វាក្យសព្ទទី ៥៧ ការផ្លាស់ប្

ដកស្រង់ពីៈ
២កូរិនថូស ៣:១៨ ហើយយើងរាល់គ្នាទាំងអស់…… យើងកំពុងតែផ្លាស់ប្រែទៅ ឱ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ ។

ការផ្លាស់ប្រែ គឺមិនមែនជាការផ្លាស់ប្តូរ ឬការកែតម្រូវផ្នែកខាងក្រៅនោះទេ តែជាមុខងារមេតាប៉ូលីសនៃជីវិតរបស់ព្រះនៅក្នុងពួកអ្នកជឿ ។ យើងកំពុងត្រូវបានផ្លាស់ប្រែពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ។ យើងត្រូវការបើកគំនិត ចិត្ត និងវិញ្ញាណរបស់យើង ។

ខ្លឹមសារ:

២កូរិនថូស ៣:១៨ ហើយយើងរាល់គ្នាទាំងអស់……យើងកំពុងតែផ្លាស់ប្រែទៅ ឱ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ ។

រ៉ូម ១២:២ កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ។

I. ការផ្លាស់ប្រែមិនមែនជាការផ្លាស់ប្តូរឬការកែតម្រូវផ្នែកខាងក្រៅនោះទេតែជាមុខងារ មេតាប៉ូលីសនៃជីវិតរបស់ព្រះនៅក្នុងពួកអ្នកជឿ—២កូរិនថូស ៣:១៨; រ៉ូម ១២:២ក :

A. ការនេះមិនមែនជាការបណ្តុះបណ្តាលខាងសីលធម៌ដោយការពិនិត្យមើលខ្លួនឯងនិងជាវិធីកែលម្អមួយដូចដែលលោកខុងជឺបានបង្រៀននៅប្រទេសចិននោះឡើយ ដ្បិតនោះគឺជាការបណ្តុះបណ្តាលខាងសីលធម៌ផ្ទាល់ខ្លួនរបស់មនុស្សតែប៉ុណ្ណោះ ។

B. ប្រសិនបើពួកអ្នកជឿមានឆន្ទៈចង់ចម្រើនធំនៅក្នុងជីវិតព្រះនោះអង្គធាតុនៃជីវិតព្រះនឹងកើនឡើងនៅក្នុងពួកគេហើយនិងនាំមកនូវការផ្លាស់ប្តូរមេតាប៉ូលីស ។ ដូច្នេះអត្តចរិតខាងក្នុងរបស់ពួកគេនឹងត្រូវបានផ្លាស់ប្រែហើយរូបភាពខាងក្រៅរបស់ពួកគេ ក៏នឹងត្រូវបានផ្លាស់ប្រែឱ្យដូចជារូបភាពរបស់ព្រះអម្ចាស់ដែរ—២កូរិនថូស ៣:១៨ ។

II. ២កូរិនថូស ៣:១៨ ចែងថា “ហើយយើងរាល់គ្នាទាំងអស់…..យើងកំពុងតែផ្លាស់ប្រែទៅ ឱ្យដូចជារូបឆ្លុះនោះឯង…… គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ” ព្រះវិញ្ញាណនេះ ផ្ទុកនូវការផ្គត់ផ្គង់ដ៏បរិបូរណ៍ ដើម្បីក្លាយជាអង្គធាតុថ្មីរបស់យើង—ភីលីព ១:១៩:

III. យើងត្រូវការបើកគំនិតចិត្តវិញ្ញាណព្រមទាំងខ្លួនរបស់យើងទាំងមូលដើម្បីផ្តល់ឱកាសឱ្យទ្រង់ហូរនៅក្នុងយើងនិងសម្រេចការងារផ្លាស់ប្រែរបស់ទ្រង់ ។

IV. ព្រះទ័យព្រះអង្គបានផ្តល់ឱ្យខ្ញុំ ដូចរូបភាពនៃព្រះរាជបុត្រា /ដូច្នេះការរផ្លាស់ប្រែនៃវិញ្ញាណ ឱ្យសម្រេចក្នុងខ្ញុំគ្រប់យ៉ាង / សូមព្រះអង្គប្រោសព្រលឹងគ្រប់ផ្នែក / ប្រែដូចរូបអង្គទ្រង់សព្វគ្រប់ /ដោយព្រះវិញ្ញាណជ្រួតជ្រាបក្នុងខ្ញុំ / សម្បួរដូចរូបភាពព្រះអង្គ (បទចម្រៀងជាភាសាខ្មែរលេខ ៥៤៦ អង់គ្លេសលេខ ៧៥០) ។