វាក្យសព្ទទី ៥៤ ការកើតជាថ្មី

ដកស្រង់ពី :
យ៉ូហាន ៣:៦ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះ‌វិញ្ញាណ នោះជាវិញ្ញាណវិញ ។

ការកើតជាថ្មី មានន័យថា ការបានកើតចេញពីព្រះ នោះគឺ ការទទួលបានជីវិតរបស់ព្រះបន្ថែមលើជីវិតរបស់មនុស្សយើង ។ យើងបានកើតពីព្រះ ហើយឥឡូវយើង គឺជាកូនរបស់ព្រះដោយការជឿក្នុងទ្រង់ ។

ខ្លឹមសារ :
យ៉ូហាន ៣:៦ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះ‌វិញ្ញាណ នោះជាវិញ្ញាណវិញ ។

១:១២ខ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឱ្យបានត្រឡប់ជាកូនព្រះ ។

I. ការកើតជាថ្មី មានន័យថា ការបានកើតចេញពីព្រះ នោះគឺ ទទួលបានជីវិតរបស់ព្រះបន្ថែមលើជីវិតរបស់មនុស្សយើង—យ៉ូហាន ៣:៣, ១៦ ។

II. ការកើតជាថ្មីការគឺថាយើងទទួលបានជីវិតរបស់ព្រះពីព្រះវិញាណរបស់ព្រះ។ព្រះវិញាណរបស់ព្រះយាងចូលមកក្នុងយើងហើយប្រទានជីវិតទ្រង់មកឱ្យយើង—ខ ៦ខ :

A. យ៉ូហាន ៣:៦ និយាយថា “ហើយដែលកើតពីព្រះ‌វិញ្ញាណ នោះជាវិញ្ញាណវិញ” ។ នៅក្នុងខនេះ ព្រះវិញាណរបស់ព្រះ សំដៅលើព្រះវិញាណរបស់ព្រះ រីឯវិញាណសំដៅលើវិញាណរបស់យើង ។ ព្រះវិញាណព្រះបង្កើតវិញាណមនុស្ស ហើយ វិញាណមនុស្សកើតពីព្រះវិញាណព្រះ ។

B. ព្រះគឺជាព្រះវិញាណ ហើយយើងគឺមានវិញាណ ។ វិញាណរបស់យើងត្រូវបាន កើតជាថ្មីដោយព្រះវិញាណរបស់ព្រះ ហើយព្រះត្រូវការឱ្យយើងថ្វាយបង្គំទ្រង់ដោយវិញាណ ។ ពេលដែលព្រះវិញាណបង្កើតវិញាណរបស់យើង វិញាណរបស់យើងអាចថ្វាយបង្គំទ្រង់ ដែលជាព្រះវិញាណ—៤:២៤ ។

C. យើងត្រូវតែកើតពីព្រះម្តងទៀត ប្រយោជន៍ឱ្យយើងអាចទទួលបានជីវិតខាងឯវិញ្ញាណរបស់ព្រះ—៣:៣, ៥, ១៦ ។

III. ការកើតជាថ្មីធ្វើឱ្យយើងក្លាយជាកូនព្រះ ។ “គឺអស់អ្នកដែលជឿដល់ព្រះ‌នាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឱ្យបានត្រឡប់ជាកូនព្រះ”—១:១២ខ :

A. ព្រះអម្ចាស់យេស៊ូបានជាប់ឆ្កាង និងបានបំពេញសម្រេចការប្រោសលោះ ហើយព្រះអង្គកំពុងរង់ចាំឱ្យយើងជឿលើទ្រង់ ។

B. ប្រសិនបើយើងជឿក្នុងទ្រង់ដោយការហៅព្រះនាមរបស់ទ្រង់ នោះយើងបានកើតពីព្រះ ហើយឥឡូវនេះយើងគឺជាកូនរបស់ព្រះ ដោយសារតែបានទទួលព្រះអម្ចាស់យេស៊ូតាមរយៈការជឿក្នុងទ្រង់ ។

IV. ខ្ញុំដឹងជាក់ច្បាស់ហើយព្រះទ្រង់ប្រោសខ្ញុំ / ឱសប្បាយណាស់ណានៅឋានឧត្តម / ទ្រង់លោះខ្ញុំមកធ្វើជាកូនព្រះអង្គ / ក៏លាងឱ្យស្អាតដោយព្រះលោហិតទ្រង់ / នេះជារឿងខ្ញុំថ្លែងនេះបទខ្ញុំច្រៀង / នឹងលើកព្រះយេស៊ូដ៏ជាឧត្តម / នេះជារឿងខ្ញុំថ្លែងនេះបទខ្ញុំច្រៀង / សរសើរព្រះយេស៊ូដែលសង្រ្គោះខ្ញុំ (បទចម្រៀងជាភាសាខ្មែរលេខ ២៦៥, អង់គ្លេសលេខ ៣០៨) ។