វាក្យសព្ទទី៦១ ការចែកចាយរបស់ព្

ដកស្រង់ពី :
អេភេសូរ ៣:៨ ទ្រង់បានប្រទានព្រះគុណនេះជាសម្បត្ដិរបស់ព្រះគ្រិស្តដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឱ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ។

ការចែកចាយរបស់ព្រះគឺជាការចែកចាយភាពបរិបូរដ៏ប្រមាណមិនបានរបស់ព្រះចូលទៅក្នុងវិញ្ញាណរបស់យើង។យើងហ្វឹកហាត់វិញ្ញាណរបស់យើងដោយការអធិដ្ឋានទៅកាន់ទ្រង់។ពេលយើងសរសើរតម្កើងព្រះអង្គខាងយើងគឺត្រូវទទួលបានការចែកចាយរបស់ទ្រង់ ឯខាងទ្រង់ គឺត្រូវចែកចាយ ។

ខ្លឹមសារ:
អេភេសូរ ៣:៨ ទ្រង់បានប្រទានព្រះគុណនេះជាសម្បត្ដិរបស់ព្រះគ្រិស្តដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឱ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ។

២ធីម៉ូថេ ១:៦ ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឱ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ។

I. ការចែកចាយរបស់ព្រះ គឺជាការចែកចាយសភាពត្រីឯក ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ ចូលទៅក្នុងយើង ។ សភាពត្រីឯក គឺជាភាពបរិបូរដ៏ប្រមាណមិនបានរបស់ព្រះ—អេភេសូរ ៣:៨ :

A. នៅក្នុងអេភេសូរ៣:៨ចែងថា“ទ្រង់បានប្រទានព្រះគុណនេះជាសម្បត្ដិរបស់ព្រះគ្រិស្តដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ឱ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ។”

B. ព្រះសព្វព្រះហឫទ័យចែកចាយភាពបរិបូរដ៏ប្រមាណមិនបានរបស់ព្រះគ្រិស្ត ទុកជាព្រះគុណចូលទៅក្នុងយើង—ខ៨ ។

II. វិញ្ញាណរបស់យើង មិនត្រឹមតែជាសរីរាង្គនៃការទទួលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសរីរាង្គនៃការបើកចំពោះការចែកចាយរបស់ព្រះផងដែរ ។ ទ្រង់ចែកចាយអង្គទ្រង់ផ្ទាល់ចូលទៅក្នុងវិញ្ញាណរបស់យើង—២ធីម៉ូថេ ៤:២២ ។

III. ការចែកចាយរបស់ព្រះ គឺអាស្រ័យលើការរួមសហការរបស់យើង ឯការរួមសហការរបស់យើង គឺការហ្វឹកហាត់វិញ្ញាណរបស់យើង—១:៦ :

A. នៅពេលដែលវិញ្ញាណរបស់យើងបើកធំទូលាយខ្លួនទាំងមូលរបស់យើងត្រូវបានបើក។បន្ទាប់មកព្រះមានផ្លូវដើម្បីចែកចាយអង្គទ្រង់ផ្ទាល់ចូលទៅក្នុងយើង—រ៉ូម ១២:១១ ។

B. មានតែសេចក្តីអធិដ្ឋានប៉ុណ្ណោះ ហ្វឹកហាត់វិញ្ញាណរបស់យើង ។ នៅពេលដែលយើងអធិដ្ឋានទាក់ទងនឹងព្រះអម្ចាស់ និងនៅពេលយើងសរសើរតម្កើងទ្រង់ ខាងយើង គឺត្រូវទទួលបានការចែកចាយរបស់ទ្រង់ ឯខាងទ្រង់ គឺត្រូវចែកចាយ—២ធីម៉ូថេ ១:៦ ។

IV. “ព្រះគុណខ្ពង់ខ្ពស់ ដែលទ្រង់បានប្រោសមេត្តា គឺប្រទានព្រះអង្គផ្ទាល់ក្នុងព្រះបុត្រា គ្រប់យ៉ាងមិនត្រឹម សម្រាប់ ឱ្យយើងអំណរ តែទ្រង់ជាចំណែក ដ៏មានសិរីល្អ”—(បទចម្រៀងខ្មែរលេខ៣៧៦,បទអង់គ្លេសលេខ៤៩៧) ។