ដកស្រង់ពី:
២ពេត្រុស ១:៤ ដែលដោយសារសេចក្ដីទាំងនោះ ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ។
ភាពបរិសុទ្ធ គឺជានិស្ស័យរបស់ព្រះ ។ ព្រះជាម្ចាស់ទ្រង់ផ្ទាល់មិនត្រឹមតែជាព្រះដ៏វិសុទ្ធប៉ុណ្ណោះទេ តែទ្រង់ក៏ចង់ធ្វើឱ្យយើងបរិសុទ្ធផងដែរ ។ នៅពេលដែលយើងអំពាវនាវដល់ព្រះ អម្ចាស់យេស៊ូគ្រិស្ត នោះយើងកំពុងតែមានចំណែកនៅក្នុងជីវិត និងនិស្ស័យព្រះរបស់ទ្រង់ ។ ដូច្នេះ យើងត្រូវបានញែកចេញជាបរិសុទ្ធ ។
ខ្លឹមសារ:
២ពេត្រុស ១:៤ ដែលដោយសារសេចក្ដីទាំងនោះ ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ។
១កូរិនថូស ៦:១១ក ក៏បានញែកជាបរិសុទ្ធ…..ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូ និងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា ។
I. ព្រះបានញែកយើងចេញជាបរិសុទ្ធដើម្បីឱ្យយើងមាននិស្ស័យបរិសុទ្ធរបស់ទ្រង់។នេះគឺជាការបង្កើតនៃសេចក្ដីសង្គ្រោះផ្នែកជីវិតរបស់ព្រះ—១កូរិនថូស ៦:១១ក :
A. នៅក្នុងសកលលោក ព្រះគឺបរិសុទ្ធ ។ ពេលណាមនុស្សប៉ះពាល់ព្រះ ពួកគេប៉ះពាល់ភាពបរិសុទ្ធ—១ពេត្រុស ១:១៦ ។
B. ព្រះជាម្ចាស់ទ្រង់ផ្ទាល់មិនត្រឹមតែជាព្រះដ៏វិសុទ្ធប៉ុណ្ណោះទេតែទ្រង់ក៏ចង់ធ្វើឱ្យយើងទៅជាបវិសុទ្ធផងដែរ។ការដែលព្រះជាម្ចាស់ទ្រង់ញែកយើងចេញជាបរិសុទ្ធ គឺជាប្រការសំខាន់ និងពិសេសមួយនៅក្នុងសេចក្ដីសង្គ្រោះផ្នែកជីវិតរបស់ព្រះ ។
II. ព្រះចែករំលែកនិស្ស័យរបស់ទ្រង់ចូលមកក្នុងយើង ដើម្បីឱ្យយើងអាចបានចំណែកនៃ និស្ស័យព្រះរបស់ទ្រង់—២ពេត្រុស ១:៤:
A. ភាពបរិសុទ្ធ គឺជានិស្ស័យរបស់ព្រះ រីឯការបានទទួលចំណែកនៃភាពបរិសុទ្ធរបស់ព្រះ គឺជាការទទួលចំណែកនៃនិស្ស័យរបស់ទ្រង់ ។សព្វថ្ងៃនេះយើងមិនត្រូវការបទបញ្ជាផ្នែកខាងក្រៅនោះឡើយ។យើងត្រូវការតែនិស្ស័យបរិសុទ្ធរបស់ព្រះដែលអាចធ្វើឱ្យយើងបរិសុទ្ធប៉ុណ្ណោះ ។
B. យើងចាំបាច់ត្រូវតែបានជ្រាបចូលនិងជ្រួតជ្រាបទៅដោយនិស្ស័យដ៏បរិសុទ្ធរបស់ទ្រង់។ការនេះធ្វើឱ្យខ្លួនយើងបរិសុទ្ធដូចជាព្រះជាម្ចាស់ទ្រង់ផ្ទាល់នៅក្នុងនិស្ស័យនិងគុណលក្ខណៈរបស់ទ្រង់ ។
C. ១កូរិនថូស ៦:១១ ប្រាប់ថា “ក៏បានញែកជាបរិសុទ្ធ…..ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូ និងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា” ។ នៅពេលដែលយើងអំពាវនាវដល់ព្រះអម្ចាស់យេស៊ូ យើងគឺនៅក្នុងព្រះនាមរបស់ទ្រង់ នៅក្នុងបុគ្គលដ៏រស់របស់ព្រះគ្រិស្ត នោះយើងមានការរួមគ្នាមួយជាមួយទ្រង់ ដោយរួមមានចំណែកនៅក្នុងជីវិត និងនិស្ស័យព្រះរបស់ទ្រង់ ។ ដូច្នេះហើយទើបយើងត្រូវបានញែកចេញជាបរិសុទ្ធ ។
III. “ព្រះគ្រិស្ដជាជីវិត ខ្ញុំ ទ្រង់រស់នៅខាងក្នុង នាំភាពពោរពេញនៃទ្រង់ បំពេញខ្ញុំ ឥតឈប់ ដោយនិស្ស័យព្រះវិសុទ្ធ ញែកខ្ញុំជាបរិសុទ្ធ ចេស្តារស់ឡើងនៃព្រះ ខ្ញុំបានជ័យជម្នះ”—(បទចម្រៀងខ្មែរលេខ៣៨១,បទអង់គ្លេសលេខ៨៤១) ។