. ឥលូវយើងរៀនវិលមកឯវិញ្ញាណវិញ/រៀនទទួលព្រះគ្រិស្ដមកជាជីវិត / រៀនឱ្យទ្រង់ផ្គត់ផ្គង់យើង បញ្ឈប់ខ្លួនឯង / ជួយយើងផុតពីការព្យាយាមប្រឹងប្រែង / ហាលេលូយ៉ា ជីវិតក្នុង វិញ្ញាណ / ហាលេលូយ៉ា ភាពថ្មីនៅខាងក្នុង / ពេលយើង ចេញពីគំនិតវិលមកវិញ្ញាណ / នោះ យើងអំណរភាពបរិបូរណ៍នៃទ្រង់—[បទចម្រៀងលេខ ៩០២ (ខ ៣,៤), អស់គ្លេសលេខ ១១៤១] ។