វាក្យសព្ទទី ៥៣ ព្រះត្រីឯកដែលជាជីវិតជ្រួលជ្រាបមនុស្សដែលមានបីផ្នែក

ដកស្រង់ពី :
១ថែស្សាឡូនីច ៥:២៣ សូមឱ្យព្រះនៃសេចក្ដីសុខសាន្ដ ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឱ្យទាំងវិញ្ញាណនិងព្រលឹង ហើយរូបកាយទាំងមូលបានបម្រុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ។

ព្រះត្រីឯក គឺព្រះវរបិតា ព្រះបុត្រា និងព្រះវិញ្ញាណ ដែលជាជីវិតជ្រួតជ្រាបមនុស្សដែលមានបីផ្នែក ។ ទ្រង់ចែកចាយអង្គទ្រង់ផ្ទាល់ចូលទៅក្នុងវិញ្ញាណរបស់យើងហើយបន្ទាប់មកទ្រង់ពង្រីកចេញពីគំនិតហើយចុងក្រោយពង្រីកដល់រូបកាយដែលតែងតែពុករលួយរបស់យើង ។

ខ្លឹមសារ :
រ៉ូម ៨:២ ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះបានប្រោសឱ្យខ្ញុំរួចពីច្បាប់របស់អំពើបាប និងសេចក្ដីស្លាប់ហើយ ។

៨:១០ ហើយបើសិនជាព្រះគ្រិស្ដសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត ។

៨:៦ គំនិតខាងវិញ្ញាណ នោះទើបជាជីវិត និងសេចក្ដីសុខសាន្ដវិញ ។

៨:១១ មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឱ្យព្រះយេស៊ូរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឱ្យព្រះគ្រិស្ដរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឱ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា ។

I. ម៉ាថាយ ២៨:១៩ និយាយពី “ជ្រមុជទឹកឱ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ…” ។ ទោះបីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ ជាបីក៏ដោយ ក៏ប៉ុន្ដែមានព្រះនាមតែមួយ ។ ព្រះនាមមួយសម្រាប់បី ប្រាប់យើងថា ព្រះគឺជាព្រះត្រីឯក ។ យើងមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ គឺជាជីវិតសម្រាប់យើង :

A. ព្រះគឺជាត្រីឯក ទោះបីជាព្រះមានតែមួយអង្គគត់ តែមានភាពបី គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ—ខ៩ ។

B. ជីវិតដែលបានចែកចាយចូលទៅក្នុងបីផ្នែករបស់មនុស្ស នោះគឺជាជីវិតរបស់ព្រះត្រីឯក—យ៉ូហាន ១:៤, ៣:៣៦, ៦:៦៣ ។

II. មនុស្សមានបីផ្នែក គឺវិញ្ញាណ ព្រលឹង និងរូបកាយ ។ ១ថែស្សាឡូនីច ៥:២៣ និយាយថា “សូមឱ្យព្រះនៃសេចក្ដីសុខសាន្ដ ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់” ។

III. ជីវិតរបស់ព្រះត្រីឯក គឺត្រូវបានចែកចាយចូលទៅក្នុងមនុស្សដែលមានបីផ្នែក—រ៉ូម.៨:២,១០, ៦, ១១ :

A. រ៉ូម ៨:២ និយាយពីជីវិតរបស់ព្រះត្រីឯក ។

B. ខ១០ បើកសម្ដែងថា ជីវិតនេះត្រូវបានចែកចាយចូលក្នុងវិញ្ញាណរបស់យើង ហើយធ្វើឱ្យវិញ្ញាណរបស់យើងក្លាយជាជីវិត ។

C. លើសពីនេះយោងតាមខ៦ជីវិតនេះអាចត្រូវបានចែកចាយចូលទៅក្នុងគំនិតរបស់យើងហើយធ្វើឱ្យគំនិតរបស់យើងក្លាយជាជីវិតផងដែរ ។

D. ជាចុងក្រោយ ខ១១ បង្ហាញថា សូម្បីតែជីវិតរបស់ព្រះក៏អាចចែករំលែកចូលទៅរូបកាយដែលតែងតែពុករលួយផងដែរ ។

IV. “ឱសែនជ្រាលជ្រៅ ស្មោះត្រង់បំផុត ព្រះនៅក្នុងជាជីវិត រួមជាតែមួយទ្រង់គង់ក្នុងចិត្ត រួមបញ្ចូលនៅក្នុងវិញ្ញាណ សរសើរតម្កើង ហាលេលូយ៉ា! ព្រះជាជីវិតយើងរាល់គ្នា”—( បទចម្រៀងខ្មែរលេខ ៤៤៣,បទអង់គ្លេសលេខ ៦០២) ។