វាក្យសព្ទទី ៥៨ ការថតចម្លង

ដកស្រង់ពី :
រ៉ូម ៨:២៩ “នោះទ្រង់ក៏តម្រូវទុកជាមុន ឱ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឱ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន” ។

ការថតចម្លងគឺជាលទ្ធផលចុងក្រោយបង្អស់នៃការផ្លាស់ប្រែ ។ វាមានរួមបញ្ចូលទាំងការផ្លាស់ប្តូរអង្គធាតុ និងនិស្ស័យ ហើយនឹងការផ្លាស់ប្តូរទម្រង់ផ្នែកខាងក្រៅរបស់យើង ។ កូនជាច្រើននឹងត្រូវបាននាំចូលទៅក្នុងសិរីល្អ ។ “ នេះជាគោលបំណងដ៏អស់កល្បរបស់ព្រះ ដែលយើងនឹងត្រលប់ទៅដូចរូបអង្គនៃព្រះរាជបុត្រា នោះយើងនឹងត្រូវបានថតចម្លងទាំងស្រុង” ។

ខ្លឹមសារ :
រ៉ូម ៨:២៩ នោះទ្រង់ក៏តម្រូវទុកជាមុន ឱ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រា ទ្រង់ ។

២៨ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ ។

១យ៉ូហាន ៣:២ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ។

I. រ៉ូម ៨:២៩ បានប្រាប់យើងថា “នោះទ្រង់ក៏តម្រូវទុកជាមុន ឱ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់” :

A. ព្រះគ្រិស្តដែលជាព្រះរាជបុត្រារបស់ព្រះ គឺជាគំរូពុម្ព ហើយព្រះជាម្ចាស់បានដាក់យើងចូលទៅក្នុងទ្រង់ ដើម្បីឱ្យយើងបានត្រលប់ទៅដូចរូបអង្គទ្រង់—១កូរិនថូស ១:៣០ ។

B. បានត្រលប់ទៅដូចរូបអង្គនៃព្រះរាជបុត្រានៃព្រះ មានន័យថាយើងមាននិស្ស័យនិងអង្គធាតុដូចជាព្រះរាជបុត្រានៃព្រះនៅផ្នែកខាងក្នុង និងដូចជារូបអង្គទ្រង់នៅផ្នែកខាងក្រៅ ទាំងនេះគឺត្រូវការឱ្យយើងផ្លាស់ប្រែនៅផ្នែកខាងក្នុង និងថតចម្លងនៅផ្នែកខាងក្រៅ—រ៉ូម.៨:២៩; ២កូរិនថូស ៣:១៨ ។

II. “តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ។ការថតចម្លង គឺអាចបំពេញសម្រេចបានតាមរយៈ គ្រប់មនុស្ស បញ្ហា និងគ្រប់ការទាំងអស់”—រ៉ូម ៨:២៨-២៩ :

A. យើងត្រូវការដាក់ខ្លូនយើងចូលទៅក្នុងគំរូពុម្ពនៃរូបអង្គព្រះរាជបុត្រាព្រះ ដើម្បីឱ្យយើងបានត្រឡប់ទៅដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដោយសារ “ឡ“—ខ២៨ ។

B. ព្រះជាម្ចាស់បានប្រើរូបអង្គទ្រង់ផ្ទាល់ជាអង្គធាតុដើម្បីផ្លាស់ប្រែយើងហើយទ្រង់ក៏ប្រើគ្រប់ការទាំងអស់ជាឧបករណ៍ដើម្បីឱ្យយើងបានថតចម្លង ដូច្នេះហើយតាមរយៈការងារផ្នែកខាងក្នុង និងផ្នែកខាងក្រៅ យើងត្រឡប់ទៅដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់—៣:៨; យ៉ូហាន ៣:១៦ ។

C. ព្រះជាម្ចាស់បានប្រទានអង្គធាតុរបស់ទ្រង់នៅផ្នែកខាងក្នុង ដើម្បីក្លាយជាធាតុដើមរបស់យើង ហើយទ្រង់ក៏ប្រើគ្រប់រឿងរ៉ាវ និងគ្រប់ការទាំងអស់ ដើម្បីជួយយើងឱ្យបានត្រឡប់ទៅដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ។ តើយើងគួរតែភ័យខ្លាចអ្វី ? គ្រប់ការទាំងអស់គឺសម្រាប់យើង និងជាសេចក្តីល្អដល់យើង ។

III. “យើងនឹងថតចម្លង ផ្គត់ផ្គង់ក្នុងវិញ្ញាណផង ទទួលជីវិតចេស្តា ទ្រង់ជ្រាបរាល់តម្រូវការ ហាលេលូយ៉ាសេចក្តីសង្រ្គោះ ហាលេលូយ៉ារង្វាន់ ហាលេលូយ៉ាបរិបូរគ្រប់គ្រាន់ សម្រាប់ជីវិតយើង” បទចម្រៀងលេខ ៩៤៥ ។