វាក្យសព្ទទី ៦៧ ព្រះជាជីវិតអស់កល្

ដកស្រង់ពីៈ
១យ៉ូហាន ១:២ ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើម ស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឱ្យយើងខ្ញុំឃើញ ។

ជីវិតអស់កល្ប គឺជាជីវិតព្រះ ឬជាជីវិតរបស់ព្រះ ។ ការផឹកទឹកដ៏រស់ គឺជាការផឹកជីវិតដ៏អស់កល្ប ។ យើងត្រូវការផឹកទឹកដ៏រស់ ហើយយើងក៏ត្រូវការ “ការហូរតាមយើង ទ្រង់អាចប្រើការយើងបាន គ្រប់ម៉ោងគ្រប់ទីកន្លែង” (ដកស្រង់ពីបទអង់គ្លេសលេខ ២៦៨) ។

ខ្លឹមសារ :
១យ៉ូហាន ១:២ ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជា ទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឱ្យយើងខ្ញុំឃើញ ។

៥:១៣ ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឱ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្ប ជានិច្ចហើយ ។

យ៉ូហាន ៤:១៤ តែអ្នកណាដែលផឹកទឹកខ្ញុំឱ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឱ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្ប ជានិច្ចមានតែជីវិតរបស់ព្រះទេ គឺជាជីវិត ។

I. មានតែជីវិតរបស់ព្រះទេ ដែលជាជីវិត និងជាព្រះ ។ បទគម្ពីរចែងពី ជីវិតរបស់ព្រះថា ជាជីវិតអស់កល្ប—១យ៉ូហាន ៥:១២-១៣ :

A. មានតែអស់អ្នកដែលមានសេចក្តីត្រូវការខាងក្នុងខ្លាំងហើយនិងអ្នកដែលប្តេជ្ញាចិត្តដើម្បីជួបព្រះប៉ុណ្ណោះទើបនឹងទទួលបានព្រះពររបស់ទ្រង់—១:២ ។

B. ជីវិតអស់កល្ប គឺជាជីវិតដែលមាននៅក្នុងព្រះរាជបុត្រានៃព្រះ ។ នៅពេលយើងទទួលព្រះរាជបុត្រាដោយការជឿលើទ្រង់ នោះយើងមានជីវិតអស់កល្ប ។

II. ក្នុងនាមជាពួកអ្នកជឿព្រះគ្រិស្ត យើងបានទទួលជីវិតអស់កល្បតាមរយៈសេចក្តីជំនឿ— យ៉ូហាន ៦:៤៧ ។

III. “តែអ្នកណាដែលផឹកទឹកដែលខ្ញុំឱ្យនោះនឹងមិនស្រេកទៀតឡើយទឹកដែលខ្ញុំឱ្យនឹងត្រឡប់ជារន្ធនៅក្នុងអ្នកនោះដែលផុសឡើងរហូតដល់ទៅជីវិតអស់កល្បជានិច្ច”—៤:១៤:

A. បន្ទាប់ពីយើងបានជឿចូលទៅក្នុងព្រះគ្រិស្ត នោះព្រះត្រីឯកដែលជាជីវិតអស់កល្បបានចូលទៅក្នុងយើង—៦:៤៧ ។

B. ការផឹកទឹកដ៏រស់ គឺជាការផឹកជីវិតអស់កល្បជានិច្ច ។ ខណៈពេលយើងផឹកទឹកដ៏រស់ នោះទ្រង់បាញ់ចេញឡើងនៅក្នុងយើង ហើយយើងត្រូវបាននាំចូលទៅដល់ជីវិតអស់កល្បជានិច្ច ដើម្បីបំបាត់ការស្រេករបស់យើង—៤:១៤ ។

C. ដោយការក្លាយជាទរបង្ហូរ យើងត្រូវចែកចាយជីវិតនេះ ដើម្បីឱ្យជីវិតអស់កល្បអាចហូរទៅដល់អវយវៈនៃរូបកាយដទៃទៀត ។

IV. ជីវិតអស់កល្បនាំយើងខ្ញុំឱ្យមានការប្រកប / រួមចែកចាយរួមចំណែក រួចផុតការបាក់បែក / យើងបានក្លាយជាតែមួយ នៅក្នុងការប្រកប / ជីវិតដែលទ្រង់ប្រទាន គឺជាព្រះវិញ្ញាណ (បទចម្រៀងជាភាសា ៥៣៣, អង់គ្លេសលេខ ៧៣៧) ។