វាក្យសព្ទទី ៦០ ផែនការគ្រប់គ្រងរបស់ព្

ដកស្រង់ពី:
១ធីម៉ូថេ ១:៤ ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឱ្យមាន សេចក្ដីដេញដោល ជាជាងចម្រើនការនៃព្រះក្នុងសេចក្ដីជំនឿ ។

ពាក្យ ផែនការគ្រប់គ្រង សំដៅលើ ការចាត់ចែងក្នុងផ្ទះ ការគ្រប់គ្រង និងការកាន់កាប់ត្រួតត្រាក្នុងផ្ទះ ។ ពិតណាស់ ព្រះវរបិតានៃយើង មានផ្ទះធំណាស់ ហើយត្រូវការ ការគ្រប់គ្រង និងការកាន់កាប់ត្រួតត្រា ដើម្បីចាត់ចែង និងចែកចាយ នូវភាពបរិបូរដ៏ប្រមាណមិនបាននៃព្រះគ្រិស្ដដល់ប្រជារាស្ដ្ររបស់ព្រះ ។

ខ្លឹមសារ:
អេភេសូរ ៣:៩ ហើយឱ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្ដីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូគ្រិស្ត ។

១ធីម៉ូថេ ១:៤ ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឱ្យមាន សេចក្ដីដេញដោល ជាជាងចម្រើនការនៃព្រះក្នុងសេចក្ដីជំនឿ ។

អេភេសូរ ១:១០ សម្រាប់ការកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ ក្នុងព្រះគ្រិស្ត ទាំងរបស់នៅឋានសួគ៌ និងរបស់នៅផែនដីផង ។

I. “ហើយឱ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្ដីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះគ្រិស្ត—អេភេសូរ ៣:៩ :

A. ផែនការគ្រប់គ្រងរបស់ព្រះគឺពិតជាខ្ពង់ខ្ពស់ណាស់។មានជាងបីរយឃ្លានៅក្នុងព្រះគម្ពីរដែលនិយាយទាក់ទងទៅនឹងផែនការគ្រប់គ្រងរបស់ព្រះ ទាំងនិយាយចំៗ និងដោយប្រយោល—ខ៩, ១:១០ ។

B. សេចក្ដីអាថ៌កំបាំងនេះបានលាក់ទុកក្នុងព្រះចាប់តាំងពីមនុស្សជាច្រើនជំនាន់(តាំងពីអស់កល្បរៀងមក)និងពីពួកមនុស្សពីសម័យមុនៗ តែឥឡូវនេះត្រូវបាននាំចូលមកឯពន្លឺ បានមកដល់ពួកអ្នកជឿក្នុងសញ្ញាថ្មី—៣:៩ ។

II. “ ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿង ទាំងនោះតែងបង្កើតឱ្យមាន សេចក្ដីដេញដោល ជាជាងចម្រើនការនៃព្រះក្នុងសេចក្ដីជំនឿ។”—១ធីម៉ូថេ ១:៤ ។

A. ពាក្យ ផែនការគ្រប់គ្រប សំដៅលើ ការចាត់ចែងក្នុងផ្ទះ ការគ្រប់គ្រង និងបែងចែក ក្នុងផ្ទះ គឺជា ចាត់ចែង និងបែងចែក ទ្រព្យសម្បត្តិដ៏ស្ដុកស្ដមក្នុងផ្ទះ—ខ៤ ។

B. ពិតណាស់ ព្រះវរបិតានៃយើង មានផ្ទះធំណាស់ ជាមួយនិងឃ្លាំងនៃភាពបរិបូរដ៏ប្រមាណមិនបាននៃព្រះគ្រិស្ត ។ ផ្ទះដ៏ធំនេះ ត្រូវការ ការកាន់កាប់ត្រួតត្រា និងការគ្រប់គ្រង ព្រមទាំងរចនាសម្ព័ន្ធ ក៏ត្រូវការមានផែនការ ក្នុងការចាត់ចែង និងចែកចាយ នូវភាពបរិបូរដ៏ប្រមាណមិនបាននៃព្រះគ្រិស្ដដល់ប្រជារាស្ដ្ររបស់ព្រះ—៣:៨, យ៉ូហាន ៣:១៦ ។

III. “សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ ក្នុងព្រះគ្រិស្ត ទាំងរបស់នៅឋានសួគ៌ និងរបស់នៅផែនដីផង”— អេភេសូរ ១:១០ ។
ព្រះអង្គត្រាស់ហៅនៅទីនេះ / ដើម្បីផែនការអស់កល្បនៃព្រះ/នេះជាគោលដៅនៃជីវិតយើង /ព្រះត្រីឯកទ្រង់ក្លាយមកជាមនុស្ស / ដើម្បីមនុស្សផ្លាស់ប្រែក្លាយជាព្រះ/ជាប់ឆ្កាងរស់ឡើងជាព្រះវិញ្ញាណ/នៅក្នុងវិញ្ញាណជាចំណែកយើង។បន្តរ៖និមិត្តផែនការដ៏អស់កល្បរបស់ព្រះ / កំណត់ទិសដៅគ្រប់ផ្នែករបស់យើង / បំភ្លឺយើង និងវិញ្ញាណយើងភ្លឺចាំង / រឹងមាំឡើង / ចម្លងដូចរូបភាពរបស់ព្រះគ្រិស្ត / ជាស្ដេចនៅក្នុងជីវិត/យេរូសាឡិមថ្មី / ហាលេលូយ៉ា—ព្រះអង្គត្រាស់ហៅនៅទីនេះ (បទចម្រៀងខ្មែរនៅទំព័រលេខ ៤៤១, អង់គ្លេសលេខ ១៣៤៩)