វាក្យសព្ទទី៥២ សេចក្តីសង្រ្គោះផ្នែកជីវិត

ដកស្រង់ពី :
រ៉ូម ៥:១០ ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ ។

ដើម្បីបានជាសរីរាង្គ មានន័យថា ត្រូវមានជីវិត ។ សេចក្ដីសង្រ្គោះផ្នែកជីវិត គឺជាការបំពេញសម្រេចសេចក្ដីសង្គ្រោះរបស់ព្រះ ដើម្បីឱ្យពួកអ្នកជឿបានផ្លាស់ប្រែ និងចម្រើនធំពេញវ័យនៅក្នុងជីវិតរបស់ព្រះ ។ នៅពេលយើងអំពាវនាវដល់ទ្រង់ យើងទទួលអំណរជីវិតនៃការជួយសង្គ្រោះ ។

ខ្លឹមសារ :
រ៉ូម ៥:១០ ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយនោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀតដោយទ្រង់មានព្រះជន្មរស់ឡើងវិញ ។

១០:១៣ ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ។

I. សេចក្ដីសង្រ្គោះផ្នែកជីវិតគឺជាការបំពេញសម្រេចសេចក្ដីសង្គ្រោះរបស់ព្រះដើម្បីឱ្យពួកអ្នកជឿបានផ្លាស់ប្រែនិងចម្រើនធំពេញវ័យនៅក្នុងជីវិតរបស់ព្រះ—រ៉ូម ៥:១០:

A. យើងត្រូវការជីវិតបន្ថែមទៀត ។ យើងត្រូវការជីវិតយ៉ាងបរិបូរ ។ យើងត្រូវតែបានសង្រ្គោះតាមរបៀបដ៏សម្បូរបែបនេះ—យ៉ូហាន ១០:១០ខ ។

B. ការសង្គ្រោះផ្នែកជីវិតរបស់ព្រះ បានបំពេញសម្រេចតាមរយៈជីវិតរបស់ព្រះគ្រិស្ត រួមមាន ការកើតជាថ្មី ការញែកចេញជាបរិសុទ្ធ ការកែជាថ្មី ការផ្លាស់ប្រែ ការថតចម្លង ការទទួលសិរីល្អ ដែលជាគោលបំណងនៃសេចក្តីសង្គ្រោះរបស់ព្រះ—រ៉ូម ៥:១០; ២កូរិនថូស ៣:១៨; រ៉ូម ៨:២៩-៣០ ។

II. យើងត្រូវតែបានសង្រ្គោះពីទុក្ខវេទនា និងបញ្ហាបរិស្ថានគ្រប់បែបយ៉ាង—៥:៣; ៨:៣៥-៣៩ :

A. យើងត្រូវការមានលុយដើម្បីមានជីវិតរស់នៅ ប៉ុន្តែលុយត្រឡប់ជាបញ្ហាដល់យើង ។ អ្វីក៏ដោយដែលអ្នកមាន គឺជាបញ្ហា ។ បញ្ហាកើតមានដល់យើងពីគ្រប់ទិសទី ដូច្នេះហើយ ទើបយើងត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះ—៥:៣; ៨:៣៥-៣៩។

B. នៅពេលដែលយើងអំពាវនាវដល់ទ្រង់យើងទទួលអំណរនូវជីវិតនៃការជួយសង្គ្រោះ។សូមអោយព្រះអម្ចាស់មានព្រះហឫទ័យមេត្តាដល់យើងប្រយោជន៏ឱ្យយើងអាចទទួលអំណរនូវជីវិតនៃការជួយសង្រ្គោះរបស់ទ្រង់ដល់កម្រិតពេញលេញបំផុតពីមួយថ្ងៃទៅមួយថ្ងៃ—១០:១៣ ។

III. “ព្រោះព្រះបិតាយើងមានជីវិត ជាកូនព្រះបិតាពិត មានចំណែកក្នុងនិស្ស័យជីវិត ទទួលអំណរដ៏ពិត ។ ទ្រង់បានប្រទានវិញ្ញាណព្រះអង្គ បោះត្រាក្នុងវិញ្ញាណខ្ញុំឲ្យកើតជាថ្មីហៅព្រះនាមទ្រង់ អ័បាព្រះវរបិតា”—(បទចម្រៀងខ្មែរលេខ២៥,បទអង់គ្លេសលេខ៣០) ។